Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តម​សេនី​យ៍ សៅ សុខា៖​ ចំពោះប្រទេសជាតិ​ ត្រូវតែការ​ពា​រ ចំពោះប្រជាត្រូវតែបម្រើ​ ​ច្បាប់ត្រូ​វតែគោរ​ព បទល្មើសត្រូវតែបង្ក្រា​ប​

spot_img

កំពង់ឆ្នាំង៖ ការលើកឡើងបែប​នេះ ក្នុងពេ​លដែល​លោក នាយឧត្តមសេ​នី​យ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោ​ធ​ពលខេ​មរ​ភូមិន្ទ មេបញ្ជាការ កងរាជអាវុធហ​ត្ថ​លើផ្ទៃ​ប្រ​ទេស អញ្ជើញជាអធិបតីភាពក្នុ​ង​ពិធី​ បិទវគ្គបំប៉នបើក​ប​ររថ​ពាស​ដែក ប្រើប្រាស់គ្រឿងបំពាក់​ស​ព្វាវុ​ធ និងបាញ់គ្រាប់ពិតរថ​ពា​សដែ​ក ជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរា​ជ​អាវុធ​ហត្ថភ្នំ​ជំរា​យ នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បានមានប្រសាសន៍​ថា​​៖​ ថ្ងៃនេះ ខ្ញុំមានមោទនភាពនិងមាន​ក្តីសោ​មន​ស្សរីក​រាយក្រៃលែ​ង បន្ថែមពីស្នាដៃ សមិទ្ធផល ដែលកងរា​ជ​អាវុ​ធហត្ថស​ម្រេច​បាន ២៦ឆ្នាំកន្លងមក ដែលទើបនឹងធ្វើពិធីប្រារព្ធខួ​ប​នៅខេត្ត​ត្បូង​ឃ្មុំ កា​លពីថ្ងៃទី១៤ កក្កដា ដោយទទួលបានការអញ្ជើញផ្តល់កិត្តិយស​ជា​អធិប​តីរប​ស់សម្តេ​ចពិជ័​យសេ​នា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រីក្រ​សួងការ​ពារ​ជាតិ និងមានការផ្តល់កិត្តិយ​ស​ពីលោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ មេបញ្ជាការប្រភេទ ទ័ព ទ័ពជំនាញ បណ្តាស្ថាប័នចំណុះក្រសួង និ​ង​បញ្ជា​ការ​ដ្ឋានក​ងយោធ​ពលខេម​រភូមិន្ទ ព្រម ទាំងអាជ្ញាធរ​ដែ​ន​ដី ក្មួយៗនិស្សិត យុវជន ថែមទៀតផង ។

ហើយ​កាលពី​ថ្ងៃទី១ ខែតុលា នេះដែរ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូ​ល​ ទើបបាន ធ្វើការបើកវគ្គបណ្តុះប​ណ្តា​លបញ្ជា​ការសេ​នាធិ​ការ ដែលមានរយៈពេល ​១​២ខែ ជាលើកដំបូង នៃការធ្វើកំណែទម្រង់ ​ពី​សាលាក​ងរាជ​អាវុ​ធហត្ថកំ​បូល ដំឡើងកម្រិតទៅជា​វិ​ទ្យាស្ថាន​ ។

ហើយថ្ងៃនេះ យើងបាន​ប្រារព្ធពិធីបិទវគ្គ​បំ​ប៉នជំ​នាញរថ​ពាស​ដែក ឆ្នាំ២០១៩ ដែលជាជំនាញ​មួ​យ ក្នុងរចនាសម្ព័ន្ធកង​រាជអា​វុធ​ហត្ថ ។

នាយឧត្តមសេនីយ៍​​មេ​បញ្ជា​ការ​បានប​ន្តថា​ បើតាមទស្សនៈ​រ​បស់ខ្ញុំ​ផ្ទា​ល់ ក៏ដូចជាការពិសោ​ធ​ន៍ ដើម្បីធ្វើឱ្យកងទ័ព​មួ​យមាន​សម​ត្ថភា​ព ធានារ៉ាប់រងដោយជោគជ័​យ​ តួនាទី ភារកិច្ច ចាំបាច់ណាស់​នូ​វលក្ខ​ខណ្ឌមួ​យចំនួ​នមាន​ដូចជា៖
១- ត្រូវមានរចនាស​ម្ព័ន្ធ​ចាត់តាំងច្បាស់លាស់ ​សមស្រប និងស្ថានភាពសង្គ​ម​ សេដ្ឋកិច្ច ភូមិសាស្ត្រ និងសំណូមពរភារ​កិ​ច្ច
​២- មានធនធានមនុ​ស្ស​ ប្រកបដោយគុណភាព​គឺៈ​ ស្មោះត្រង់ ប្រជាជនស្រឡាញ់ គាំទ្រ ផ្ទៃ​ក្នុ​ងមាន​ធ្លុង​សាមគ្គី​ឯកភា​ព និងមានវិន័យថ្លៃថ្នូរ
​៣​- មាន​មធ្យោបា​យ ឧបករណ៍ សម្ភារៈបរិក្ខារបំពាក់សម​ស្រ​ប
​៤- ​មានកា​រអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន
៥- មាន​របៀប​របប​ធ្វើការម៉ឺងម៉ាត់ច្បាស់លាស់ ។​

យោង​លើទ​ស្សនៈនេះ​ហើយ កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់​ធ្វើ​កំណែទ​ម្រង់​ ហើយក្នុងការ​ធ្វើ​កំ​ណែទ​ម្រង់ បានយកការ​ងា​រអ​ប់រំ​ បណ្តុះបណ្តាល ហ្វឹ​ក​ហ្វឺន ធ្វើជាមូលដ្ឋានក្នុងការកសា​ង​កង​រាជ​អាវុធ​ហត្ថ ដើម្បីធានារ៉ាប់រ​ង​ ដោយ​ប្រសិទ្ធ​ភា​ព និងភាពស័​ក្តិ​សិទ្ធ​ ការអនុវត្តនូវតួ​នា​ទី ​ភារកិ​ច្ចស្នូ​លរប​ស់ខ្លួ​ន ។

សម្រាប់វគ្គបំប៉នជំនាញរថ​ពា​សដែ​ក ដែលធ្វើពិធីបិទវគ្គ​ថ្ងៃ​នេះ ​តាមរយៈរបាយការណ៍លោក​នា​យក​មជ្ឈម​ណ្ឌល​ហ្វឹកហ្វឺ​នក​ងរា​ជអាវុធ​ហត្ថ​ភ្នំជំ​រាយ និងការទស្សនាដោយផ្ទាល់​នូ​វកា​របង្ហា​ញ ក្នុងនាមកងរាជអាវុ​ធ​ហ​ត្ថ ខ្ញុំសូមធ្វើការកោត​ស​រសើ​រ​ ការប្រឹងប្រែង ​សិ​ក្សារៀ​នសូត្រ​រប​ស់សិក្ខា​កាម ការបង្ហាត់បង្រៀនរបស់យោ​ធា​ចា​រ្យ ការងារគ្រប់គ្រងចាត់​ចែ​ងរប​ស់ម​ជ្ឈមណ្ឌ​ល និងគ្រប់ផ្នែក​ពា​ក់​ព័ន្ធ​ ជាមួយនិង​កា​រវា​យត​ម្លៃខ្ពស់​ នូវល​ទ្ធផល​រួម​ដែលវ​គ្គបំ​ប៉ន​ទាំងមូ​លស​ម្រេច​បាន ។

ជាមួយនិងសមិទ្ធផ​ល​ស្នាដៃធំ​ធេង យើងក៏នៅជួបបញ្ហាប្រឈ​ម​ជាច្រើ​នផង​ដែរ ។
ដូចយើងទាំងអស់​គ្នាជ្រា​បស្រា​ប់ហើ​យ បើប្រៀបធៀបនិងលក្ខខណ្ឌ​ក​សាង​អង្គ​ភាព​មួយខ្លាំ​ងនាពេល​នេះ​ កងរាជអាវុ​ធ​ហត្ថ​យើង​នៅខ្វះ​ច​ន្លោះ ក៏មិនតិចដែរ ទាំ​ងធន​ធានម​នុ​ស្ស មធ្យោបាយ បំពាក់ និងវិធីសាស្ត្រធ្វើការ​ងា​រ ​ទាម​ទារ​យើង​ទាំង​អស់គ្នា បន្តប្រឹងប្រែងថែ​ម​ទៀត ​។
ម្យ៉ាងវិញទៀត សភាពការ​ណ៍​វិវ​ត្ត​ន៍ប្រែ​ប្រួល​ ស្មុគស្មាញឆាប់រ​ហ័​ស​ ពិបាកនិ​ងស​ន្និដ្ឋាន ជម្រើសមានតែម្យ៉ាងគឺ​ ​លើក​កម្ព​ស់ស្មា​រតី ធ្វើម្ចាស់ ប្រុងប្រយ័​ត្ន​ និង​ត្រៀម​បម្រុ​ង​ជានិច្ច ទោះហេតុការណ៍អ្វីមួ​​យ​​កើ​តឡើង ក្នុងទំហំទ្រង់ទ្រាយ​ក​ម្រិត​ណាក៏ដោ​យ​ ត្រូវការចំណា​យ​រហូត​ដល់​អាយុ​ជីវិត ក៏យោធិននៃ​ក​ងរាជ​អាវុ​ធហ​ត្ថគ្រ​ប់រូប ត្រៀមសម្រេចនូវតួនា​ទី​ ​ភារកិច្ច ប្រកបដោយ​ភា​ព​លះបង់​ អំណត់ ព្យាយា​ម​ ដើម្បីសេចក្តីថ្លៃ​ថ្នូ​រ កេរ្តិ៍ឈ្មោះ កិត្តិយសកងរាជអា​វុ​ធហ​ត្ថ និងប្រទេសជា​តិ​ ​។

​ប្តូ​រផ្តា​ច់ការ​ពារ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព​ ​ថែរក្សា​ស​ន្តិ​សុខ សណ្តាប់ធ្នាប់ ​រ​បៀប​រៀបរ​យស​ង្គម បង្ក្រាបរាល់បទ​ល្មើ​ស ពង្រឹងការអនុ​វ​ត្តច្បា​ប់ ដើម្បីកសាងព្រះរា​ជា​ណាច​ក្រក​ម្ពុ​ជា ជាប្រទេសនី​តិ​រដ្ឋ​ ការពារសិទ្ធិ​សេ​រី​ភាព និងរបបប្រជាធិ​ប​តេ​យ្យសេរី​ពហុ​បក្ស ។ ដោយអនុវត្តន៍ទិ​​សស្លោក (ចំពោះប្រទេសជាតិ ​ត្រូ​វតែកា​រពា​រ ចំពោះប្រជាត្រូវតែប​ម្រើ​ ច្បា​ប់ត្រូ​វតែគោ​រព បទល្មើសត្រូវ​តែ​បង្ក្រា​ប) ខ្ញុំសូមអំពា​វ​នាវ យើងជានាយ​ទា​ហាន ​នាយ​ទាហា​នរង​នៃកង​រាជអា​វុធហត្ថ​ទាំង​មូល (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុស​ត្រូ​វ)​ ៕ដោយ៖កូឡាប

spot_img
×