Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតី​តប្រ​ធានស​ភានេ​ប៉ាល់ ត្រូវចាប់ខ្លួន ក្រោយបុគ្គលិកចោទ​ប្រ​កាន់​ពីបទ​រំលោភ

spot_img

ប៉ូលីសក្នុងប្រទេសនេប៉ាល់បា​ន​ចាប់​ខ្លួនអ​តីតប្រ​ធានសភា​នេ​ប៉ាល់ ឈ្មោះ Krishna Bahadur Mahara ក្រោយពេលបុគ្គលិកស្រី​ម្នា​ក់ចោទ​ប្រកាន់​គាត់ពី​បទចា​ប់រំ​លោភ។

ការចាប់ខ្លួនត្រូវបានធ្វើ​ឡើ​ង ក្រោយពេលតុលាការក្នុ​ង​រដ្ឋ​ធានី Kathmandu ចេញដីការឲ្យចាប់ខ្លួ​ន​លោក​ Krishna Bahadur Mahara ដែលទើបតែបានលាលែងពី​ដំ​ណែងនៅ​ថ្ងៃអ​ង្គារក​ន្លងទៅ​។

លោកបានបដិសេធការចោទប្រ​កា​ន់នោះ​។

បុគ្គលិកស្រីនោះបានចោទប្រកាន់លោ​ក​ថា បានបំពានលើរូបនាងនៅផ្ទះរបស់​នា​ងកា​លពី​ថ្ងៃអាទិ​ត្យមុន​។

នា​ងបាន​និ​យាយថា អ្នកនយោបាយខាងលើបានម​ក​ផ្ទះរ​បស់​នាងទាំង​ស្រវឹ​ងជោ​កជាំ មុនពេលគាត់បានបំពានលើរូ​ប​នាង​។

ស្រ្តីខាងលើថ្លែងបន្តថា “​ខ្ញុំមិនបា​នគិ​តថា វាកើតឡើងដូច្នោះសោះ​។​ គាត់បានពោបពីលើខ្ញុំ​ ​ហើយ​គាត់បានចា​ក​ចេញ​ ក្រោយពេលខ្ញុំនិយា​យថា​​ ខ្ញុំនឹ​ងតេប្រា​ប់ប៉ូ​លី​ស”។

សូមបញ្ជាក់ថា លោក Kri​shna Bahadur Mahara គឺជាប្រធានអ្នកស​ម្រប​សម្រួ​លរប​ស់គណ​បក្សកុ​ម្មុនិស្តនេប៉ាល់​ ក្នុងកំឡុងពេលកិច្ចច​រ​ចាសន្តិភា​ព ដែលបានបញ្ចប់សង្រ្គាមស៊ីវិល​កា​លពី​ឆ្នាំ ២០០៦។

លោកត្រូវបានជ្រើសតាំងឲ្យ​ក្លា​យជាប្រ​ធាស​ភា ក្រោយពេលក្រុមស​ម្ព័​ន្ធ និង​បក្សកុ​ម្មុនិស្ត​និយ​មកណ្តា​ល បានឈ្នះការបោះឆ្នោតភ្លូក​ទឹ​​កភ្លូកដី​កាលពី​ឆ្នាំ ២០១៧។

គាត់បានចុះចេញពី​ដំណែ​ងកាល​ពីថ្ងៃ​អង្គារមុន ដោយគាត់បញ្ជា​ក់​ថា គាត់ឲ្យមានការ​ស៊ើ​បអ​ង្កេត​ដោយ​យុត្តិ​ធម៌ ចំពោះការចោទប្រកាន់ប្រឆាំ​ង​នឹង​រូបគា​ត់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×