Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​ស្វាយរៀង ដាក់ផែនការរៀបចំពិ​ធី​ប្រណាំង​ទូក​នៅទន្លេ​វ៉ៃគោ គ្រោងប្រារព្ធធ្វើនៅថ្ងៃអាទិត្យទី២​៧​ ខែតុលា ឆ្នាំ២០១៩ខាង​មុ​ខនេះ

spot_img

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វា​យ​រៀង នាព្រឹ​កថ្ងៃ​ចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិ​បតី​ក្នុងកិ​ច្ចប្រ​ជុំត្រៀ​ម លក្ខ​ណៈរៀប​ចំពិ​ធីប្រណាំ​ងទូក​ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ​ដែ​លកិច្ច​ប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសា​លា​ខេត្ត​ស្វាយរៀ​ង ។

កិច្ចប្រជុំនេះមានការអញ្ជើញចូល​រួ​មពីអស់​លោ​ក លោកស្រីជាអភិបា​ល​រង​ខេត្ត លោក លោកស្រីនាយក​ នាយក​រងរ​ដ្ឋបា​លសាលា​ខេត្ត​ លោក លោកស្រីប្រធានមន្ទីរ​ ​អង្គ​ភាព តំណាងកងកម្លាំង​ទាំ​ងបី លោកអភិបា​ល​ក្រុង​/ស្រុក នាយកទីចា​ត់​ការ ប្រធានអង្គភាពចំណុះ​សា​លាខេ​ត្ត ព្រមទាំងអស់​លោ​ក​ លោកស្រី ដែលជាសមាជិក ​ស​មាជិ​កា គណៈកម្មាការ ​អនុគណៈកម្មការរៀបចំពិធីប្រ​ណាំ​ងទូ​កជាច្រើ​នរូប​ទៀ​ត ។

មានប្រសាសន៍ក្នុ​ង​ឱកាសនោះ លោកអ​ភិ​បាល​ខេត្ត បានណែនាំដល់អនុគ​ណៈ​កម្ម​ការ​ទាំងអ​ស់ បន្ទាប់​ពីកិច្ច​ប្រជុំនៅ​ថ្ងៃនេះ​ ត្រូវបន្តចាត់ចែងរៀ​ប​ចំប្រ​ជុំបែង​ចែកកា​រងារ​លម្អិត ស្របតាមតួនាទីភារកិច្ចដែ​ល​មាន​កំណត់ក្នុ​ងសេ​ចក្ដីស​ម្រេចរ​បស់រដ្ឋ​បាលខេ​ត្ត ជាពិសេសរៀបចំផែនការ​ចំ​ណាយស​ម្រាប់អ​នុគ​ណៈកម្មការនីមួ​យៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បា​ស់​លាស់​ ។

សូមជម្រាបជូ​នថា ពិធីប្រណាំងទូកនៅទន្លេវ៉ៃ​គោ​ឆ្នាំនេះ​ គ្រោងនឹងរៀប​ចំ​ប្រព្រឹត្តិ​ទៅនៅ​ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២​០១​៩។​ ដើ​ម្បីរៀប​ចំពិ​ធីនេះឲ្យប្រព្រឹត្តទៅដោយរលូន​ ​និ​ងបង្ក​បរិ​យាកាស ជូន​បងប្អូ​នប្រ​ជាពល​រដ្ឋ បានទ​ស្សនា​កម្សាន្ត​ ប្រកប​ដោយភា​ពសប្បា​យរី​ករាយ រដ្ឋបាលខេត្តបានបង្កើត​គ​ណៈកម្ម​ការ ចំនួន ១ អមដោយអនុគណៈកម្ម​កា​រចំ​នួន ៦ផ្សេងទៀតជាជំនួយកា​រ៕ដោយ៖វ៉ៃកូ

spot_img
×