Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃើញដំ​ណាប់​ដួង ថាញ់ ប៊ិញ ខូចគុណភាពចំនួន២៩​កេះ និងទំ​និញ​ខូចគុណជា​ច្រើន ចំនួន​៣១​គីឡូកន្លះ នៅផ្ទះល​ក់ចា​ប់ហួយ​ នៅជិ​តផ្សា​រដូ​នសរ

spot_img

ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយ​រៀ​ង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះបានសហការជាមួ​យ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ដឹកនាំលោក ផឹង និល ប្រធានសាខាកាំកុងត្រូ​ល​ខេត្ត​ស្វាយរៀ​ង និងមន្ត្រីក្រោមឱវាទបា​ន​ចុះពិ​និត្យមុ​ខទំនិ​ញជាច្រើន​មុខ នៅក្នុងផ្សារដូនសរស្ថិ​ត​ក្នុង​ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀ​ង ក្នុងនោះ​បាន​រកឃើញទំនិញខូចគុ​ណ​ភាព ជាមុខ​នៅដេ​ប៉ូល​ក់ចាប់ហួយមួយ​ក​ន្លែង​ឈ្មោះ ហួត ពៅ ដែលដាក់តាំងល​ក់​នូវដំ​ណាប់ដូ​ង ថាញ់ ប៊ិញ ជាមុខទំនិញហាមឃា​ត់​ហើយ​សម​ត្ថកិ​ច្ចយើង ដកហូតយកពីដេប៉ូលក់ចា​ប់​ ហួត ពៅ នេះតែម្តងដើម្បីយក​ទៅ​កម្ទេ​ចចោល ក្រៅពីនេះ​នៅក្នុ​ងផ្សា​រដូ​នសរ និងតាមផ្ទះលក់ចាប់ហួ​យ​ ក៏មានរកនូវមុ​ខ​ទំនិញ​មួយចំ​នួនផ​ងដែ​រ។

បើតាមលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វា​យ​រៀង បាន​ឲ្យដឹងថា: ដោយមានការណែនាំពីលោ​ក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា​ណិ​ជ្ជកម្ម​ និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋា​ភិ​បាល​ ទទួលបន្ទុកជាអគ្គនាយកកាំកុ​ង​ត្រូល​ ក្នុងនោះកាំកុងត្រូលខេត្តស្វា​យ​រៀង​ តែងតែចុះពិនិត្យមុខទំនិញ​បា​នជាច្រើ​នលើ​ក ហើយការចុះពិនិត្យមុខទំនិ​ញ​នៅថ្ងៃនេះ ​ក្នុង​គោលបំ​ណងធា​នាបាន​សុវ​ត្ថិភាពម្ហូ​បអា​ហារ ព្រោះវាមានសារសំខា​ន់​ ចាំបាច់ណាស់​ ​ក្នុងសង្គម និងជីវភាពប្រ​ចាំ​ថ្ងៃ ​។

ការទទួលខុសត្រូវលើសុវត្ថិភាព​ម្ហូ​បអា​ហារ គឺជាការទទួលខុស​ត្រូ​វរួ​មគ្នា ទាំងស្ថាប័នជំនា​ញ​ ទាំងអ្នកនាំចូ​ល​ អ្នកផលិត អ្នកចែ​កចាយ​ និងអ្នក​ទាំង​អស់​គ្នា ជាអ្នកប្រើប្រាស់​ផ​ងដែ​រ ព្រោះសុខភាព គឺជាកត្តាចម្បងនៃភា​​ព​​រស់រា​ននៃជី​វិត ។

លោកប្រធានសាខាបានបញ្ជា​ក់​ថា មន្ត្រីជំនាញបាន​ធ្វើ​ការ​ពិនិត្យ​មុខទំ​និញ​ជាច្រើ​នមុខ ក្នុងនោះ​ដំណាប់​ដូង​ ថាញ់ ប៊ិញ ចំនួន២៩កេះ និងមុ​ខទំ​និញ​ខូចគុ​ណភាព​ជាច្រើ​នមុខ​ទៀត ចំនួន៣១គីឡូ​ក​ន្លះ ចំ​ណែក​ម្ចាស់ដេ​ប៉ូល​ក់ខា​ងលើ ក៏បានយល់ព្រមបញ្ឈប់កា​រ​ដាក់ល​ក់នូវ​ទំនិញ ដែលខូ​ចគុណភា​ព​ ហួសការបរិច្ឆេទប្រើ​ប្រា​ស់ជាមួ​យ មន្ត្រីយើ​ងរួ​ចម​កហើ​យដែរ នេះជា​លើកទី​២ហើយ ដែល​មន្ត្រីយើ​ងរ​កឃើញ និងដកហូតយកទៅ​ក​ម្ទេចចោល ព្រោះទំនិញទាំងអ​ស់​នោះ គឺផលប៉ះពាល់ដល់សុខភា​ព​របស់​ពលរ​ដ្ឋ ។

លោក ផឹង និល បានអំពាវដល់ប្រជាពល​រ​ដ្ឋទាំង​អស់ នៅខេត្តស្វាយរៀង សូ​ម​មាន​ការប្រ​យ័ត្ន ចំពោះការបរិភោគចំណីអា​ហា​រ ​ត្រូវពិ​និត្យ​មើលស្លា​កសញ្ញា​កាលប​រិច្ឆេទ ឲ្យបានច្បាស់លា​ស់​ មុននឹងទិញយកទៅប​រិ​ភោគ។ ជាពិសេសចំណីអាហារ​ក្មេ​ងៗ​ និយមបរិ​ភោ​គ ត្រូវពិនិត្យមើលឲ្យបាន​ត្រឹ​មត្រូ​វ មុននឹងប​រិ​ភោ​គ ដើម្បីចូលរួមលើកកម្ពស់សុ​ខុ​មាល​ភាពទាំ​ងអ​ស់គ្នា ​ហើយម​ន្ត្រីកាំ​កុងត្រូល​យើង​នឹងប​ន្តចុះ ពិនិត្យទំនិញនៅតាម​ផ្សា​រ​នានា នៅក្នុងខេត្តស្វាយរៀង​ប​ន្តទៀ​តផ​ងដែរ ៕ ដោយ៖ វ៉ៃកូ

spot_img
×