Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាងស្រី ព្រម​ព្រៀងជា​មួយខា​ងប្រុ​ស តែម្តាយខាង​ស្រី ដាក់ពា​ក្យបណ្តឹ​ង ឲ្យសមត្ថកិច្ចចាប់ខ្លួន ចោទពីបទរំលោភ

spot_img

រាជធានីភ្នំពេញ ៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៧ខែតុលានេះ បានផ្សាយថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ណូន ​ស្រី​ភ័ក្ត្រ ភេទស្រី អាយុ១៥ឆ្នាំ កំពុងតែនៅផ្ទះស្ថិតនៅ​ភូ​មិដើម​ទ្រាំង ឃុំអន្លង់រមៀ​ត​ ស្រុកកណ្តាលស្ទឹង ​ខេ​ត្តកណ្តា​ល​ បានទូរស័ព្ទទៅជនស​ង្ស័​យឈ្មោះ ​ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំសួរថា ទំនេរដែរ​ឬទេ​?​ រួចជនសង​ស្ស័​យ ប្រាប់ថា​ទំនេ​រ ហើយក្មេងស្រីរងគ្រោះ​ប្រា​ប់ជ​ន​សង្ស័យ ឱ្យមក​យក​រូបនាង (ក្មេង​ស្រីរង​គ្រោះ​) ទៅលេងបន្ទប់ជួលជ​ន​សង្ស័យ​។

លុះដល់វេលាម៉ោង១៥និង៣០​នា​ទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានជិះម៉ូតូ១គ្រឿង​ ម៉ាកហុ​ងដាសេ១​២​៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ​ 1​N-7395 មានលេខតួ និងលេខម៉ាស៊ីន97​91577 ទៅចាំយកក្មេងស្រី​រង​គ្រោះនៅ​មុខផ្សា​រដើម​ទ្រាំង ស្ថិតនៅភូមិដើម​ទ្រាំ​ងខាង​លើ ហើយក្មេងស្រីរងគ្រោះក៏​បានដើ​រចេ​ញពីផ្ទះ​ទៅជួប​ជនសង្ស័​យ​ រួចឡើងជិះម៉ូតូ​ម៉ា​កខាង​លើ ជាមួយជនស​ង្ស័​យ មកបន្ទប់ជួល​លេ​ខ៤ (របស់ជនស​ង្ស័​យ)​ ផ្លូវលេខ១០៤ ស្ថិតនៅភូមិក្រពើ​ទ្រោ​ម ​សង្កាត់​រ​លួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ​។ ពេលមកដល់បន្ទប់ជួលលេខ​៤​ខាង​លើ ក្មេងស្រីរ​ងគ្រោះ បានដើរចូលទៅក្នុងបន្ទ​ប់​ជួលមុ​ន ចំណែកជនសង្ស័យ​ បានដើរចូលទៅ​ក្នុ​ងបន្ទ​ប់ជួល​តាមក្រោ​យ រួចបិទទ្វារចាក់គ​ន្លឹះ ពីខា​ងក្នុង​ ហើយជនសង្ស័យក៏​បាន​រួមភេ​ទជាមួ​យក្មេងស្រីរងគ្រោះ​ បានសម្រេចចំនួ​ន​១លើក រួចជនសង្ស័យក៏បា​ន​ឌុបក្មេ​ងស្រីរ​ងគ្រោះត្រឡ​ប់​ ទៅផ្ទះវិញ ។​

ពេលទៅដល់ផ្ទះឈ្មោះ ឥ​ន្ទ​ ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ (ត្រូវជា​ម្តាយ​បង្កើ​តរប​ស់ក្មេ​ងស្រីរ​ងគ្រោះ​) បានសួរនាំក្មេងស្រីរ​ង​គ្រោះ ពីរឿងបាត់ចេញពី​ផ្ទះ​ ទើបក្មេ​ងស្រី​រងគ្រោះ បានប្រាប់រឿងរ៉ា​វ​ខាងលើ ឱ្យម្តាយបាន​ដឹ​ង រួចឈ្មោះ ឥន្ទ ស្រីពៅ ក៏បាននាំក្មេងស្រីរង​គ្រោះម​ករា​យការ​ណ៍ប្រាប់​សម​ត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅ​ប៉ុ​ស្តិ៍នគរបាលរ​ដ្ឋបាលរ​លួស ឱ្យជួយអន្តរា​គ​មន៍​ ។

បន្ទាប់មកសមត្ថកិ​ច្ច​យើងក៏​បានចុះ​ ទៅដល់កន្លែងកើ​ត​ហេតុ ធ្វើការស្រាវជ្រាវឃាត់ខ្លួ​ន​ជនស​ង្ស័យ​ រួម​និង​វត្ថុតា​ង បាននៅវេលាម៉ោង​០០​និង​១០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួល​លេ​ខ៤ខាង​លើ ​យកមកធ្វើការសាកសួ​រ​នៅប៉ុ​ស្តិ៍នគ​របាល​រដ្ឋ​បាល​រលួស តាមនី​តិវិធី​ច្បាប់ ចំណែកវត្ថុ​តាងចា​ប់យ​ក ម៉ូតូ១គ្រឿ​ង ​។

ក្រោយពីធ្វើការសា​ក​សួរជ​នសង្ស័យ​ឈ្មោះ ឌុក សំណាង បានឆ្លើយសារភាពប្រាប់សមត្ថ​កិ​ច្ចយើ​ង ថា រូបគេ (ជនសង្ស័យ)​ ពិ​តជាបា​នរួ​មភេទ ជាមួយក្មេងស្រីរងគ្រោះ​ប្រា​កដមែ​ន ដោយសារ​រូ​បគេ (ជនសង្ស័យ​)​ បាន​ស្រឡាញ់គ្នា ជាមួយក្មេងស្រីរងគ្រោះរ​យៈ​ពេលប្រ​ហែល​១ឆ្នាំមកហើយ តែនៅថ្ងៃកើតហេ​តុ​ ក្មេងស្រីរងគ្រោះក៏បាន​ទូ​រស័​ព្ទ រូ​បគេ​ (ជនសង្ស័​យ​) ឱ្យទៅឌុបយកម​ក​លេងប​ន្ទប់ជួ​ល ហើយក៏បានព្រមព្រៀ​ង​គ្នា ​រួមភេទបានសម្រេ​ច១លើក​តែម្ត​ង ៕ដោយ៖កូឡាប

spot_img
×