Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ម​ករ​កូរ៉េខា​ងជើង ២០នាក់ធ្លាក់ចូលទឹ​ក ក្រោយពេលទូកពួកគេបុ​ក​គ្នាជា​មួយនឹងទូកយាមល្បា​ត​រប​ស់ជ​ប៉ុន

spot_img

កម្មករកូរ៉េខាងជើងចំនួន ​២០នាក់បានធ្លាក់ចូ​ល​ទឹក ក្រោយពេលទូកនេសាទរប​ស់​កូរ៉េខា​ងជើង បុកគ្នា​ជាមួយ​នឹងទូកយាមល្បាតរ​ប​ស់ជ​ប៉ុន នៅថ្ងៃចន្ទនេះ នៅសមុទ្រជប៉ុន។ នេះ​បើតាមការបញ្ជាក់របស់ឆ្មាំសមុ​ទ្រ​ជប៉ុន​។



អ្នកនាំពាក្យឆ្មាំស​មុ​ទ្រជ​ប៉ុនឈ្មោះ Kazuma Nohara បានថ្លែងប្រាប់ AFP ដូច្នេះថា “ពួកយើងបានបញ្ជូន​ទូ​កសង្រ្គោះ​ ​និងយន្តហោះទៅកាន់តំបន់​កើ​តហេ​តុ ប៉ុន្តែពួកយើងមិនបា​ន​ដឹង​លម្អិតពីប​ញ្ហានោះ​ទេ”។

ទូករបស់កូរ៉េខា​ង​ជើង ដែលត្រូវបានគេជឿជាជា​ទូ​កនេ​សាទ បានលេចភ្លាមៗក្រោយ​ពេ​លហេ​តុការ​ណ៍បុក​គ្នា។ គេនៅមិនទាន់បានដឹ​ង​ពីស្ថាន​ភាពនៃ​មនុស្ស​ដែលនៅលើ​ទូកនោះ​នៅឡើយ​ទេ។

ការបុកគ្នាកើតឡើងនៅ​ដែ​នទឹក​ចម្ងាយប្រមាណ ៣៥០គីឡូម៉ែត្រពីឧបទ្វី​ប​ Noto នៃតំបន់ Is​hikawa របស់ជប៉ុន។

អ្នកជំនាញបាននិយា​យ​ថា អ្នកនេសាទខ្លះមក​ពី​កូរ៉េខា​ងជើង បានធ្វើដំណើរទៅកាន់ដែន​ទឹ​កឆ្ងាយ​ៗ ដើម្បីចាប់ត្រី​ឲ្យ​បានច្រើ​ន​ ដើម្បីផ្គា​ប់ចិ​ត្តរដ្ឋា​ភិបាលកូ​រ៉េខាង​ជើង។ ទូកនេសាទត្រីរបស់កូរ៉េខា​ង​ជើង បានរសាត់អណ្តែកមកលើឆ្នេ​រ​ជប៉ុ​នជារៀ​ងរាល់​ឆ្នាំ ដោយសារតែទូកបំពាក់​ដោ​យឧប​ករណ៍ មិនសូវមានប្រ​សិ​ទ្ធភា​ព ជាហេតុធ្វើឲ្យមា​ន​បញ្ហា និងការអស់ប្រេង​ជា​ដើម​។

សូម​បញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ជនជាតិកូរ៉េខាងជើ​ង​ចំនួន ១០នាក់ដែលរសាត់តា​ម​ទូក​ឈើដ៏​តូចម​កជ​ប៉ុន ត្រូវបានជួយ​សង្រ្គោះ​ និ​ងត្រូវបានបញ្ជូនត្រឡប់ទៅ​កា​ន់ប្រទេ​សពួក​គេវិ​ញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×