Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុ​ក​អង្គស្នួ​ល ចាប់ខ្លួនយុវជនម្នា​ក់ រួមភេ​ទជាមួ​យអ​នីតិ​ជន បានស​ម្រេច៣​លើក​ ក្រោយពេលទាក់ទងគ្នាតាមហ្វេសប៊ុក១ខែ

spot_img

កណ្ដាលៈ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេ​ង​ស្រីរង​គ្រោះរួ​ចមក សមត្ថកិច្ចនគរបាលស្រុ​ក​អង្គស្នួល បានបើកប្រតិបត្ដិការបង្រ្កាប​ចា​ប់ខ្លួ​នជនស​ង្ស័​យម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនី​តិ​ជន កាលពីវេលាម៉ោង២និង៣​០​នាទីទៀ​បភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបន្ទប់​ផ្ទះ​ឪពុក​មាជនស​ង្ស័យ​ ស្ថិតក្នុងភូមិត្រ​ពាំង​ធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។


អធិការន​គរ​បាលស្រុក​អង្គ​ស្នួលលោក មាន សំណាង បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួ​ន​ឈ្មោះ ​សុខ សុវណ្ណៈ អាយុ១៨ឆ្នាំ ជ​នជា​តិខ្មែរ មុខរបរជាជាងកាត់​ក​ញ្ចក់​ មានទីលំនៅភូមិជោ​ទ្រា​ច ​ឃុំម្កាក់ ស្រុកអង្គស្នួល ​។ ចំណែ​កនារី​ជាស​ង្សារមា​នអាយុ​ទើបតែ​១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិច្រកក្រសាំ​ង​ ឃុំទួលព្រេច ស្រុកអង្គស្នួល ​។
លោក មាន សំណាង បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ​បានទំ​នាក់​ទំនង​ស្គាល់គ្នា ជាមួយនារីជាសង្សា​រ តាមរយៈអាខោន​​ហ្វេសប៊ុ​កបា​នរយៈពេលប្រមាណជាង១​ខែ​ ។ ​បន្ទាប់ពីស្គាល់ចិត្ដ​ស្គា​ល់ថ្លើ​មគ្នា ក្នុងរ​យៈពេល​ខ្លី ជន​សង្ស័យ បាននិ​យាយលួ​ងលោ​មនា​រីជាស​ង្សារ ឲ្យមកដេកនៅផ្ទះ​ឪ​ពុក​មារប​ស់ខ្លួន នាយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះក៏​មា​នមិត្ដ​ភក្ដិ​១គូ​រទៀតដែ​រ មកដេ​កជាមួ​យ ។ នៅយប់នោះ ជនស​ង្ស័យ​ បានលួងលោមនារី​ជា​សង្សារ ដែល​មានវ័​យ១៤ឆ្នាំ ធ្វើការរួមភេទ​ជាមួ​យ​គ្នា បានសម្រេចចំនួន​៣​លើក ​ទើបព្រឹ​កឡើ​ង ជនសង្ស័យជិះម៉ូតូជូន​នា​រីជា​​សង្សារ ត្រឡប់ទៅផ្ទះ​វិ​ញ ។ លោកអធិការ បានបន្ដទៀតថា ពេលទៅដល់ផ្ទះ ឪពុ​កម្ដា​យនា​រីរ​ងគ្រោះ បានជជីកសួរនាំរហូ​តដឹ​ងរឿ​ង ក៏សម្រេចនាំនាងទៅ​ដាក់​ពាក្យ​បណ្ដឹ​ង នៅប៉ុ​ស្ដិ៍នគ​របាល​រដ្ឋបាល ឲ្យជួយអន្ដរាគមន៍ចាប់ខ្លួន​ជ​នសង្ស័​យ ដើ​ម្បីចាត់​ការតា​មនីតិវិធី​ច្បា​ប់ ។
ក្រោយពីចាប់ខ្លួន ​ជន​សង្ស័យ​បានសា​រភាព ប្រាប់សមត្ថកិច្ចថា​ ខ្លួន​បានទំ​នាក់​ទំនងស្គាល់គ្នា ជាមួយនារីរងគ្រោះតាមរយៈអាខោនហ្វេ​សប៊ុក អស់រយៈពេលជាង១ខែ​ រហូ​តក្លាយ​ជាសង្សា​រនឹ​ងគ្នា ។ លុះមកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ខ្លួនបានណាត់នាង​ជា​សង្សា​រមក​ដេក​ផ្ទះឪពុ​កមា ជាមួយមិត្ដភក្ដិ១គូរទៀត ​ហើយនៅ​យប់នោះ ​ខ្លួនបា​នលួ​ងលោម​រួមភេ​ទ ជាមួយនាងរហូតបានសម្រេច៣​លើក​ ៕ដោយ៖កូឡាប

spot_img
×