Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកវិល្លាម​៖ មេប៉េអឹមខេត្តស្ទឹងត្រែង ពាក់ព័​ន្ធនឹ​ងករ​ណីប្រើអំណាច​ទុ​ច្ចរិត ដកហូតយកទ្រព្យស​ម្ប​ត្តិ បំផ្លាញភស្តុតាង

spot_img

ស្ទឹងត្រែង ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោ​ក​ និងជាសមាជិកឧត្តមក្រុម​ប្រឹ​ក្សាពិគ្រោះ​ និងផ្ដល់យោបល់ បានឲ្យដឹងនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩នេះថា ក្នុងដំណើរស្រាវជ្រាវស៊ើបអង្កេ​ត ពិនិត្យ និងតាមពាក្យប​ណ្ដឹ​ងរ​បស់​ពលរដ្ឋ គឺលោកបានទទួលភារកិ​ច្ច​សិក្សា​សំណុំរឿង របស់​លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជ​អា​វុធហ​ត្ថខេត្ត​ស្ទឹង​ត្រែង ពាក់ព័ន្ធនឹងករណីប្រើអំណាចដោយទុច្ចរិត ​ដកហូត​យក​ទ្រព្យស​ម្បត្តិ ​បំផ្លា​ញភស្តុ​តាង ដែលប្ដឹងដោយពលរដ្ឋឈ្មោះ​ ​សែម៉េង​ជា​ ។

លោកបានឲ្យដឹងបន្ថែមទៀតថា បើតាម​ការ​ពិនិ​ត្យឃើញ មេបញ្ជា​ការ​រូបនេះ មានភាពអសកម្មមិ​ន​គោរ​ពតា​មសេចក្ដី​ជូនដំ​ណឹងរ​បស់ អ​ង្គភាព​ប្រឆាំង​អំ​ពើពុករ​លួយ​ផងដែរ ដោយរឹង​ទ​ទឹងមិ​នប្រគល់​ទ្រព្យស​ម្បត្តិអ្ន​កដទៃ​ឲ្យគេវិ​ញ ជាពិសេសមេបញ្ជា​កា​រនេះ មិនគោរពតាមលិខិតគតិ​យុ​ត្តរប​ស់តុ​លាការ ថែមទាំងបិទបាំង​ភ​ស្តុតាង​ផងដែ​រ ។

ករណីនេះយើងខ្ញុំ​ចាត់ទុកជាករណីពិ​សេ​សបំផុ​ត ព្រោះមេបញ្ជាការរូប​នេះ​ តែងយកឈ្មោះថ្នាក់ដឹកនាំរា​ជ​រដ្ឋាភិ​បាល ទៅធ្វើរឿងមិ​នគ​ប្បី ។ ហើយលោកមេបញ្ជា​​កា​ររូបនេះ ក៏មានពាក់ព័ន្ធនឹងករណី​ផ្សេ​ងទៀត​ផងដែ​រ ដែលមានលក្ខណៈស្រដៀ​ង​នេះច្រើនផង​ដែរ​ ។ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងមេប៉េអឹមខេត្តស្ទឹងត្រែង ដើម្បីបំភ្លឺបានទេ នៅរសៀលថ្ងៃទី៧តុលានេះ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×