Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​៤​នាក់​ជួញដូរ​គ្រឿងញៀន មាន​ម្នាក់​ធ្លាប់​ជាប់គុក

spot_img

​កណ្តាល​៖ មាន​ករណី​ផ្តល់​ទីតាំង​ឲ្យ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤​និង​៣០​នាទី ចំណុច ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​នគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​៤​នាក់ ស្រី​ម្នាក់ គឺ​១-​ឈោះ ញ៉ុន សំ​ណាត ភេទ ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជួញដូរ​គ្រឿងញៀន និង​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ២-​ឈ្មោះ​ស៊ិន ចំណាត់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​មុខរបរ​ជួញដូរ​គ្រឿងញៀន និង​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ត្រពាំង​ជួន​ឃុំ ឆក់​ឈើ​នាង​ស្រុក​អង្គ​ស្នួ​ក​ខេត្តកណ្តាល ៣-​ឈ្មោះ​ឡឹម រ៉ា​វី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរបរ ជាង​ធ្វើ​សំណង់​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្នា ឃុំ​ឆក់​ឈើ​នាង​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​១​ឆ្នាំ ពី​បទ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន​។ ៤-​ឈ្មោះ​ប៉េង សុភស្ត័ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ និង​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ត្រពាំង​ជួន​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ដែលជា​អ្នក​ផ្តល់​ទីតាំង​ឲ្យប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុស​ច្បាប់​ក្នុង​បន្ទប់​ជួល​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន ចំនួន​៣​កញ្ចប់ (​ធំ​១​កញ្ចប់ មធ្យម​១​កញ្ចប់ តូច​១​កញ្ចប់​) ទូរស័ព្ទដៃ​១​គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។

​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ ថា​មាន​ជនសង្ស័យ​កំពង់​ជួញដូរ​ថ្នាំញៀន​និង​ប្រើប្រាស់ នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ជំនាញ បាន​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឆក់​ឈើ​នាង​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១ នាក់​ឈ្មោះ​ស៊ិន ចំណាត់ ឆែក​ត្រួតពិនិត្យ​ឃើញ​ថ្នាំញៀន​១​កញ្ចប់ នៅ​និង​ជនសង្ស័យ​បាន​សារភាពថា​ ថ្នាំញៀន​នេះ ទិញ​ពី​ឈ្មោះ​ញ៉ុន សំ​ណាត ផ្ទះ​នៅ​ភូមិ​ត្រពាំង​ជួន​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ភ្លាម​នោះ​កម្លាំង ជំនាញ​បាន​បន្ត តាម​រក​មុខសញ្ញា​ឈ្មោះ​ញ៉ុន សំ​ណាត ឃើញ​កំពង់​នៅក្នុង​បន្ទប់ របស់ ឈ្មោះ​ប៉េង សុភស្ត័ ភេទ​ស្រី ភូមិ​ត្រពាំង​ជួន ។ ដោយ​មាន​បទបញ្ជា​ពី​លោក​ស្នងការ​និង​មាន​ការដឹកនាំ​សម្រួបសម្រួល​ពី​លោកឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស និង​មាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្ដាល និង​មាន​ការចូល​រូ​ម​ពី​លោក​មេភូមិ ក្រុមប្រឹក្សាឃុំ នគរបាល​ប៉ុស្តិ៍​និង​នៅ​ចំពោះ មុខ ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​ធ្វើ​ការត្រួតពិនិត្យ ឆែកឆេ​រកឃើញ ថ្នាំញៀន​២​កញ្ចប់​ធំ​១​កញ្ចប់​តូច​១​កញ្ចប់ ថង់​សម្រាប់​វិច​ខ្ចប់​ថ្នាំញៀន​និង​ឧបករប្រើប្រាស់​ដូចខា​ង​លើ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ ឈ្មោះ ញ៉ុន សំ​ណាត បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ទិញ​ម្តងៗ​ចំនួន​បី​ជី តម្លៃ​៥០០​ដុល្លា​ដើម្បី​យក​លក់​បន្ត បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×