Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​កុងតឺន័រ​ទាំង​ងងុយដេក​មានអី​បុក​ក្បាលស្ពាន​ប្រសូត្រ​ផ្អើល​គេ​ទាំង​កណ្តាលរាត្រី​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រថយន្ត​កុង​តឺ​ន័របើក​បុក​ក្បាល​នាគ​ស្ពាន​ប្រសូត្រ​ខាងកើត ស្ថិតនៅ​ភូមិ​ប្រសូត្រ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង ២៤​និង​១០​នាទី រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី ០៨ ខែតុលា ឆ្នាំ​២០១៩ នេះ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​រថយន្ត​កុង​តឺ​ន័រ បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ក្រហម​ពាក់ ស្លាក​លេខ ស្វាយរៀង ៣A ៩៧៩៧ ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ឯកជន​ដែលមាន ម្ចាស់​រថយន្ត​ឈ្មោះ មាស ណារិន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវជាតិ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បើកបរ​ដោយ​ឈ្មោះ ព្រាប សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្តស្វាយរៀង គ្មាន​របួសស្នាម ទិសដៅ​ពី​កើ​តទៅ​លិច មកដល់​កន្លែងកើតហេតុ​ខាងលើ​បាន​បុក​ក្បាល​នាគ​ប្រសូត្រ​ស្ពាន​ខាងកើត​ខ្ទេ​តទៅ​ខាងត្បូង ហើយ​រថយន្ត​នោះ​បន្ត​ទៅបុក​ក្បាល​នាគ​ស្ពាន​ប្រសូត្រ​ខាងលិច​បាន​ខ្ទេ​តទៅ​ខាងត្បូង​ដែរ ។​ចំណែកឯ​មធ្យោបាយ​នៅ​កន្លែងកើតហេតុ (​រថយន្ត​ខូចខាត​ធ្ងន់​) ។ មូលហេតុ​ដោយសារអ្នកបើកបរ​ងងុយដេក​។  ដោយ ៖ វ៉ៃ​កូ​

spot_img
×