Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួងបរិស្ថាន រួមគ្នា​បណ្តុះបណ្តាល ជន​បង្គោល​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

spot_img

​រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ក្រសួងបរិស្ថាន​រួមគ្នា​បណ្តុះបណ្តាល​ជន​បង្គោល ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ចំនួន​១០០​នាក់​ដែលជា​មន្ត្រីរាជការ​ក្រសួង មន្ទីរ បរិស្ថាន​រាជធានី​-​ខេត្ត និង​ឧ​ទ្យា​នុ​រក្ស នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។

​ក្នុងឱកាស​នោះ លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ចូលរួម​រាល់​ពិធី​ផ្សព្វផ្សាយ ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ពិសេស​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​កន្លងមក និង​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ខិតខំ​ត្រង់ត្រាប់ ស្តាប់​សិក្សា​ស្វែងយល់​ពី​ខ្លឹមសារ​រាល់​ប្រធានបទ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ទៅដល់​អ្នកពាក់ព័ន្ធ នៅតាម​សហគមន៍​មូលដ្ឋាន​សំដៅ​ធ្វើ​ឲ្យ​សហគមន៍​មាន​សុវត្ថិភាព​។

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ថោង សុគន្ធា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ដែល​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជន​បង្គោល​នេះ​ឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន បន្តធ្វើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ប្រើប្រាស់​កម្លាំង​មធ្យោបាយ​សរុប បង្ការ ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​បង្កើត​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​៕​ ដោយ ៖ កូឡាប

spot_img
×