Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​តណ្ហា​ក្រាស់​ម្នាក់ គាស់​ទ្វារ​ចូល​ផ្ទះ​គេ ទាំង​កណ្តាលអធ្រាត្រ បម្រុង​ធ្វើ​សកម្មភាព​រំលោភ តែ​ត្រូវ​នាង​ស្រែក ផ្អើល​អស់អ្នក​ជិតខាង​

spot_img

​ស្រុកស្រែ​អំបិល ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កាលពី​ថ្ងៃទី​៧​ខែតុលា បាន​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​របស់ខ្លួន​ថា មាន​ករណី​បុរស​ម្នាក់ នៅផ្ទះ​ក្បែរ​គ្នា បានគាស់​ទ្វារ​ចូលចាប់​រំលោភ​ក្មេងស្រី​អា​និតិ​ជន​ម្នាក់ តែ​ត្រូវ​នាង​ស្រែក​ផ្អើល​អស់អ្នក​ជិតខាង ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​០០ នាទី​យប់ នា​យប់​ថ្ងៃទី ៦ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​-​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល បង្ករ​ឡើង​ដោយ​ជនសង្ស័យ​មានឈ្មោះ កុល ឡាយ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ជ​. ទ ភេទ​ស្រី អាយុ ១៤​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ។​

​តាម​ការសាកសួរ របស់​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងតែ​ដេក​ក្នុងផ្ទះ ក៏​ត្រូវបាន​ជនសង្ស័យ​លួច​គាស់​ទ្វារ​ចូល បំរុង​ធ្វើ​សកម្មភាព​រំលោភ​នាង តែ​ត្រូវ​នាង​ស្រែក ផ្អើល​អស់​អ្នក​ជិតខាង រួច ជនសង្ស័យ ក៏​រត់​ទៅផ្ទះ​វិញ លុះដល់​ស្អែក​ឡើង វេលា​ម៉ោង ១៤:៣០​នាទី​រសៀល ទើប​នាង​មក​រាយការណ៍​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដង​ពែង នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ។​

​នៅពេល​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​ស្រុកស្រែ​អំបិល បានធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ជនសង្ស័យ​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ខឹង​ជនរងគ្រោះ បម្រុង​ឡើងទៅ​វាយ​នាង ។

​ករណីនេះ កម្លាំង​ជំនាញ​យើង កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×