Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ម្នាក់ បាញ់សម្លាប់ ២​នាក់​ប្ដី​ប្រពន្ធ​នៅ​មណ្ឌលគិរី រួច​រត់​មក​លាក់ខ្លួន​ធ្វើជា​កម្មករសំណង់ ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​ស្វាយរៀង​

spot_img

​ស្វាយរៀង​៖ ជនដៃដល់​ក្នុង​ឃាតកម្ម​ដ៏​សាហាវ​បាញ់សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​១​ខែ​មុន​នោះ នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​នេះ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាម​ចាប់ខ្លួនបាន​ហើយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ប្រតិបត្តិការ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គ​ស្នងការរង​ទទួល​ផែន នគរបាល​យុត្តិធម៌ និង​ចង្អុលបង្ហាញ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រ​ហ​ទណ្ឌ ដោយ​ចាត់​ឲ្យ វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បើក​ការស្រាវជ្រាវ​តែម្ដង​។​

​លោក​វរសេនីយ៍ឯក ជាវ វិបុល បាន​ប្រាប់​គេហទំព័រ និង​ព័​ង៌​មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹង​នៅមុននេះ​បន្ដិច​ថា ក្រោយ​ការទទួលបាន​បទបញ្ជា និង​ការចង្អុលបង្ហាញ លោក​បាន​ដឹកនាំ​កម្លាំង​នាយកដ្ឋាន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្វាយរៀង និង​កំណត់​អត្ដ​សញ្ញាណ​ជនដៃដល់ ទើប​ឈានដល់​ការចាប់ខ្លួន​បាន នៅវេលា​ម៉ោង​៤​ល្ងាច​នេះ នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយកន្លែង ស្ថិតក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​លោក​វរសេនីយ៍ឯក ជាវ វិបុល បាន​បញ្ជាក់ថា ជនដៃដល់​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួនបាន ឈ្មោះ សុខ ចំរើន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​គគី ឃុំ​អូ​តា​យ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី បាន​រត់គេច​មក​ធ្វើ​កម្មករសំណង់ ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​បញ្ជូនមក​នាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សួរនាំ និង​បញ្ជូន​បន្ដទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​វិញ ដែលជា​ម្ចាស់​ករណី​។​

សូមជម្រាបថា ករណី​ឃាតកម្ម​បាញ់សម្លាប់​២​នាក់​ប្ដី​ប្រពន្ធ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ថ្មដារ​ស្ថិតនៅ​ភូមិរ​វាក់ ឃុំ​រ៉​យ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ជនរងគ្រោះ​ជា​ប្ដី​ឈ្មោះ រ៉ា ហៅ​ម៉ៅ (​ប្ដី​) អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ អាន អុល អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ​។ ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​នេះ គេ​សង្ស័យ​ផ្ដើមចេញពី​រឿង​ទំនាស់​ដីធ្លី​៕​ដោយ​៖​កូ​ឡាប​

spot_img
×