Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនជាតិ​ចិន ១៧​នាក់ ពាក់ព័ន្ធ​នឹង​បទ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

spot_img

​កំពត​ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ល្ងាច​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហោ វណ្ណា អធិការ​ក្រុង​កំពត ដោយមាន​ការសម្របសម្រួល​ពី លោក ខា ដែន​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​សហការ​ជាមួយ កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នា​វេលា​ម៉ោង ១២​និង​០០​នាទី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ បា​នប​ង្រា​ប និង​ឆែកឆេរ​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ចំណុច​ផ្ទះ​របស់លោក ឡេ ប៉ិន​ថន ស្ថិតនៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន ១៧​នាក់ ពាក់ព័ន្ធ​នឹង​បទ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​។

​នគរបាល​ក្រុង​កំពត បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង ១៧​នាក់ មាន ១.​ឈ្មោះ លី យ៉ុ​យ យ៉ុ​យ (LI RUI RUI) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ វ្យូ​ប៊ូ​ធី​ក ភូមិ​ទ្វី​ខាងជើង សង្កាត់ អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​, ២.​ឈ្មោះ យាន​ហ្សា​វ (YAUAN ZHAO) ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ស្នាក់នៅ​ភូមិ កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​, ៣. ឈ្មោះ វ័ង គួ​យ (WANG KUI ) ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ៤.​ឈ្មោះ លូ សុង (LU XIONG) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ កំពង់បាយ​ខាងត្បូង​, ៥.​ឈ្មោះ លីវ យ៉ាង (LIV YANG) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ភូមិ កំពង់បាយ​ខាងត្បូង​, ៦.​ឈ្មោះ ឆេង ឆ័ន (CHENG QUAN ) ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ៧.​ឈ្មោះ វ៉ាង ជា​វៃ (WANG JIA WEI) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ៨.​ឈ្មោះ ប៊ី ហ្ស័​ង (BI SHUANG) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ៩.​ឈ្មោះ ស៊ុន លី ( SUN LI) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១០.​ឈ្មោះ ហ្សា យូ (XIA YU) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១១.​ឈ្មោះ ហ្សា​ង វេន (ZHANG VEN ) ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១២.​ឈ្មោះ យ៉ាង ហួយ (YANG HUI) ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១៣.​ឈ្មោះ ម៉ា ស៊ីន​យ៉ាង (MA XIN YANG) ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១៤.​ឈ្មោះ ថៅ ប៉ូ ( TAO BO) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១៥.​ឈ្មោះ លី លីន (LI LIN) ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១៦.​ឈ្មោះ លាវ ហ្វា​ន់ ( LIU FAN ) ភេទ​ស្រី អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​, ១៧.​ឈ្មោះ ហ្សា​ង លី​ភីង (ZHANG LI PING) ភេទ​ស្រី អាយុ ១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង និង​វត្ថុតាង​រួមមាន លិខិតឆ្លងដែន​ចំនួន ៩​ក្បាល​, កុំព្យូទ័រ​យួរដៃ ១​គ្រឿង ម៉ាក Lenovo ពណ៌​ខ្មៅ​, ទូរស័ព្ទដៃ ១៤៤​គ្រឿង​, ស៊ីម​កាត Metfone ចំនួន ១៦ មាន​ឆ្នាំង​សាក​ទូរស័ព្ទ និង​ប្រ៊ី​ភ្លើង​មួយចំនួន​។

​បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំង ១៧​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×