Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៨​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​ជាង​៤​លាន​នាក់ ខណៈ​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​តំបន់​សៀមរាប​ថយចុះ​គួរ​ឲ្យ​បារម្ភ​

spot_img

​ភ្នំពេញ​៖ រយៈពេល​៨​ខែ ដើមឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ចំនួន ៤.៣៦០.៣៩៧​នាក់ កើនឡើង​១០,៤% បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ក្នុងនោះ ភ្ញៀវទេសចរ​ចូល​តាមផ្លូវ​អាកា​សមាន​ចំនួន ៣.១០៤.៤៨៩​នាក់ ស្មើនឹង​៧១,២% នៃ​ចំនួន​ភ្ញៀវ​សរុប ដែលមាន​កើន​១៦,៦% (​ក្នុងនោះ ចូល​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន ១.៤២៧.៤៨៧​នាក់ កើន​១៤,៧%, តាម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ១.១៨៨.២៥៤​នាក់ ថយចុះ​៩,១% និង​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ចំនួន ៤៨៨.៧៤៨​នាក់ កើនឡើង​៣៤៣,៥%)​។

ភ្ញៀវទេសចរ​ដែល​ចូលមក​តាមផ្លូវ​គោក​មាន​ចំនួន​១.១៦០.៧៤៦​នាក់ ស្មើនឹង​២៦,៦% នៃ​ចំនួន​សរុប ថយចុះ​២,៩% និង​ភ្ញៀវទេសចរ​ចូល​តាមផ្លូវ​ទឹក​មាន​ចំនួន​៩៥.១៦២​នាក់ ស្មើនឹង​២,២% នៃ​ចំនួន​សរុប កើនឡើង​២,៩%​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ ដែល​ផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​៧​តុលា​។​

​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព នៅក្នុង​រយៈ​៨​ខែ ដើមឆ្នាំ​នេះ​ដូចជា​៖ តំបន់​ភ្នំពេញ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ២.៨០៨.៥៦១​នាក់ ស្មើនឹង​៥៣,៨% នៃ​ចំនួន​ភ្ញៀវ​សរុប កើនឡើង​២៧,៤%​។ សៀមរាប​អង្គរ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១.៥៥១.៨៣៦​នាក់ ស្មើនឹង​២៩,២% នៃ​ចំនួន​ភ្ញៀវ​សរុប ថយចុះ​១១,១%​។ តំបន់ឆ្នេរ​សមុទ្រ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៨០៤.៥៣៧​នាក់ ស្មើនឹង​១៥,២% កើនឡើង​៣៦,៥%​។ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ៥៦.៧២៣​នាក់ ស្មើនឹង​១,១% កើនឡើង​៩,១%​។ តំបន់​ប្រាសាទព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​៣៦.៩៥៧​នាក់ ថយចុះ​៣,៣%​។​

ក្នុង​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៩​នេះ មាន​ទេសចរណ៍​កម្ពុជា ចេញទៅ​ក្រៅប្រទេស​ចំនួន ១.៣៤៧.០៦០​នាក់ កើនឡើង​៤,៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។ គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​៦​លាន​នាក់​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ប្រជុំពិភាក្សា​ពង្រឹងគុណភាព​សេវា​ទេសចរណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​សិក្សា​ពិគ្រោះ​ពិនិត្យ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​សំខាន់​នៅក្នុង​តំបន់ ថ្ងៃទី​២៨ ខែសីហា នេះ បាន​រកឃើញថា បញ្ហា​ភ្ញៀវទេសចរ​អន្តរជាតិ ទៅ​ទស្សនា ខេត្តសៀមរាប មានការ​ធ្លាក់ចុះ គឺ​ដោយសារ ព្រលានយន្តហោះ​អន្តរជាតិ នៅ​ខេត្តសៀមរាប ផ្អាក​ការទទួល​ចុះចត​យន្តហោះ​ប្រភេទ​ធំៗ​។​

​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើងថា ក្នុង​រយៈពេល​៦ ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ និង​អ្នកដំណើរ​ធ្វើដំណើរ​តាមផ្លូវ​អាកាស កើនឡើង​យ៉ាងគំហុក ក្នុងនោះ ព្រលាន​យន្ត​ខេត្ត​ព្រះសីហនុ​ទទួល​ការហោះហើរ​យន្តហោះ កើតឡើង​២៥០% ខណៈ​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​ក៏មាន​ការកើនឡើង ប៉ុន្តែ ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប គឺ​ថយចុះ​ក្នុង​កម្រិត​តិចតួច​។​

​លោក បញ្ជាក់ថា ការធ្លាក់ចុះ​ភ្ញៀវទេសចរ​ទៅ​ទស្សនា ខេត្តសៀមរាប នេះ គឺ​បាន​កើតឡើង​ដោយសារ កន្លងមក ICC អង្គរ ក៏​ដូច អាយ​កូ​មូស និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ផ្អាក​ការ​ចុះចត​យន្តហោះ​ប្រភេទ​ធំៗ ដែល​ការ​ចុះចត​នោះ ធ្វើ​រំ ញ័រ​ប្រាង្គ​ប្រាសាទ​អង្គរ​។​

​ទោះយ៉ាងណា លោក ថោង ខុន ថ្លែងថា បន្ទាប់ពី​អាយ​កូ​ម៉ូ​ស ផ្តល់​ឯកភាព​ឲ្យ​យន្តហោះ​ប្រភេទ​ធំ​នេះ ចុះចត​នៅ​ព្រលានយន្តហោះ ខេត្តសៀមរាប ឡើងវិញ យើង​រំពឹងថា ភ្ញៀវទេសចរ​អន្តរជាតិ ទៅ​ទស្សនា ខេត្តសៀមរាប កើនឡើង​វិញ​។​

នៅក្នុង​រយៈពេល​ព្រលានយន្តហោះ​ខេត្តសៀមរាប​ផ្អាក​ការទទួល​ការ​ចុះចត​យន្តហោះ​ប្រភេទ​ធំៗ បានធ្វើ​ឲ្យ កញ្ចប់​សេវា​ទេសចរណ៍​ធំៗ ដែល​ក្រុមហ៊ុន​បរទេស​រៀបចំ​ដឹកជញ្ជូន​ភ្ញៀវ​អន្តរជាតិ​ទស្សនា​សៀមរាប​អង្គរ មួយចំនួនធំ​គឺ​ត្រូវបាន​ខកខាន ហើយ​បានធ្វើ​ឲ្យ​គេ​​ផ្លាស់ប្តូរ​ទិសដៅ​ទៅ​ទស្សនា តំបន់ឆ្នេរ​សមុទ្រ និង​រាជធានី​ភ្នំពេញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×