Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ប្រើស​មួយ​ក្បាល​ដែល​បាន​ងាប់ នឹងត្រូវ​ធ្វើការ​សម្អាត ដើម្បី​ទុកជា​សំណាក​

spot_img

​ព្រះវិហារ​៖ មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៧ តុលា ឆ្នាំ​២០១៩ ក្រោម​កិច្ចសហការ​រវាង មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​សមាគម​មគ្គុទ្ទេសក៍​សត្វ​ស្លាប​កម្ពុជា សត្វ​ប្រើស​មួយ​ក្បាល​ដែល​បាន​ងាប់​កាលពី​ព្រឹក​មិញ នៅ​ខេត្តព្រះវិហារ ត្រូវបាន​ដឹកបញ្ជូន ដោយ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មកដល់​ស្នាក់ការ​សមាគម​មគ្គុទ្ទេសក៍ ហើយ​នៅវេលា​ម៉ោង ២និង៣០ នាទី​រសៀល​នេះ​។​

​សត្វ​ប្រើស​នេះ នឹងត្រូវ​ធ្វើការ​សម្អាត ដើម្បី​ទុកជា​សំណាក ដោយ​សមាគម​យើង រួច​នឹង​បញ្ជូន​ទៅកាន់​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​វិញ បន្ទាប់ពី​ដំណើរការ​បច្ចេកទេស ប្រមូល​សំណាក​រួច​ចប់សព្វគ្រប់​។​

​គួរ​បញ្ជាក់ថា សត្វ​ប្រើស​នេះ បាន​វង្វេង​ចូល​ភូមិ អ្នកស្រុក រួច​ជាប់​នឹង​ដើម​ស្វាយចន្ទី ហើយ​បាន​បោក​ក្បាល​ខ្លួនឯង​ងាប់ ក្រោយពី​អ្នកស្រុក បាន​ជួយ​ដោះ​ចេញពី​ដង្កៀប​ស្វាយចន្ទី នេះ​បើ​យោងតាម​សម្ដី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់ ដែល​ដឹកបញ្ជូន​សាកសព​៕​ដោយ​៖​កូ​ឡាប​

spot_img
×