Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ទៅធ្វើ​ការ​នៅ​ក្រុង​បាវិត​ ដល់​ពាក់​កណ្តាលផ្លូវ​ត្រូវ​ផា​ស់អាប់​កៀរ​ដួល​រងរបួស​ធ្ងន់​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង ៖ ​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​ផា​ស់អាប់​បុក​(​ម៉ូតូ​កង់​បី​ឥណ្ឌា​)​បណ្តាលអោយ​ដួល​អូស​និង​ថ្នល់​តែ​សំណាងល្អ​ហើយ​រថយន្ត​មកពី​ក្រោយ​ជាន់​ហ្វ្រាំង​គេចផុត​កុំ​អី​មិនដឹងថា​ទៅជា​យ៉ាងណា​នោះទេ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥និង​១០​នាទី​រសៀល​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​នេះ​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​សម្តី​របស់​ជន​រងរ​គ្រោះ​បានអោយដឹងថា​៖ ​រូបគេ​មានឈ្មោះ ពូគ វណ្ណៈ អាយុ ១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ បែក​ចាន ឃុំ អង្គ​ប្រស្រែ ស្រុក រមាសហែក ខេត្តស្វាយរៀង​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1C3658​ពី​ផ្ទះ​របស់ខ្លួន​ទៅ​ការ​នៅ​ក្រុង​បាវិត​ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​។​

​ជនរងគ្រោះ​ខាងលើ​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​ផា​ស់អាប់​(​ម៉ូតូ​កង់​បី​ឥណ្ឌា​)​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បាន​បុក​បណ្តាលអោយ​ដួល​អូស​រងរបួស​ធ្ងន់​រលា​ត់ដៃ​ជើង​សន្លប់​ក្រោយពី​បង្កហេតុ​រួស​ហើយ​នោះ​ផា​ស់អាប់​ក៏បាន​បើក​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​ចំណែក​ខ្លួន​ក៏​ត្រូវបាន​អ្នកដំណើរ​ជួយ​លើកដាក់​អែប​ចិញ្ចើមថ្នល់​និង​ហៅ​រថយន្ត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​ចុះមក​សម្រួល​ចរាចរណ៍​មក​ម៉ូតូ​យកទៅ​រក្សាទុក​រងចាំ​សាច់ញាតិ​មក​ទទួលយក​វិញ​៕  ដោយ ៖ វ៉ៃ​កូ​

spot_img
×