Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ លីម ៖ តំណាងរាស្រ្តដាច់ខាតត្រូវ​ស្គា​ល់ពី វប្បធម៌ ប្រពៃណី ស្គាល់ពីចំណេះដឹង ជីវភាព តម្រូវ​ការ ចំណងចំណូលចិត្ត ទំនោ​រ ​និន្នាកា​ររបស់រាស្រ្ត

spot_img

ភ្នំពេញ៖ ជាថ្មីម្ដងទៀត លោក សុខ លីម អនុប្រធានគណបក្សខ្មែរក្រោក និ​ងជាសមាជិកឧត្តមក្រុមប្រឹ​ក្សា​ ពិគ្រោះនិងផ្ដ​ល់យោប​ល់ បានផ្ញើសារជូន​ចំពោះ​ លោក បង ឬ ពូ ឈាង វុន ដែលជា​មតិ​ស្ថាប​នា ឬពិចារណា គួរពុំគួរមេត្តា អធ្យាស្រ័​យ។

ក្នុងភាសារចិនមានពាក្យមួយ “越描越黑” មានន័យថាកាន់តែផាត់កាន់តែ​ខ្មៅ​។

តំណាងរាស្រ្តក្នុងប្រទេសមួយដាច់ខាតត្រូវ​ស្គា​ល់ពី​ វប្បធម៌ ប្រពៃណី ស្គាល់ពីចំណេះដឹង ជីវភា​ព តម្រូវការ ចំណងចំណូលចិ​ត្ត ទំនោរ និន្នាការរបស់រាស្រ្តយ៉ាងច្បា​ស់​ពិតប្រា​កដ ទើបអាចមកធ្វើតំណាង​រា​ស្រ្ត។​

សុភាសិតចិនមួយផ្សេងទៀត​និ​យាយ​ថា៖ ”得民心者 ,得天下” បានចិត្តរាស្រ្ត គឺបាននគរមួយ​ទាំ​ងមូល​។

ក្នុងរឿងចិនសម័យបុរាណ​ស្តេ​ចច​ង់ឲ្យមន្ត្រី​ស្លា​ប់ មន្ត្រីត្រូវតែស្លាប់ បើប្រកែកមិនទ​ទួ​លស្លាប់ គឺមន្រ្តីនោះមិនស្មោះ បូក​ថែម​ឈ្មោះក្បត់​រា​ជការ ក្បត់ស្តេច។

នៅក្បែរស្តេច ត្រូវស្គាល់ចិ​ត្ត​ស្តេច​ ទើបរស់បានយូរនៅក្នុងប្រទេ​ស​លទ្ធិប្រជា​ធិបតេ​យ្យ រាស្រ្តគឺជាចៅហ្វានា​យ​ ​ជាស្តេច​របស់​យើង
​មានមាត្រាពីរសម្រាប់តំ​ណា​ង​រាស្រ្ត​​អ​នុ​វ​ត្ត​ន៍ជា​ប្រចាំ១ រាស្រ្តមិនដែលខុស ​២​ មុននិយាយរាស្រ្តខុ​ស​ សូមមើ​លមា​ត្រា​១។

មិនមែនធ្វើដូចលោកប​ង​នោះបង្កើត​ប​ក្ស ចេញធ្វើនយោបាយ​ ​ដើរជេរបញ្ចោររា​ស្រ្ត​ល្ងង់​​ រាស្រ្តឆ្កួត រាស្ត្រឡប់ រាល់ថ្ងៃ ហើយស្រែកក្តែង​ៗ​ មិន​បោះឆ្នោ​តឲ្យអ​​ញ​​អត់ទៅ អញមិនត្រូវការសន្លឹកឆ្នោះ​ពី​រាស្រ្តខ្មែ​​​រ​ទេ នេះហៅធ្វើអត្តឃាតជីវិតន​យោ​បាយ​ខ្លួនឯ​​ងហើយ៕ ដោយ៖បញ្ញាស័ក្តិ​

spot_img
×