Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចដាក់​បញ្ចូល​អង្គ​ការចិនជិត ៣០ចូលក្នុងបញ្ជីខ្មៅដោយ​សា​រពាក់​ព័ន្ធនឹ​ងការ​រំលោភ​សិទ្ធិ​ជនជាតិអ៊ុយហ្គ័​រ

spot_img

សហរដ្ឋអាមេរិចបានដាក់បញ្ចូលអង្គការរបស់​ចិន​ចំនួន ២៨ក្នុងបញ្ជីខ្មៅ ដោ​យសារតែការពាក់ព័ន្ធរប​ស់​អង្គ​ការទាំ​ងនោះ លើការរំលោភបំពានលើជ​ន​ជាតិដើ​មភា​គតិ​ចអ៊ុយហហ្គ័រ នៅក្នុងខេត្ត Xinjiang ប្រទេសចិន។​

ស្ថាប័នចិនដែលស្ថិតក្នុងបញ្ជីខ្មៅអាមេរិច ​ត្រូ​វបានហាមប្រាមមិនឲ្យទិញផ​លិ​តផល ពីក្រុមហ៊ុនអាមេ​រិ​ច ដោ​យគ្មាន​ការអ​នុញ្ញាត ពីទីក្រុង​វ៉ាស៊ី​នតោន​ឡើ​យ។

ក្នុងចំណោមស្ថាប័នដែលស្ថិតក្នុ​ង​បញ្ជី​ខ្មៅ មានក្រុមហ៊ុនមួយដែលជាអ្នកផលិត​ឧ​បករ​ណ៍ស៊ើប​ការណ៍ធំបំផុត ក្នុងពិ​ភព​លោក។​

ចិនមិនទាន់បាន​ធ្វើអ​ត្ថាធិ​ប្បាយអ្វី​នោះទេ ជុំវិញ​ការស​ម្រេចចិ​ត្តរប​ស់អាមេ​រិចនេះ។

ក្រសួងពាណិជ្ជកម្មអាមេ​រិ​ចដែ​លធ្វើកិ​ច្ចកា​រនោះ បាននិយាយថា អង្គការចិនទាំងនោះជាប់​ពាក់​ព័ន្ធ​ទៅនឹងកា​ររំលោ​ភសិ​ទ្ធិមនុ​ស្ស។

ក្រុមអង្គការសិទ្ធិមនុស្សបា​ន​និយា​យថា ទីក្រុងប៉េកាំងបានធ្វើទុក្ខបុ​ក​ម្នេញ​ខ្លាំង លើជនជាតិអ៊ុយហ្គ័រកាន់​សា​សនាអ៊ី​ស្លាម នៅក្នុងជំរុំ។

ប៉ុន្តែចិនបានហៅ​ជំរុំឃុំ​ខ្លួន​ទាំងនោះ​ថា ជាមជ្ឈមណ្ឌល​ហ្វឹក​ហាត់វិ​ជ្ជាជីវៈ ដើម្បីទប់ស្កាត់កុំឲ្យមានចលនា​ប៉ះ​បោរ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×