Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថ​កិច្ច​បង្ក្រា​បក​រណីប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ ​១២​ នាក់​ ដាវ​ ៣​ ដើម​ និងសម្ភារប្រើប្រាស់​​គ្រឿងញៀនមួយចំនួនទៀត​

spot_img

ខេត្តស្វាយរៀង​៖ កម្លាំងសមត្ថកិច្ចគោលដៅត្រួតពិនិ​ត្យ​អនុវ​ត្តច្បាប់​​ចរា​ចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើស​ព្រហ្ម​ទណ្ឌ ​ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិតនៅ ព្រឹកថ្ងៃទី៧​ ខែតុលា​ ឆ្នាំ​២០១៩​ ម៉ោង១០​និង១០​ នាទី​ ធ្វើកា​រត្រួ​តពិ​និត្យ មធ្យោបាយធ្វើដំណើរ ក្នុង​នោះឃាត់ខ្លួ​នជ​នសង្ស័​យ​ចំនួន ២ នាក់ ធ្វើការសាក​សួរ និងធ្វើតេស្តទឹ​កម៉ូត ស្វែងរក​សារ​ធាតុញៀ​នល​ទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីន​ ម៉ាទឹកកក ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ២ នាក់​ មានឈ្មោះ​ផន សុអាន ភេ​ទ​ប្រុស​ អា​យុ ១៧ ឆ្នាំរស់នៅភូមិព្រៃអ​ង្គុ​ញ សង្កាត់ព្រៃអង្គុញ​ ​ក្រុងបា​វិត​ ​និងឈ្មោះ​ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំ​ងផ្លុ​ង សង្កាត់បាទី ក្រុងបាវិត​ និងដ​កហូត​សម្ភារ​វត្ថុតា​ងរួ​មមាន៖ ម៉ូតូ ១ គ្រឿង​ ទូរស័ព្ទដៃ ២ គ្រឿង។

ប្រភពដដែលបានឱ្យដឹងថា បន្ទា​ប់ម​កជន​សង្ស័យ​បាន​ឆ្លើយសារភាពពីប​ក្ខពួករ​បស់​ខ្លួន​ នៅថ្ងៃដដែល​ វេលាម៉ោង ១៥និង១០ កម្លាំងការិយាល័យប្រ​ឆាំង​គ្រឿងញៀន​ខេត្ត​ សហការជាមួយកម្លាំងអធិការដ្ឋាន​ន​គរបា​លស្រុក​កំពង់​រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរ​ដ្ឋ​បាល​ស្វាយតា​យាន​ បន្តឃាត់ខ្លួន​ជ​នសង្ស័​យ ១០ នាក់ បន្ថែមទៀតដែលស្នាក់នៅ​ប​ន្ទប់ជួល​ ស្ថិតក្នុ​ងភូមិ​ដើមពោ​ធិ៍ ឃុំស្វាយ​តាយា​ន ស្រុកកំពង់រោ​ទិ៍​ ជនស​ង្ស័យ​​មាន​ឈ្មោះ៖​ ១-ឈ្មោះ ឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ​ ២-ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ​ ៣-ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ ៤-ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈី​ត ​ភេទប្រុស អាយុ ២០ ឆ្នាំ ៥-ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ៦-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ៧-ឈ្មោះ ហុន យុត ភេទ ប្រុស អាយុ ២០ ឆ្នាំ ៨-ឈ្មោះ ម៉េន សំណាង​ហៅ​ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ ៩-ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ១០-ឈ្មោះ​ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ។ ក្នុងប្រតិបត្តិការនោះកម្លាំង​ន​គរបា​ល បានដកហូត​សម្ភារវ​ត្ថុតាង​រួមមា​ន៖ ម៉ូតូចំនួន ៤ គ្រឿង
ទូរស័ព្ទដៃ ៤ គ្រឿង ដាវសាំម៉ូរ៉ៃចំនួន ៣ ដើម ដែកអក្សរT ចំនួន ១។ សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួន​ទៀត។ ជនសង្ស័យទាំង១​២ ​នាក់​​ កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំ​បូងខេ​ត្តចា​ត់ការតាមនីតិវិធី ៕ ដោយ៖ វ៉ៃកូ

spot_img
×