Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ១៣ ​ឆ្នាំ បើ​ករ៉ឺម៉​កបុក​រថយ​ន្តរ៉េ​ងរ៉ូវើ ស៊េរីទំនើប​, ម្ចាស់រថយន្តមាន​ចិ​ត្ត​សប្បុ​​រស មិនប្រកាន់​ទោ​ស

spot_img

ភ្នំពេញ ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ បើករ៉ឺម៉កម៉ូតូវ៉ាស្ដាំ ទៅប៉ះជាមួយរថយន្តរ៉េងរ៉ូវើ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណា​ងល្អក្មេងប្រុ​សម្នាក់នោះ មិនបានរងរបួសទេ ករណីគ្រោះថ្នាក់ចរាចរនេះ បង្កនូវការភ្ញាក់ផ្អើលកាលពីវេលាម៉ោ​ង ៣ និង២៥ នាទីរសៀលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែលើ ខណ្ឌមា​នជ័យ​។

ក្មេងប្រុសនោះមានឈ្មោះនួន ដេវីត អាយុ១៣ ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ចំណែកអ្នកបើករថយន្តសុំមិ​នប​ញ្ចេញឈ្មោះ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅមុនពេលកើតហេតុគេឃើញរថ​យ​ន្តរ៉េងរ៉ូវើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3777 បើកបរយុវជនមួយក្រុម​តាម​បណ្ដោ​យផ្លូវ៦០ ម៉ែត្រ ក្នុងទិ​សដៅពី​កើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានក្មេ​ងប្រុ​សអាយុ ១៣ឆ្នាំ បើកម៉ូតូរ៉ឺម៉កម៉ូតូ មកពី​ក្រោយវ៉ា​ស្ដាំ ហ្វាក់អើ ​ជាមួ​យនឹងខឿនថ្ម ក៏ជ្រុល​បោកនឹង​រថយន្តតែម្តង បណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងស្ដាំ ហើយម៉ូ​តូគាបជា​ប់ជាមួ​យនឹងរថយន្ត តែសំណាងល្អក្មេង​ប្រុស បានហ​ក់ទាន់ មិនបណ្ដាលឱ្យរងរបួសទេ

ភ្លាមៗនោះដែរ ក៏មានកម្លាំងសមត្ថកិច្ច​មូលដ្ឋាន ដូចជា កម្លាំងការិយាល័យចរាចរណ៍​ជើ​ងគោក ឈរជើ​ងនៅ​គោលដៅស្តុបក្បា​លថ្នល់ ក៏ជួយ​ចុះជួ​យសម្រួល​ចរាចរណ៍ ដើម្បីកុំឲ្យការកកស្ទះ​ ក្រោយ​មក​ខាងម្ចាស់រ​ថយន្ត ដោយក្រុ​មពួ​កគាត់​មាន​ចិត្តសប្បុ​រសធម៌ មិនបា​នទារ​សំណង ពីក្មេ​ងប្រុស​នោះទេ គឺសូម​ឱ្យតែក្មេ​ងប្រុសសុំទោស ទៅលើពួ​កគាត់​ទៅបានហើយ។ ជា​ចុងក្រោយ​ គា​ត់ពួកគាត់ក៏​សុំ​ផ្ដាំទៅដល់អាណាព្យាបាលទាំ​ងអស់ ដែលមានកូន​តូចៗ សុំកុំឲ្យបើកបរដោយមិន​ទា​ន់គ្រប់​អាយុ៕ដោយ៖កូឡាប

spot_img
×