Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ត្រូវបាន​ឃាតក​ចាក់​ធ្លាយ​បេះដូង​សម្លាប់​

spot_img

​ភ្នំពេញ​៖​យុវជន​ម្នាក់​ត្រូវបាន​ឃាតក​ចាក់​សម្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ កាលពី​ម៉ោង​២​រំលង​អធ្រាត្រ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំ​ណុ​ចៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ប៊ុនធឿន ធារ៉ា ធា​យុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​នេះ កន្លងមក​គេ​ធ្លាប់​ត្រូវបាន​គេ​ចាក់​សម្លាប់​ម្ដង​រួចមកហើយ តែ​មិន​ស្លាប់ ហើយ​នៅ​លើក​ទី​២​នេះ​ក៏​ត្រូវបាន​ជនបង្ក​មួយក្រុម បាន​ប្រើ​ដែកឆាប និង​កាំបិត កាប់​ចាក់ និង​អារ​ក ដែល​បណ្តាល​ធ្លាយ​បេះដូង ស្លាប់​ក្នុង​ថ្លុកឈាម​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​ដដែល បានឲ្យដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា មាន​ពី​កន្លែងកើតហេតុ​ចំងាយ​ប្រហែលជា​៥០​ម៉ែត្រ ដោយ​មាន​គ្នា​ចំនួន​៥​នាក់ ខណៈ​អង្គុយ​ផឹកស្រា​បាន​មួយសន្ទុះ ក៏​មាន​មិត្តភក្តិ​ជនរងគ្រោះ​ម្នាក់​ទៀត មក​ហៅ​ជនរងគ្រោះ​ចេញ​ទៅ​បាត់ មិនដឹង​ចេញ​ណា​ទេ លុះ​មកដល់​ម៉ោង​ប្រហែល​ជាង​១​យប់ ជនរងគ្រោះ​ត្រឡប់មកវិញ ដោយ​មាន​ស្នាមរបួស​ពេញ​ខ្លួន ហើយ​បាន​ស្រែកហៅ​ឲ្យ​ពូជួ​យ ពេល​នោះ​ពូ​ជនរងគ្រោះ​ក៏​ចុះពីលើផ្ទះ ហើយក៏​បាន​ឃើញ​ជនរ​ង​គ្រោះ​ប្រកាច់​ស្លាប់​បាត់​ទៅ​ហើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×