Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សុខាភិបាល​ខេត្ត​ចុះ​ពិនិត្យ​រក​មូល​ហេតុដែល​ពុល​អាហារ​នៅ​ KTV ​របស់​ថៅកែ​ចិន​យីហោ ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​ចំនួន​២៤​នាក់​

spot_img

​ខេត្តស្វាយរៀង​៖ ​មន្ត្រី​សុខាភិបាល​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​អ្នកជំង្ងឺ​ដែល​ពុល​អាហារ​នៅ​KTV​ថៅកែ​ជា​ជនជាតិ​ចិន​យីហោ​(​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​)​នៅក្នុង​បរិវេណ​កា​សុី​ណូ lasvigas sun នៅ​ក្រុង​បាវិត​និង​បន្តទៅ​ពិនិត្យ​KTV​ដែល​ពុល​អាហារ​ខាងលើ តែ​បេសកម្ម​នេះ​បរាជ័យ​ដោយ​អាជ្ញាធរ​ក្រុង​បាវិត​មិន​សហការ​និង​ឆ្លើយ​បន្តាក់​គ្នា​ដូច​ខ្យង​ចំណែក​ខាង​KTV​វិញ​ថា​មិនទាន់​ដល់​ម៉ោង​ចូលធ្វើការ​ហើយក៏​គ្មាន​អ្នកបកប្រែ​ផងដែរ​។​

​ប្រភព​ព័​ត៍​មាន​ពី​ក្រុមគ្រូពេទ្យ​ដែល​មក​ពិនិត្យ​អំពី​ករណី​ពុល​អាហារ​នៅ​KTV យីហោ ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​នេះ​បាន​ថ្លែង​ឲ្យ​ដឹងថា​ដោយមាន​ការណែនាំ​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ឲ្យ​ចុះមក​ពិនិត្យ​រក​មូលហេតុ​ដែល​នាំ​ឲ្យ​ពុល​អាហារ​នៅ​KTV​យីហោ​ខាងលើ​នៅ​ក្រុង​បាវិត​នេះ ដោយ​មន្ត្រី​បាន​សហការ​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​បាវិត​តែ​មិនបាន​ទទួលលទ្ធផល​នោះ​ដោយ​គ្មាន​អ្នកចូលរួម ទើប​មន្ត្រី​បាន​ដកថយ​ទៅវិញ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​។​

​ទោះបីយ៉ាងណា​ពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើងថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្រុង​បាវិត​មិនសូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នោះទេ រឺមួយ​អភិបាលក្រុង​មួយ​នេះ​មិនទាន់​ប្រកាស​ទើប​មិនដឹង​ខាង​ណា​មេ​កើយ​ឲ្យ​ពិតប្រាកដ តែ​អភិបាលក្រុង​ដែលមាន​លោក​សេង សីលា​ដែល​មិនទាន់​ប្រកាសឡើង​អភិបាលរង​ខេត្ត​គួរតែ​ចាត់​អភិបាលរងក្រុង​ណា​ម្នាក់​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​កុំ​ឲ្យ​រាង​ស្ទះ​ការងារ​។​

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ខារ៉ាអូខេ​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​មាន​ករណី​ពុល​មី​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រួមជាមួយ​ជនជាតិ​ចិន​២៤​នាក់​បាន​រង​ការ​ក្អួត ចង្អោរ រាក​រុស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្លីនិក​ឯក​ជាន​មួយកន្លែង​នៅ​ក្រុង​បាវិត​៕  ដោយ ៖ វ៉ៃ​កូ​

spot_img
×