Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនសង្ស័យ​ពីរ​នាក់ ចាប់រំលោភ​សេពសន្ថវៈលើ​ជនរងគ្រោះ​ម្នាក់ មាន​សតិ​មិន​គ្រប់ ដោយសារ​ផឹក​គ្រឿង​ស្រវឹង​

spot_img

​កណ្តាល​៖ អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ កាលពី​ថ្ងៃទី​៨​ខែតុលា បាន​ឲ្យ​ដឹងថា នគរបាល​ភ្នំ​បាត និង​កម្លាំង​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ ចុះទៅ​កន្លែងកើតហេតុ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បញ្ជូនមក​អធិការដ្ឋាន​​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី ហើយ​បើតាម​ចម្លើយ​ជនសង្ស័យ​ទាំងពីរ គឺ​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​មែន ដោយសារ​ផឹក​គ្រឿង​ស្រវឹង​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា អ្វីដែល ពុក ម៉ែ បងប្អូន ទទូច​ចង់ដឹង ចង់ឃើញ នូវ​លទ្ធផល​កិច្ចប្រតិបត្តិការ របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ថា តើ​ករណី​មួយ​នោះ​ដល់​ណា​ហើយ យ៉ាងម៉េច​ហើយ​? ឥឡូវនេះ ដើម្បី​ឆ្លើយតប ទៅ​និង​សំណួរ និង​ចម្ងល់ របស់​បងប្អូន page អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ និង​ផ្សាយ​ជូន​បងប្អូន គឺ​នៅ​ថ្ងៃ​ចន្ទ ទី​៧ ខែ តុលា ឆ្នាំ ២០១៩ មាន​ករណី​រំលោភ​សេពសន្ថវៈ ដែល​កើតហេតុ ថ្ងៃទី ៥ និង​៦ ខែតុលា ឆ្នាំ ២០១៩ ចន្លោះ​វេលា​ម៉ោង ២៣ និង​ម៉ោង ១៩​និង​២០​នាទី​ ​នៅ​ចំណុច​ភូមិ​វាល​ថ្មី ឃុំ ភ្នំ​បាត ស្រុក​ពញាឭ ខេត្តកណ្តាល​។ ជនរងគ្រោះ​១​នាក់ ឈ្មោះ ( រ រ ន ) ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ និង​មាន​ទីលំនៅ ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅ​ជាមួយ​ម្តាយ​នៅផ្ទះ​ជួល ចោមចៅ (​សតិ​វ​ប​ល្លាស​)​។ ចំណែក​ជនសង្ស័យ ចំនួន​ពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៖ ១-​ឈ្មោះ​ឈឺ​ន បូរ៉ាន់ អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្ដាល (​បានធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ​គ្មាន​សារធាតុ​ញៀន (​អវិជ្ជមាន​)​។ ២-​ឈ្មោះ នឹម សុធា​រី ហៅ​ទួន ភេទ ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ ភ្នំ ឃុំ ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ​ខាងលើ បានធ្វើ​តេស្ត​ទឹក​នោ មាន​សារធាតុ​សារធាតុ​ញៀន (​វិជ្ជមាន​)​។ ក្នុង​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ចាប់យក​វត្ថុតាង បាន​ខោ​ខូវប៊យ ជើងវែង ចំនួន ១ ។

អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ​៥ ខែតុលា ឆ្នាំ ២០១៩ វេលា​ម៉ោង​២៣​ជាង ជនរងគ្រោះ​បានចេញ​ពី​កន្លែង​រាំ​ធុងបាស់ នៅ​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ក្នុង​ខណៈនោះ​ជនសង្ស័យ​ឈ្មោះ​ឈឺ​ន បូរ៉ាន់ បាន​ហៅ​ជនរងគ្រោះ​សួរនាំ​អំពី​ទីលំនៅ ឈ្មោះ អាយុ ? ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ថា​៖ នៅ​ប៉ោយប៉ែត អាយុ​១៩​ឆ្នាំ ឈ្មោះ​មិន​ប្រាប់ ពេល​សួរនាំរ​រួច​ជនសង្ស័យ បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ឡើង​ជិះ Pass App របស់ខ្លួន រួច​ហើយក៏​ដឹក​ជនរងគ្រោះ​ខាងលើ ឆ្ពោះទៅ​វត្ត​វិហា​រលើ ឃុំ​ភ្នំ​បាត ពេលទៅដល់​ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ ដេក​រួមភេទ​ចំនួន​បី​លើក នៅក្នុង​បរិវេន​វត្ត​នោះ​តែម្ដង​។ រហ​តុ​ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​ជាង ជនសង្ស័យ​បាន​ឌុប​ជនរងគ្រោះ មកដល់​ចំណុច​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ប្រពន្ធ​របស់​ជនសង្ស័យ​តាម​ទាន់ ក៏​ស្ទាក់ផ្លូវ​ឲ្យ​ជនសង្ស័យ​ឈប់ ក្នុងពេល​នោះដែរ ក៏បាន​ប្រវាយប្រតប់​គ្នា ឆ្លៀតឱកាស​នោះ ជនរងគ្រោះ បាន​រត់​ចុះ​ពីលើ Pass App ចូលទៅ​ផ្ទះរ​បស់ជនស​ង្ស័​យ​ឈ្មោះ​នឺ​ម សុធា​រី ហៅ​ទួន​នៅ ភូមិ​ភ្នំ ឲ្យ​ប្រពន្ធ​ជនសង្ស័យ​ជួយ ដោយបាន​និយាយ​ប្រាប់ថា​៖ មាន​គេ​តាម​មករ​ករឿង​ខ្លួន ភ្លាម​នោះ​ប្រពន្ធ​ជនសង្ស័យ បាន​ឲ្យ​ជនរងគ្រោះ សម្រាក​នៅផ្ទះ​និង ឲ្យ​ហូបបាយ ចំណែកជនសង្ស័យ​ឈ្មោះ​នឹម សុធា​រី ហៅ​ទួន ជា​ប្ដី បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក C100 កូរ៉េ ពណ៌​ក្រហម ជិះ​ទៅ​ផឹកស្រា ចាយ​ស៊ា​ង​អ៊ី នៅផ្ទះ​ឈ្មោះ​លីម សុខ​ឃឿន​ហៅ ហង្ស ញ៉ា​ន ភេទ ប្រុស នៅ​ភូមិ​ដើម​ពោធិ ឃុំ​ភ្នំ​បាត ដោយ​ពេលនោះ​ជនសង្ស័យ បាន​ទិញ​ស្រា​ផឹក​អស់​ចំនួន​២​ដប ដោយ​ផឹក​ជាមួយ ឈ្មោះ​លីម សុខ​ឃឿន ហៅ ហង្ស ញ៉ា​ន និង​ឈ្មោះ វុ​ធ ភេទ​ប្រុស នៅផ្ទះ​ឈ្មោះ​លីម សុខ​ឃឿន ហៅ ហង្ស ញ៉ា​ន ក្នុងពេល​ផឹកស្រា​នោះដែរ ជនសង្ស័យ​បាន​និយាយប្រាប់​ឈ្មោះ​លីម សុខ​ឃឿន​ហៅ ហង្ស ញ៉ា​ន ថា​៖ បង​ទៅផ្ទះ​ខ្ញុំ​ពីរ​នាក់ មាន​ស្រី​ស្អាត មក​ផ្ទះ​ខ្ញុំ បន្ទាប់មក​ឈ្មោះ​លីម សុខ​ឃឿន ហៅ​ហង្ស ញ៉ា​ន បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ទៅផ្ទះ​ជនសង្ស័យ​នៅ​ភូមិភ្នំបាត ពេលទៅដល់​ផ្ទះ​ជនសង្ស័យ​បាន​បន្តិច ឈ្មោះ​លឺ​ម សុខ​ឃឿន ហង្ស ញ៉ា​ន ក៏បាន​ឌុប​នារី​ជនរងគ្រោះ មក​ផ្ទះ​ឈ្មោះ ឌី ភេទ​ប្រុស នៅ​សហគមន៍​ជីវិត​ថ្មី​(២១) ស្ថិត​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ភ្នំ​បាត ពេលមកដល់ ជនសង្ស័យ បាន​ផឹកស្រា​ចាយ ស៊ា​ង​អ៊ី​អស់​ចំនួន​១​ដប ចំណែក​ឈ្មោះ​លីម សុខ​ឃឿន​ហៅ ហង្ស ញ៉ា​ន ក៏​ផឹកស្រា​មួយ​ដប​នោះដែរ ហើយ​ក្នុងនោះ​ឈ្មោះ​លីម សុខ​ឃឿន ហៅ​ហង្ស ញ៉ា​ន បាន​ចាក់​ស្រា​ចូល​កែវ​ប្រហែល​មួយ​ថ្នាំងដៃ ឲ្យ​ទៅ​ជនរងគ្រោះ​ផឹក រួចហើយ​ឈ្មោះ​លីម សុខ​ឃឿន ហៅ​ហង្ស ញៀន បាន​ខ្ចីលុយ​ឈ្មោះ​ជា សុ​ផា ជា​ប្រពន្ធ​ឈ្មោះ​ឌី ចំនួន ១៥.០០០​រៀល ឲ្យ​ទៅ​ជនរងគ្រោះ​ធ្វើ​សោហ៊ុយ​ទៅ​​ផ្ទះ​វិញ ក្នុងខណៈ​នោះដែរ​ជនរងគ្រោះ បាន​ដើរ​ចេញមក​លើផ្លូវ រួចមក​ឈ្មោះ​នឹម សុធា​រី ហៅ​ទួន បាន​ជិះ​ម៉ូតូ​ម៉ាក C100 កូរ៉េ ឌុប​ជនរងគ្រោះ​ទៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​បាត ទៅ​ទិញ​ស្រា​បៀរ​នៅ​ទីនោះ​ផឹក​អស់​ចំនួន ១​កំប៉ុង ចំណែក​នារី​ជនរងគ្រោះ ផឹក​អស់​ចំនួន​២​កំប៉ុង បន្ទាប់មក​ជនសង្ស័យ បាន​ដឹក​ជនរងគ្រោះ​មក​ផ្ទះ លុះ​ជិះ​មកដល់​ចំណុច​ផ្លូវ​ចូល​ផ្ទះ​ឈ្មោះ​ធឿន ភេទ​ប្រុស ជនសង្ស័យ​បាន​ដឹក​ជនរងគ្រោះ ចូលក្នុង​ផ្ទះ​ឈ្មោះ​ធឿន ឆ្លៀត​ពេលដែល​ឈ្មោះ​ធឿន មិន​នៅផ្ទះ​ជនសង្ស័យ បានធ្វើ​សកម្មភាព​ចាប់រំលោភ ជនរងគ្រោះ​រហូត​បាន​សម្រេច និង​ទុក​ឲ្យ​ជនរងគ្រោះ ដេក​នៅផ្ទះ ឈ្មោះ ធឿន ចំ​ណែ​ក​ខ្លួន​បានមក​ផឹកស្រា​នៅផ្ទះ ឈ្មោះ​លីម សុខ​ឃឿន​ហៅ ហង្ស ញ៉ា​ន បន្តទៀត បន្ទាប់មក​ក៏មាន​អ្នកជិតខាង​និង​ម្ចាស់ផ្ទះ​ឈ្មោះ ធឿន ដើរមក​ឃើញ​សភាព​ជនរងគ្រោះ ដេក​ស្រាតខោ​និង​អាវ សោយ​ឡើងលើ ដូចជា មនុស្ស​ស្លាប់​នៅក្នុង​ផ្ទះ រួចហើយ​​បាន​ផ្អើ​ល​ឆោឡោ​រាយការណ៍ ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ភ្នំ​បាត ហើយ​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​ផ្នែក​ជំនាញ ចុះទៅ​កន្លែងកើតហេតុ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ទាំងពីរ​នាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ នឹង​បន្ត​ចាត់ការ​តាម​នីតិវិធី​។

​នគរបាល​បាន​បន្ថែមថា តាម​ចម្លើយ​ជនសង្ស័យ​ទាំង​២ គឺ​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​មែន ដោយ​កត្តា​ផឹកស្រា​ស្រវឹង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×