Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហព័ន្ធ​កីឡា​ជាតិណា​ដែលមាន​កាតព្វកិច្ច ឆ្ពោះទៅ​ស៊ី​ហ្គេម ​២០២៣ ត្រូវតែដើរ​ឲ្យ​ទាន់​គេ ពីព្រោះ​CAMSOC មិន​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​សហព័ន្ធ​កីឡា​ជាតិ​ឡើយ​

spot_img

​ភ្នំពេញ​៖​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​មានប្រសាសន៍​បញ្ជាក់ថា សហព័ន្ធ​ទាំងឡាយណា​ដែល​ដឹង​ច្បាស់​ថា ខ្លួន​មាន​កាតព្វកិច្ច​ឆ្ពោះទៅ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ត្រូវតែ​កែទម្រង់​និង​ដើរ​ឲ្យ​ទាន់​គេ ពីព្រោះ​CAMSOC មិន​លូកដៃ​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​សហព័ន្ធ​កីឡា​ជាតិ​ឡើយ ប៉ុន្តែ CAMSOC នៅ​រង់ចាំ​ជួយ​ជានិច្ច​ឲ្យ​សហព័ន្ធ​មាន​ភាពរឹងមាំ និង​ម្ចាស់ការ​ដោយ​ខ្លួនឯង ក្នុង​ក​ផែនការអភិវឌ្ឍន៍​ឆ្ពោះទៅ​ស៊ី​ហ្គ​ម ឆ្នាំ​២០២៣​។​

លោក​វ៉ា​ត់​ចំរើន អគ្គលេខាធិការ CAMSOC បាន​បន្តថា សហព័ន្ធ​កីឡា​ជាតិ ដែលមាន​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ គឺ​សហព័ន្ធ​ទាំងនោះ នឹងមាន​ភាពរឹងមាំ​រាប់សិប​ឆ្នាំក្រោយ​ឆ្នាំ​២០២៣ ជា​បន្តទៀត​។ ដូចនេះ​សាមី​សហព័ន្ធ គប្បី​ត្រូវ​នឹកឃើញ និង​ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​រឹងមាំ​ដោយ​ខ្លួនឯង​។

​លោក​វ៉ា​ត់​ចំរើន បញ្ជាក់ទៀតថា នៅ​ឆ្នាំ​២០២១​ខាងមុខ​CAMSOC នឹង​វាយតម្លៃ​ចុងក្រោយ​បំផុត​ថា តើ​សហព័ន្ធ​ណាខ្លះ ត្រូវ​ចូល​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​សហព័ន្ធ​ណាខ្លះ​ត្រូវ​នៅ​ខាងក្រៅ​។​

​លោក​អគ្គលេខាធិការ CAMSoc បាន​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ ២០២៣ ដែលមាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន និង​លោក​បណ្ឌិត ថោង ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ បានដាក់​ចេញ​នូវ​គោលការណ៍ ឲ្យ​លេខាធិការដ្ឋាន CAMSOC ធ្វើយ៉ាងណា​ជំរុញ​យន្តការ​ដឹកនាំ គ្រប់គ្រង របស់​សហព័ន្ធ​កីឡា​ជាតិ ឲ្យ​មាន​ភាពច្បាស់លាស់​។​

មកដល់ពេលនេះ ភាពស្មុគស្មាញ ត្រូវបាន​ដោះស្រាយ​ជា​បន្តបន្ទាប់ ហើយ​ជាក់ស្តែង​សហព័ន្ធ​កីឡា ទទួលបាន​សេវា​នេះ ជា​បណ្តើរៗ​ហើយ ដោយ​គិត​មកដល់​ថ្ងៃនេះ គឺមាន​សហព័ន្ធ​ចំនួន​៧​ហើយ ដែល​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី CAMSOC សម្រាប់​ចេញទៅ​ហ្វឹកហាត់ និង​ធ្វើការ​ប្រកួត​នៅក្រៅ​ប្រទេស​។ ជាមួយគ្នា​នោះ CAMSOC បាន​កោតសរសើរ នូវ​ស្មារតី​ចូលរួម​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ របស់​សហព័ន្ធ​កីឡា​ជាតិ​នានា ខណៈ​លេខាធិការដ្ឋាន CAMSOC បាន​បង្កើត​ឲ្យ​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង ជួយ​សម្រួល​ឲ្យ​បាន​លឿន​ឆាប់រហ័ស នូវ​ការឧបត្ថម្ភ​គាំទ្រ​ថវិកា ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ ប្រកបដោយ​ភាពស្មោះត្រង់ និង​ច្បាស់លាស់ ។​

លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា “CAMSOC កំពុង​សម្រួច​និង​ជួយ​ជ្រោមជ្រែង ទៅលើ​សហព័ន្ធ​កីឡា​ជាតិ​ណា ដែល​កំពុងមាន​យន្តការ​គ្រប់គ្រង​ល្អ និង​ផែនការ​ច្បាស់លាស់​។ រីឯ​សហព័ន្ធ​មួយចំនួន ដែល​នៅ​សេសសល់​បញ្ហា​ផ្ទៃក្នុង ភាព​អសកម្ម​ផ្ទៃក្នុង គឺ​យើង​មិន​រង់ចាំ​ទេ ដោយ CAMSOC នឹង​បន្ត​ដើរ​ឆ្ពោះទៅមុខ​ជានិច្ច​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×