Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បញ្ជូន​សារ​ប្រឆាំង​អំពើពុករលួយ​តាមរយៈ “​របបហូបចុក​របស់​ប្រធាន​ស៊ី​” កំពុង​អង្រួន​ចិត្ត​ពលរដ្ឋ​ចិន​

spot_img

​ភោជនីយដ្ឋាន​មួយ​របស់​ចិន​បាន​ល្បីល្បាញ​១​រំពេច ក្រោយពេល​ដែល​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​ចូល​បរិភោគ​អាហារ ជាមួយនឹង​មុខម្ហូប​ដែល​មេដឹកនាំ​ចិន​រូបនេះ ចង់​បញ្ជូន​សារ​ព្រមាន​ដល់​ពួក​ពុករលួយ​។​

ប្រធាន​រដ្ឋ​ចិន​ចូល​ហាង Qingfeng ឆ្នាំ ២០១៣

​ក្រោយ​ពី​ឈរ​តម្រៀបជួរ ដូច​អ្នក​ដទៃ លោក​បាន​ហៅ​អាហារ​១​ចំនួន​៖ សម្រាប់​ពេល​ថ្ងៃត្រង់ មានតម្លៃ ២១​យាន់ (​ប្រមាណ ៣,២​ដុល្លារ​) តែ​វា​បាន​បង្កប់​នូវ​សា​ព្រមាន តាមរយៈ​អត្ថន័យ​នៃ​មុខម្ហូប​ទាំងនេះ​។ ឈុត​អាហារ​នេះ​ក៏​ត្រូវបាន​គេ​នាំគ្នា​ហៅថា “Combo ប្រធាន​” ហើយ​សំណូមពរ ឲ្យ​ភោជនីយដ្ឋាន​នេះ ដាក់​អាហារ​នេះ​ជា​ឈុត​ក្នុង​តារាង​មុខម្ហូប​។​

​តាម​អត្ថន័យ​របស់​ចិន​នោះ មុខម្ហូប​ថ្លើម​ជ្រូក​ដែល​លោក ស៊ី បាន​បរិភោគ​មាន​ន័យ​ថា មន្ត្រី​ពុករលួយ​នឹង​ត្រូវ​ដកហូត​តំណែង ខណៈពេល​ដែល​បន្លែ​បៃតង​តាម​ពាក្យស្លោក​ចិន អាច​ស្រដៀង​ទៅ​នឹង​ន័យ​ថា “​ប្រុង​ប្រយ័ត្ន​ជា​មួយ​ទ្រព្យសម្បត្តិ​” -​ចង់​ផ្តោត​លើ​ទ្យព្យសម្បត្តិ​ទុច្ចរិក​។​

…២​ឆ្នាំ​ក្រោយមក ភោជនីយដ្ឋាន Qingfeng តាមរយៈ​ឈុត​អាហារ “Cambo ប្រធាន​” ដែល​បង្កប់​អត្ថន័យ​ប្រឆាំង​អំពើពុករលួយ​បាន​រីក​លូតលាស់ បង្កើត​ជា​សាខា ចំនួន ៣១៤ អាជីវកម្ម​ងើបឡើង ៧០% ហើយ​នៅ​ខែ ៨/២០១៧ Qingfeng មាន​វត្តមាន​ជា​លើក​ទី​១ នៅ Almaty, ទីក្រុង​ធំ​បំផុត​របស់​ប្រទេស កា​ហ្សាក់​ស្ថាន (Kazakhstan)៕ ចន្ទ្រា​

spot_img
×