Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ព្រះសីហនុ ចុះ​ពិនិត្យ​តម្រាយ​ផ្លូវ កាត់​មណ្ឌល​វិប្បសនា​វត្ត​លើ ឆ្ពោះទៅ​សាលា​ឡាយ (Life) ត្រៀម​ស្ថាបនា​ផ្លូវ​បេតុង​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ដោយមាន​សំណូមពរ​ពី លោកនាយក លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​សាលា​ឡាយ ( Life ) កាលពី​រសៀល ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩ លោក អុី សុខ​ឡេង អភិបាល នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ចុះទៅពិនិត្យ​តម្រាយ​ផ្លូវ ឆ្លងកាត់​មណ្ឌល​វិប្បសនា វត្ត​លើ ឆ្ពោះទៅ​សាលា​ឡាយ (Life)​។​

​នាឱកាស​នោះ លោកនាយក លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​សាលា​ឡាយ (Life) បាន​សំណូមពរ​ដល់​លោក​អភិបាលក្រុង​ព្រះសីហនុ ជួយ​សម្របសម្រួល​ជាមួយ​ព្រះចៅអធិការ និង​ញណៈ​កម្ម​ការ​អាចារ្យវត្ត​លើ ដើម្បី​អាច​ឲ្យ​សាលា ធ្វើការ​ស្ថាបនា ជា​ផ្លូវ​បេតុង លើ​តម្រាយ​ផ្លូវដី ដែលមាន​ស្រាប់ ឆ្លងកាត់​មណ្ឌល​វិប្បសនា​វត្ត​លើ ឆ្ពោះទៅ​សាលា​ឡាយ (Life) ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់ លោកគ្រូ​-​លោកគ្រូ និង​សិស្សានុសិស្ស អាចធ្វើ​ដំណើរ​ចេញ​ចូលទៅ​សាលា មាន​ភាព​ងាត​ស្រួល​។​

​បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង លោក អុី សុខ​ឡេង បញ្ជាក់ថា ភូមិសាស្ត្រ និង​តម្រាយ​ផ្លូវដី ដែលមាន​ស្រាប់​ខាងលើនេះ រដ្ឋបាល​ក្រុង នឹង​ស្នើសុំ​បិណ្ឌបាត ពី ព្រះចៅអធិកា​វត្ត​លើ ដើម្បី​ឈានទៅ​ធ្វើការ​ស្ថាបនា​តម្រាយ​ផ្លូវដី​នេះ ជា​ផ្លូវ​បេតុង នៅ​ថ្ងៃ​ខាងមុខ​៕ ដោយ​៖ ដែន សីមា​

spot_img
×