Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​អគ្គិសនី រហូតដល់​ទៅជា​ង ​៧៣% នៅ​ជនបទ ខណៈ​កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​

spot_img

​ភ្នំពេញ​ ៖ កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះកម្ពុជា​យើង ត្រូវតែ​បន្ត​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជា​បន្តបន្ទាប់​ទៀត​។ កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ ក៏ប៉ុន្តែ​ក្រោយពី​ប្រទេស​យើង ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បានចាប់ផ្ដើម​អភិវឌ្ឍ​វិស័យនេះ ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ នៅពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​រហូតដល់​ទៅ​ជាង​៧៣% ឯណោះ​នៃ​អគ្គិសនី​ហើយ​៩២% នៃ​ជនបទ គឺមាន​អគ្គិសនី​ប្រើប្រាស់​។​

​នៅ​រសៀល​ថ្ងៃ​អង្គា៍រ ទី​៨ ខែតុលា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Markus Lorenzini អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន SIEMENT LIMITED THIALAND ។​

​ក្នុងជំនួប​នោះ Markus Lorenzini បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា ក្រុមហ៊ុន​SIEMENT LIMITED មាន​ការិយាល័យ​ប្រចាំការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ហើយ​ក្រុមហ៊ុន​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​២០​ឆ្នាំ​មកហើយ​។ លោក Markus Lorenzini បាន​ថ្លែងថា លោក​ធ្លាប់បាន​ជួប​សម្ដេច​កាលពី​ឆ្នាំ​២០១៧ ដែល​កាលនោះ កម្ពុជា​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្ដីពី​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ។ លោក​បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់គាត់​ពិត​ជាមាន​ឆន្ទៈ និង​កិត្តិយស បាន​បន្តធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កន្លងទៅនេះ ថ្វីដ្បិតតែ​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុ​ជាជាង​២០​ឆ្នាំ តែ​អ្វីដែល​គាត់​ឃើញជាក់ស្ដែង គឺ​កម្ពុជា​មានការ​រីកចម្រើន ទៅលើ​ការអភិវឌ្ឍ​ច្រើន​ទៅលើ​សេដ្ឋកិច្ចសង្គម​។​

​លោក​បាន​បន្តថា ដែល​កន្លងមកនេះ​លោក​បានធ្វើ​ការសហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ហើយ​លោក​គិតថា​ប្រទេស​កម្ពុជា នឹងមាន​អនាគត​ដ៏​ត្រចះត្រចង់ ជាពិសេស​ក្នុងការ​បន្តធ្វើ​ការរួម​គ្នា ដោយ​គាត់​គិតថា​កម្ពុជា នឹងមាន​ដំណើរ​ទៅមុខ នឹង​ក្លាយទៅជា​ប្រទេស​ក្នុង​លំដាប់​ឈានមុខ ក្នុង​អាស៊ី​បូព៌ា និង​នៅក្នុង​អាស៊ាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​របស់លោក​បា​នស​ហ​ការ និង​ផ្ដល់នូវ​ចិត្ត​យ៉ាង​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ជាពិសេស​បច្ចុប្បន្ន​មានការ​ពិភាក្សា​ជាច្រើន លើ​វិស័យ​ថាមពល​តែម្ដង​។ លោក​បាន​ចាត់ទុកថា អ្វីដែល​សំខាន់​គឺ​ការបន្ត​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​អគ្គិសនី មាន​ស្ថិរភាព និង​គ្រប់គ្រាន់​ដើម្បី​ជាការ​អូសទាញ​ការវិនិយោគ​ផ្សេងទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​អរគុណ​ដល់​លោក Markus Lorenzini ជាពិសេស​ក្រុមហ៊ុន​របស់លោក ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​អរគុណ​ក្រុមហ៊ុន​នេះ ដែល​បាន​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន និង​វិស័យ​រដ្ឋាភិបាល​ជាពិសេស​ក្រសួង​រ៉ែ និង​ថាមពល​។ សម្តេច​តេ​ជោ​បាន​បន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​សហការ​ជាមួយ​អាល្លឺម៉ង់​ផងដែរ ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជាពិសេស​សម្ដេច​ចង់ឃើញ​ក្រុមហ៊ុន របស់លោក បន្ត​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ទៅលើ​វិស័យ​ថាមពល​អគ្គិសនី​នេះ​។ សម្តេច​បន្តថា កម្ពុជា​ត្រូវការ​ខ្លាំង​លើ​វិស័យ​អគ្គិសនី ដើម្បី​បំពេញ​ដល់​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូច្នេះ កម្ពុជា​យើង ត្រូវតែ​បន្ត​ការវិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នេះ ជា​បន្តបន្ទាប់​ទៀត​។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន ទាក់ទង​ទៅនឹង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ ក៏ប៉ុន្តែ​ក្រោយពី​ប្រទេស​យើង ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បានចាប់ផ្ដើម​អភិវឌ្ឍ​វិស័យនេះ ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់។​

​នៅពេលនេះ​ប្រជាពលរដ្ឋ​កម្ពុជា​យើង ប្រើប្រាស់​រហូតដល់​ទៅ​ជាង​៧៣% ឯណោះ​នៃ​អគ្គិសនី​ហើយ​៩២% នៃ​ជនបទ គឺមាន​អគ្គិសនី​ប្រើប្រាស់​។​

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ មានការ​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេងទៀត ក្នុង​ការទិញ​ម៉ាស៊ីនភ្លើង និង​ប្រភព​អគ្គិសនី​ជាដើម​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​យកចិត្តទុកដាក់​ចំពោះ​វិស័យ​ថាមពល​នេះ ហើយ​មិន​ត្រឹមតែ​អគ្គីសនី​ទេ ជាពិសេស​ទៅលើ​គម្រោង​ថាមពល នៃ​បរិស្ថាន​ផងដែរ តាមរយៈ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​។ សម្តេច​តេ​ជោ ក៏បាន​គាំទ្រ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​ក្រុមហ៊ុន​នេះ ជា​បន្តទៀត ជាពិសេស​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ទៅលើ​វិស័យនេះ​។​

​លោក Markus Lorenzini ក៏បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​របស់លោក​មា​ន​ឆន្ទៈ ក្នុង​ការបន្ត​វត្តមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ធ្វើយ៉ាងណា​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មីៗ និង​ចូលរួម​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស របស់​ប្រទេស​កម្ពុជា​ផងដែរ​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×