Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេ​រិចរឹ​តប​ណ្តឹង​ទិដ្ឋាការ ឲ្យមន្រ្តីចិនជុំវិញ​ការ​រំលោភ​សិទ្ធិ ជនជា​តិភាគ​តិច​វីហ្គ័រ

spot_img

សហរដ្ឋអាមេរិចបាននិយាយ​ថា​ ខ្លួននឹងធ្វើការរឹតបណ្តឹងកា​រចេ​ញទិដ្ឋា​ការ ឲ្យមន្រ្តីចិនទាំង​ឡា​យណា ដែលជាប់ពាក់ព័ន្ធនឹងកា​រ​រំលោ​ភសិទ្ធិ របស់ជនជាតិដើមភាគតិចវីហ្គ័​រ នៅខេ​ត្ត Xinjiang ប្រទេសចិន។

វិធានការ​របស់អាមេរិចនេះ កើតឡើងបន្ទាប់ពីមហាអំណាចពិ​ភព​លោកនេះ បានដាក់បញ្ជូលអង្គការរ​ប​ស់ចិនចំ​នួន​ ២៨​ក្នុងប​ញ្ជីខ្មៅ ទាក់ទងនឹងការរំលោភ​សិ​ទ្ធិជន​ជាតិវី​ហ្គ័រ។ អង្គការដែលស្ថិតក្នុង​ប​ញ្ជីខ្មៅ ​ត្រូវបា​នហា​មប្រាម មិនឲ្យទិញផលិផលពីក្រុម​ហ៊ុ​នអាមេ​រិច ដោយគ្មានការអនុញ្ញាតពី​ទី​ក្រុងវា​ស៊ីនតោ​នឡើ​យ។

រដ្ឋមន្រ្តីការបរទេ​សអា​មេរិច លោក Mike Pompeo បានថ្លែងថា រដ្ឋាភិបាលចិនបា​នចា​ប់ផ្តើម អនុវត្តន៍ធ្វើជំរុំ​គាប​សង្កត់​ជនជា​តិដើម​ភាគតិចទាំងនោះ។

​ប៉ុន្តែភា​គីខាងចិនបានបដិសេធកា​រចោ​ទប្រកា​ន់​នោះថា គ្មានមូលដ្ឋាន។

នៅក្នុងសេចក្តីប្រ​កាស​ រដ្ឋមន្រ្តីការបរទេ​សខា​ងលើ បានចោទរដ្ឋាភិបាល​ចិ​នថា​ បាន​ប្រព្រឹ​ត្តរំលោភបំពានជា​ច្រើន​ប្រឆាំង ទៅនឹងក្រុមជនជាតិដើមភា​គតិច ដែលកាន់សា​សនា​អ៊ីស្លា​ម។

ការរំលោភបំពានទាំងនោះ​រួ​មមា​ន ការឃុំឃាំង​នៅ​ជំរុំ ការស៊ើប​កា​រណ៍​ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើសេ​រីភាព​នៃវប្បធម៌ និងអ​ត្តស​ញ្ញាណ ព្រមទាំងការបង្ខិតបង្ខំបុ​គ្គ​ល ឲ្យធ្វើកា​រត្រ​ឡ​ប់ចូល ទទួលយកវាសនាប្រកប​ដោ​យគ្រោះថ្នា​ក់នៅ​ចិន​វិញ។

ជុំវិញការចោទប្រកាន់ ត្រូវបានភាគខាងចិន​ទាត់ចោ​ល។

“មិនមានអ្វីដែលហៅថាបញ្ហារំលោភសិ​ទ្ធិ​មនុ​ស្ស​ ដែលអះអាងដោយសហរដ្ឋអាមេ​រិ​ចឡើយ​”។ នេះបើតាមការបញ្ជាក់ត្រឡប់មកវិ​ញ ពីអ្នក​នាំពា​ក្យក្រ​សួងការ​បរទេ​សចិន លោក Geng Shuang កាលពីថ្ងៃចន្ទកន្ល​ងទៅ​នេះ។

លោកបញ្ជាក់ថែមថា “កា​រចោទប្រកា​ន់ទាំងនោះ មិនមា​នអ្វី​ជា​ជាង​លេស រប​ស់អាមេ​រិច ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ​ក្នុ​ងរប​ស់​ចិនឡើ​យ”៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×