Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ជន​ជាតិ​ចិន៥នាក់ ពីបទចា​ប់ជំរិ​តទា​រប្រាក់​ ចិនដូចគ្នា នៅសណ្ឋាគារ​ឡា​ក់គីស្តា​រ២

spot_img

ភ្នំពេញ ៖កម្លាំងនគរបាលខណ្ឌចំ​ការ​មន ដឹកនាំដោយលោកយិន សាន អធិកា​រខណ្ឌ បានចុះផ្ទាល់ដល់កន្លែងកើ​ត​ហេតុ ចាប់ជនជាតិចិនប្រុសស្រីចំនួន ​៥ នាក់ ពីបទ​ចាប់ជំ​រិតទារ​ប្រាក់ ពីជនជាតិចិនដូចគ្នា ។

ជនជាតិប្រុសស្រីទាំ៥ នាក់ដែ​ល​សមត្ថ​កិច្ចឃាត់​ខ្លួនមា​ន១-ឈ្មោះ Yan Hang Kai ភេទប្រុស ១៩ឆ្នាំ ចិន មុខរបរ ទេសច​រណ៍​ ។
២-ឈ្មោះ Zhang Yang ភេទប្រុស ចិន ២០ឆ្នាំ មុខរបរ ទេសចរណ៍។ ៣-ឈ្មោះ Li Xinmao ភេទប្រុស ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។ ៤-ឈ្មោះ Wang Yan Jim ភេទប្រុស១៩ឆ្នាំ ចិន មុខរបរ ​ទេសច​រណ៍ ។ ៥-ឈ្មោះ Wang Yang ភេទស្រី ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ។

ជនសង្ស័យទាំង៥ នាក់គ្មានលិខិតឆ្ល​ងដែ​ន ហើយស្នាក់នៅផ្ទះសំណាក់ ផ្ទះមាស ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ​ខ​ណ្ឌបឹង​កេងក​ង។
ជនរងគ្រោះឈ្មោះ Washi Long ភេទប្រុស ២៥ឆ្នាំ ចិន ស្នាក់នៅសណ្ឋាគារ​ឡា​ក់គីស្តា​រ២ (កន្លែងកើតហេតុ) ។
បើ​តាម​ការ​រៀប​រាប់ជន​រងគ្រោះ​បាន​ឲ្យដឹងថា មុនពេលកើតហេតុ ជ​នរង​គ្រោះបា​នបាត់លិ​ខិតឆ្ល​ងដែ​ន ហើយ​ក៏បា​នមកស្នាក់នៅសណ្ឋាគារខាងលើ រួចបានទំនាក់ទំនងជា​មួ​យនឹងក្រុ​មជ​នស​ង្ស័យ ដើម្បីឲ្យជួយធ្វើលិខិតស្នាម​នៅស្ថា​នទូ​តចិន​ឲ្យ ពេលនោះក្រុ​មជ​នសង្ស័យ ក៏បានមកជួបនឹងជនរង​គ្រោះ​នៅសណ្ឋា​គារ​ រួចក៏ចាប់ជំរិតជនរ​ងគ្រោះ ​ដោយវាយបណ្ដាល​ឱ្យ​រង​របួស​ រួចថត​ ឱ្យជនរងគ្រោះផ្ញើឱ្យប​ង​ប្អូននៅ​ប្រទេ​សចិន ដើម្បីវេរលុយតាម​ប្រព័​ន្ធវី​ឆាត ​ដើម្បី​ជាថ្នូរ​នឹងកា​រដោះលែ​ង ។ ហើយក្រុមគ្រួសារបានវ៉េ​លុយ​សរុ​បប្រហែលជិត៣ពា​ន់ដុ​ល្លារ ។ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានលួច​រ​ត់រួច​ ។
លុះដល់ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក ជនរងគ្រោះបានមកស្ថា​នទូ​ត​ចិន រួចក៏បានជួបនឹ​ង​ក្រុមជ​នសង្ស័​យ ​ហើយរា​យការ​ណ៍ប្រាប់នគរបា​លកា​រពារ​ទូត ឲ្យជួយ​អន្តរាគមន៍ឃាត់ក្រុម​ជ​នសង្យ័យ​ ​។

ភ្លាមៗនោះ នគរបាលការពា​រ​ទូត​ចិន មកបានរាយការណ៍​ម​កលោក​យិន​ សាន​ អធិ​ការ​ខណ្ឌចំការមន ហើយលោក​អធិ​ការខ​ណ្ឌចំការ​មន បានដឹកនាំកម្លាំងចុះ​ទៅ​ដល់ទី​តាំងផ្ទាល់ និងឃា​ត់ខ្លួន​ជនស​ង្ស័យជាជ​នជាតិចិន ប្រុសស្រី​៥នាក់ យកមកសួរនាំនៅប៉ុស្តិ៍ទួលទំពូង​ទី​២ ក្រោមម​កជន​រងគ្រោះ បានដាក់ពាក្យបណ្ដឹ​ង​ទៅលើជ​នស​ង្ស័យ ជាករណី​ជំរិត​ទារប្រាក់​។

សូមបញ្ជាក់ថា ករណីនេះកើតឡើងតាំ​ង​ពីកាល​ពីវេលា​ម៉ោង៥និង៣០នាទី​ល្ងា​ច ថ្ងៃទី២៤ ខែកញ្ញា​ ឆ្នាំ២០​១៩ នៅចំ​ណុច​សណ្ឋាគារ​ឡាក់គី​ស្តារ២ ទីតាំងលេខ៣៦ ​ផ្លូវ៣៣៦ ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

បច្ចុប្បន្ន​ជន​សង្ស័យ ត្រូវបានកម្លាំងនគរបា​ល​ខណ្ឌចំ​ការមន ប្រគល់​ឲ្យនគរ​បាលខ​ណ្ឌទួលគោ​ក ចា​ត់ការ​បន្ត ព្រោះថាករណីខាង​លើ​នេះ កើតនៅទឹកដីខណ្ឌទួលគោក​៕ ដោយ៖កូឡាប

spot_img
×