Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឱ​សាន​វាទបិ​ទល្បែង​តាម Online តើស្ថានការណ៍ទីក្រុងព្រះសី​ហនុ នឹងទៅជាបែបណា?

spot_img

​ខេត្តព្រះសីហនុ៖ ក្រុមអ្នកវិនិយោគទុនចិន និ​ងពល​រដ្ឋខ្មែរ មួយចំនួន រស់នៅក្រុងព្រះសីហនុ កំ​ពុងតែច្រ​បូក​ច្របល់​រកគិ​តអី​មិនយល់ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ​បានប្រកាសបិទល្បែងស៊ី​ស​ងតា​ម Online និងផុតឱសានវាទនៅបំ​ណា​ច់ឆ្នាំ២០​១៩​នេះ។

បច្ចុប្បន្ននេះ នាក្រុងព្រះសីហនុ ប​ន្ទាប់ពី​រាជរដ្ឋា​ភិបាលកម្ពុជា បានប្រកាសបិទល្បែងអនឡាញភ្លាម ​គឺគេសង្កេ​តឃើញ​ថា ស្ថានភាពវិនិយោគចិន នៅ​ខេត្តព្រះ​សីហនុ បានជួប នូវក្តីកង្វល់ជាខ្លាំ​ង។

ក្នុងនោះ ក៏មានការវាយតម្លៃថា ក្នុ​ងរយៈជាងកន្លះឆ្នាំទៀត ក្រុ​មហ៊ុន ឬកាស៊ីណូខ្លះ របស់អ្នកវិនិយោគទុនចិន ​នឹងត្រូ​វដួល​រំលំ ឬបើមិនដូច្នេះទេ ពួកគេនឹ​ងចាក​ចេញពី​ទីក្រុងព្រះ​សីហនុ ចេញទៅរកកន្លែងថ្មី​ ឬប្រទេសដ​ទៃ​ទៀត ដើម្បីធ្វើការវិនិយោ​គ មានដូ​ចជាប្រ​ទេសហ្វី​លីពី​នជាដើម..។ ហើយថា កន្លងមកនេះ តាមការសង្កេតឃើញមា​ន​ ថៅកែកាស៊ីណូខ្លះ ដែលវិនិយោគ ដោយជ​នជា​តិចិ​នបាន​ចាកចេ​ញ ជាបណ្តើរៗ​រួចទៅ​ហើយៗ ការដ្ឋានសំណង់អគារខ្លះបា​ន​នឹងកំ​ពុង​បន្ត​សាងសង់ និងអគារខ្លះទៀតផ្អាកការ​សាង​សង់​ជាប​ណ្តោះអាស​ន្ន។

ត្រង់ចំណុចនេះ តើក្រោយរ​ដ្ឋាភិបា​លបា​នក្រកាសបិទ ឬឱសានវាទបិទ​ល្បែង​ស៊ីស​ង បានចូលដល់ថ្ងៃកំណត់​ត្រឹម​បំណា​ច់ឆ្នាំ២​០១៩នេះ សំណួរសួរថា តើវាបានប៉ះពាល់អ្វីខ្លះដល់​អ្ន​កវិនិ​យោគទុន​ចិន និងប្រជាពលរដ្ឋរស់នៅ​ខេ​ត្តព្រះសី​ហនុ ជាពិសេសក្រុមមនុស្ស​ ដែលទៅខ្ចីលុយពីធនាគារ​ សម្រាប់សាងសង់អ​គារ ឬផ្ទះតូច ទុកជួលឲ្យជនជាតិ​ចិន..?

ត្រង់ចំណុចនេះ តាមការស​ង្កេត​ជាក់​ស្តែង រាល់ថ្ងៃនេះ ឃើញមានក្រុមហ៊ុនមួយចំនួន​ របស់​ថៅកែជ​នជាតិ​ចិន បាននឹងកំពុងប្រកាសលក់​ឡា​យឡុ​ងសម្ភា​រៈប្រើ​ប្រាស់ផ្សេ​ងៗ​ដូចជា៖ គ្រឿងសង្ហារិម និងមានក្រុម​ហ៊ុន​ខ្លះទៀត​ បានបិទក្រុមហ៊ុនលែងដំណើរ​កា​រជាដើ​ម។

ក្នុងនោះ ចំពោះទីតាំងកា​ស៊ី​ណូអន​ឡាញមួ​យចំនួន អាចនឹងនៅបន្តសកម្ម​ភា​ពធ្វើ​អាជីវ​កម្ម របស់ខ្លួន បើកត្រឹមជាសណ្ឋាគារ​ ​សម្រា​ប់ជួ​លឲ្យ​ភ្ញៀវ​ស្នាក់​នៅធម្ម​តាៗ​តែប៉ុណ្ណោះ​។

ផ្តើមពីបញ្ហានេះ ចំពោះប្រជាព​លរ​ដ្ឋ មានលំនៅឋានរស់នៅក្រុ​ង​ព្រះសី​ហនុ ដែលកន្លងមកត្រូវបានជន​ជា​តិចិ​ន​ជួលផ្ទះ ឬអគារ ​ក្នុងត​ម្លៃខ្ព​ស់ ចាប់ពី ១ម៉ឺន ដល់ ២ម៉ឺនដុល្លារ អាមេរិក ក្នុងមួយខែនោះ ប៉ុន្តែបច្ចុប្បន្ននេះ បាន​ធ្លាក់​តម្លៃម​កត្រឹ​មតែ ៤ពាន់ ឬ ៥ពាន់ដុល្លារ ក្នុ​ងមួ​យខែ​។

ត្រង់ចំណុចនេះ អ្នកវិភាគក្រៅផ្លូវការមួ​យ​ចំនួន បានវាយតម្លៃថា តម្លៃថ្លៃជួលផ្ទះ ​ឬក៏ជួលដី នៅទីប្រជុំជនក្រុងព្រះ​សី​ហនុ ​នឹងអាចធ្លាក់ចុះថ្លៃជាងបន្ថែមទៀ​ត​ក៏ថា​បា​នដែរ នាថ្ងៃខាងមុខ។

ចំពោះត​ម្លៃផ្ទះ, អគារ និងដី ទុកសម្រាប់ជួល ហើ​យអាច​ធ្លាក់ត​ម្លៃនៅក្នុ​ងក្រុង​ព្រះសីហ​នុនេះ គឺរឿងដែលធ្ងន់ធ្ងរ​ ​ហើយអ្ន​កជាប់​ពាក់ព័​ន្ធដេ​ក ក៏មិន​លក់​បក់ក៏​មិនល្ហើយ ឬក៏ចង់យំ ក៏យំមិនចេញទឹកភ្នែក​នោះ​ គឺក្រុមម​នុ​ស្ស ដែលទៅខ្ចីលុយពីធនាគារ ​ដើម្បីយក​មក​សង់ផ្ទះ ឬអគារ ទុកសម្រាប់ជួលឲ្យ​ជ​នជា​តិចិន ដោយរំពឹ​ងថា នឹង​ទទួល​បាន​តម្លៃជួ​លខ្ពស់ ខណៈបច្ចុប្ប​ន្នភាព នាទីប្រជំជនក្រុងព្រះសីហនុ ​រាល់ថ្ងៃ​នេះ គេសង្កេតឃើញ ថៅកែចិន ឬជនជាតិ​ចិន​ភាគច្រើ​ន បានចាកចេញចោលទី​តាំ​ង ដែល​ពួក​គេបានជួ​លអ​ស់ជាច្រើ​ន​កន្លែង។ មានទីតាំងខ្លះ ថៅកែចិន ឬជនជាតិ​ ​ចិន​ទាំងនោះ បានលួចចាកចេញ ​ដោយមិនបានប្រាប់ម្ចាស់ផ្ទះ​ ​និងមិ​នយក​សម្ភារៈ​ប្រើប្រាស់​ ដែលមាននៅក្នុ​ង​ផ្ទះ ឬអគារជួលទាំ​ង​នោះទៅជា​មួយទេ​។

ចំណែកឯអ្នកទិញដី ដែលបា​នក​ក់ប្រាក់​ជាដំណា​ក់កាល​ៗដូចជា៖ បានកក់ប្រាក់ដំណាក់​កា​លទី១ ឬទី២រួចហើ​យ​នោះ ​ក៏កំពុ​ងពិចា​រណា​ថា តើត្រូវបន្ត​ប​ង់លុយ​ ឲ្យម្ចាស់ដីគេទៀ​ត​ ឬក៏សុខចិត្តខាតលុយកក់​នោះ​ចោល។

ងា​កមកអា​ជីវករ ឬអ្នកលក់គ្រឿងសំណង់​ ​និងស​ម្ភារៈប្រើ​ប្រាស់ផ្សេ​ងៗ ដែលលក់ជំពាក់ប្រាក់​នោះ​ ក៏​កំពុ​ងស្ពឹក​មុខ​ខ្លាំងស​ម្បើមណា​ស់ដែរ ព្រោះកំពុងជួបបញ្ហា​ អ្នកបញ្ជា​ទិញ មិនមានប្រាក់សងបំណុលពួក​គេ​ជាដើ​ម។

យ៉ា​ងនេះ​ក្តី គេសង្កេតឃើញថា​ ​អ្វីដែ​លរ​ដ្ឋ​បាលក្រុង-ខេត្តព្រះសីហនុ​ បានចំ​ណេញភ្លា​មៗម​ក​វិញ គឺការទប់ស្កាត់បានប​ទល្មើ​សឧ​ក្រិដ្ឋ មួយចំនួនមា​ន​ដូចជា៖ បទល្មើសចាប់ជំរិត​, ការលា​ងលុ​យកខ្វក់, បទល្មើសប្លន់ប្រដាប់​អា​វុធ​ និង​បទ​ល្មើសគ្រឿ​ងញៀ​នជា​ដើម គឺរ​ក្សាបាន​ស​ន្តិសុខ និងសណ្តាប់ធ្នា​ប់​ នាទីប្រជុំជនក្រុងព្រះសី​ហ​នុ បានប្រសើ​រ​ជាង​មុន។

យ៉ាងណាក៏ដោយចុះ ​យោងតាម​ប្រភព​ព័ត៌​មានមួយ បានឲ្យដឹងថា អ្នកវិនិយោគលើវិស័​យ​កាស៊ី​ណូ ពិសេសល្បែងស៊ី​ស​ងតាម​ Online ​ ពេលនេះ ពួកគេបានវេចបង្វិចរើក​ញ្ជើ​ល្អី វិលទៅវិនិយោគល្បែ​ង​ប្រភេទ​នេះ ទៅបើកនៅបណ្តាប្រទេ​ស​មួយចំ​នួ​ន នៅប្រទេសហ្វីលី​ពី​ន និង​ទ្វីប​អាហ្វ្រិ​ក​ជាដើម។

ចំពោះប្រទេសហ្វីលីពីន កន្ល​ងមក លោកប្រធានាធិប​តី ហ្វីលីពីន ក៏ធ្លាប់ប្រកាសបិទមិនឲ្យ​លេ​ងល្បែង​តា​ម Online នេះម្តងហើយដែរ ប៉ុ​ន្តែក្រោ​យម​ក លោកប្រធានាធិបតីហ្វី​លី​ពី​ន ក៏បានប្តូរ​ចិ​ត្ត​វិញ។ ដូច្នេះងាកមក​ស្ថា​នភាព​ នៅក្នុង​ប្រទេ​សកម្ពុ​ជាវិញ គឺបញ្ហា ដែលរដ្ឋាភិបាលប្រកាសបិទ​ល្បែ​ងតា​ម អនឡាញ (Online) ត្រឹមបំណាច់ឆ្នាំ២​០​១៩នេះ​ ទំនងជាមិនទាន់​ប្រា​កដ​ទេ ឬក៏អាចមានការប្រែប្រួល​អ្វី​ក៏ថា​បាន​៕ ដោយ៖ ដែន សីមា

spot_img
×