Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សៀវភៅ “ស” ឆ្នាំ២០១៩ បានប្រមូលផ្តុំការឆ្លុះប​ញ្ចាំ​ងទស្ស​នៈ រួមរបស់ក្រុមហ៊ុនស​មា​ជិក នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅក​ម្ពុ​ជា

spot_img

(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ បានអនុញ្ញាត ឱ្យគណៈប្រតិភូសភាពាណិជ្ជក​ម្ម​អឺរ៉ុប ចូលជួបសម្តែងការគួ​រសម និងពិភាក្សាលម្អិតអំពីខ្លឹមសារ​នៃ​ជំពូក​ស្តីពី​ធនធានមនុស្សនៃសៀវ​ភៅ​ “ស” របស់សភាពាណិជ្ជកម្មអឺរ៉ុ​ប ឆ្នាំ២០១៩ និងស្នើសុំអនុសាសន៍ណែនាំពី​លោកបណ្ឌិតរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។



សៀវភៅ “ស” ឆ្នាំ២០១៩ របស់សភាពាណិជ្ជកម្មអឺ​រ៉ុ​បនេះ បានប្រមូលផ្តុំការឆ្លុះបញ្ចាំង​ទ​ស្សនៈរួ​ម របស់ក្រុមហ៊ុនសមាជិកនៃសភាពាណិជ្ជ​ក​ម្មអឺរ៉ុ​បនៅក​ម្ពុជា នៅលើទិដ្ឋភាពនានាជុំវិញបរិ​ស្ថា​នធុរ​កិច្ច​ក្នុងប្រទេស ។

សៀវភៅនេះ បោះពុម្ភលើកទី៣ ​នៅកម្ពុជា ខែមិថុនា ឆ្នាំ២០១៩ មាន ២៨៧ទំព័រ និង ១០ជំពូក។ ដោយជំពូក ១ ស្តីពីធនធានមនុស្ស ​បា​នសរសេរពាក់ព័ន្ធវិស័​យ​ការ​ងារ។ ជំពូកនេះមានចំនួន ៤ចំណុច ដូចខាងក្រោម​៖ ១. ការជួលនិយោជិតជាជនបរ​ទេស ​២. គិលានដ្ឋាន នៅតាមសហគ្រាស ៣​.​ ការពិនិត្យមើល ឡើងវិញនូវលក្ខខ​ណ្ឌ​ តម្រូវសម្រាប់ការហ្វឹក​ហ្វឺ​នកូ​នជាង ៤. ការប្រាស្រ័យ​ទា​ក់ទង រវាងស្ថាប័នសា​ធា​រណៈ និងវិស័យឯក​ជ​ន ។
និងពាក់ព័ន្ធនឹង ការអ​នុ​វត្ត​ច្បាប់ថ្មី​ៗមួយ​ចំនួ​នទៀត។

នៅក្នុងជំនួបនេះ ភាគីខាងស​ភា​ពាណិ​ជ្ជក​ម្មអឺរ៉ុប បានសម្តែងនូវការពេញ​ចិ​ត្តយ៉ាង​ខ្លាំង ចំពោះលោករដ្ឋមន្រ្តី ​ដែ​លបាន​ខិត​ខំដោះស្រាយនូវបញ្ហានានា​ក​ន្លង​មក ដែលជាកង្វល់របស់អ្នកវិ​និ​យោគ​ទុន ដែលបានសម្រួល​យ៉ា​ង​ ខ្លាំងដល់ការធានា​បា​ននូ​វភាព ប្រកួតប្រជែងរ​ប​ស់កម្ពុជា បន្តធានាបាននូវភាពទាក់​ទា​ញវិ​និយោគ​ទុនថែ​មទៀត។

លោកក៏បានសម្តែងនូវ​កា​រពេ​ញចិត្តជាខ្លាំងនូវចម្លើយជាវិជ្ជមា​ន​របស់​លោក​រដ្ឋមន្រ្តី ក្នុងការបញ្ជាក់បន្ថែមទៀតនូវចម្ង​ល់​មួយចំនួ​ន សម្រាប់ជាមូលដ្ឋានក្នុង​ផ្ត​ល់ព័ត៌​មាន​ដល់អ្នក​វិនិ​យោ​គទុនអឺរ៉ុបយល់កាន់តែច្បាស់ពី​ច្បា​ប់ លិខិតបទដ្ឋាន និងគោលនយោបាយ ​ពា​ក់ព័​ន្ធនិងវិ​ស័​យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។​ ​

ភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះ​បន្តទៀត ក្នុងការដោះស្រាយនូវរាល់សំណូមព​រ​ ឬកង្វល់នានា សំដៅធ្វើយ៉ាងណា ឱ្យ​បរិ​យាកាសវិ​និយោគនៅ​កម្ពុជា បន្តបានភាពទាក់ទាញជាពិសេសដ​ល់​សហគ​មន៍អឺ​រ៉ុប៕ ដោយ៖កូឡាប

spot_img
×