Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ផ្លាស់​ប្តូរប្រធានទីស្នាក់ការត្រួត​ពិ​និត្យច្រ​កទ្វា​រព្រំដែនអន្តរជាតិបា​វិត​

spot_img

ខេត្តស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ តំណាងលោកអភិបាលខេត្តនាព្រឹកថ្ងៃពុធ​១​១កើ​ត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិ​ធី​ប្រកាស​លោ​ក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិ​ត ជាប្រធានទីស្នាក់ការត្រួតពិនិត្យ​ច្រ​កទ្វា​រព្រំដែន​អន្តរ​ជាតិបាវិត ជំនួសលោក លឹម សៀងហេង ដែលត្រូវផ្លាស់ប្តូរឲ្យទៅ​បម្រើការ​ងារនៅអង្គភាពដើមវិ​ញ។ ពិធីនេះក៏មានការចូលរួម​ពី​លោក ប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំង​បី លោកអភិបាលក្រុងបាវិត​ ​លោកនាយ​ប៉ុស្តិ៍​នគរ​បាលអ​ន្តោប្រ​វេសន៍ លោកប្រធានការិយាល័យ​គ​យ និងរដ្ឋាករ លោក លោកស្រី មន្ត្រីរាជការជាច្រើនរូបទៀ​ត។

មានប្រសាសន៍ក្នុងឱកាស​នោះ លោក ហែម ពិសិដ្ឋ បានផ្ដាំផ្ញើ ដល់លោកប្រធានទីស្នាក់ការត្រួ​ត​ពិនិត្យ​ច្រកទ្វា​រព្រំដែ​នអន្តរ​ជាតិបាវិត ដែលទើបទទួលបានការតែ​ង​តាំងថ្មី​ និងកងកម្លាំង មន្ត្រីសមត្ថកិច្ចពាក់ព័​ន្ធ​ទាំងអ​ស់ នូវកិច្ចការ​សំខាន់ៗ​មួ​យចំនួ​ន ដូចជា៖ ១- ត្រូវមានសាម​គ្គីភាព ឯកភាពផ្ទៃក្នុងការបំពេញ​កា​រងា​រ ។ ២- ត្រូវ​យកចិត្តទុកដាក់​អនុវ​ត្ត​​តួនា​ទីភារ​កិច្ចឲ្យ​បាន​​ត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋាន​គ​តិយុ​ត្តជាធរ​មាន​ ៣- ត្រូវខិតខំ​លើកកម្ពស់​ប្រសិ​ទ្ធ​ភាពកា​រងារ​ ការគោរព​ច្បាប់ គោលការណ៍​​នានា និងពង្រឹងរបៀប​រប​ប​​ធ្វើ​ការ​ តា​ម​តួនាទី​ ភារកិច្ច​របស់​ខ្លួន ដោយឈរលើ​​គោ​លការ​ណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូ​វ​” ។ ៤- ត្រូវចៀសវាងឲ្យបាននូវ​ទំ​នាស់ផ​លប្រយោ​ជន៍ និងទំនាស់ដែលកើតចេញពី​កា​រប្រើអំ​ណាច​មិនត្រឹម​ត្រូវ ។ ៥-​ត្រូវចៀសវាង និង​នៅ​ឲ្យ​ឆ្ងា​យ​​ពី​​អំពើពុ​ករលួ​យ ។៦-ត្រូវចៀសវាងឲ្យបាននូវសកម្ម​ភា​ពដែល​បង្ក​ការលំ​បាកដ​ល់អ្នក​ឆ្លងកា​ត់ ។ ៧-ត្រូវចូលរួមបង្កើនការសហការក្នុ​ង​ចំណោម​ស​មត្ថកិច្ច​ពាក់ព័ន្ធ និងអាជ្ញាធរដែនដីក៏ដូចជាសមត្ថ​កិ​ច្ចព្រំដែ​ននៃប្រ​ទេសជិ​តខាង ក្នុងការ​ថែរក្សា​​ព​ង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ព្រំដែន ប​ង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស​នា​នា​ ជាពិសេសបទល្មើសជួញដូរគ្រឿង​ញៀ​នឆ្លង​ដែន បទល្មើសសេ​ដ្ឋ​កិច្ច ការជួញដូរម​នុ​ស្ស និងទំនិញគេចពន្ធគ្រប់ប្រ​ភេ​ទ ​ការនាំចូ​លនូវ​ទំនិញ​ខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល ​នៃ​ជន​បរ​ទេស​អន្តោ​ប្រវេស​ន៍ ឆ្លងកាត់ព្រំដែ​ន​ដោយខុ​សច្បា​ប់ ជាដើម ៕ដោយ៖ វ៉ៃកូ

spot_img
×