Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីអ៊ីរ៉​ង់ត្រូវ​បានអនុញ្ញាតឲ្យចូលរួមទស្សនាបាល់ទាត់លើក​ដំ​បូង ​ក្រោយ FIFA គំរាមព្យួរកៅ​អី

spot_img

ស្រ្តីជនជាតិអ៊ីរ៉ង់ដែលជា​អ្នកគាំ​ទ្របា​ល់ទាត់ ត្រូវបានគេអនុញ្ញាតឲ្យចូ​លរួម​ទស្ស​នាការប្រកួតជាលើកដំបូងនៅក្នុង​រ​យៈពេល​ ៤ទសវត្សរ៍ចុ​ង​ក្រោយនេះ។ ការអនុញ្ញាតនេះកើ​តឡើង ក្រោយពេលស្ថាប័នបាល់ទាល់ ​FIFA បានគំរាមព្យួរប្រទេ​សអ៊ី​រ៉ង់ដោយ​សារតែ​គោលន​យោបាយ​របស់​ប្រទេស​នេះ ដែល​អនុញ្ញាតឲ្យតែប្រុ​សៗប៉ុ​ណ្ណោះចូលទៅក្នុងពហុកីឡដ្ឋានបា​ន​។

អ៊ីរ៉ង់បានហាមប្រាមស្រ្តីមិ​នឲ្យ​ទស្សនាបាល់ទាត់ និងមិ​នឲ្យចូ​លទី​លាន​បាល់ទា​ត់អស់​រ​យៈពេល ៤០ឆ្នាំមកហើយ។

​កាលពីខែមុន FIFA បានបញ្ជាឲ្យប្រទេសអ៊ីរ៉ង់អនុញ្ញាតឲ្យស្រ្តី​ចូលទៅ​ក្នុង​ទីលា​នបាល់ទាត់បានដោយគ្មានការ​រឹ​តត្បិត។

ការដាក់បញ្ជានោះកើតឡើងក្រោយពេលអ្នក​គាំ​ទ្របាល់​ទាត់ជា​ស្រ្តីម្នាក់ បានដុតសម្លាប់ខ្លួន​ឯ​ង ដោយនាងភ័យខ្លាចថា​នឹ​ងត្រូវ​គេយក​ទៅដា​ក់គុក ក្រោយពេលនាងបានស្លៀក​ពា​ក់ និងតុបតែងខ្លួន​ជា​ប្រុស ​ដើម្បីចូលរួមទស្សនា​កា​រប្រ​កួត។

ក្រោយពេលប្រកាសពីការ​អនុញ្ញាត ស្រ្តីជា​ច្រើន​បានបា​នរួសរាន់ទិញសំបុត្រដើម្បីចូលរួម​មើ​លការ​ប្រកួត​ជម្រុះ​ World Cup ទល់នឹងក្រុមកម្ពុជា នៅពហុ​កី​ឡាដ្ឋាន Azadi នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

សំបុត្រត្រូវបានលក់ដាច់អស់​ក្នុ​ងរ​យៈពេ​ល ១ម៉ោង។ មន្រ្តីក្រសួងកីឡាអ៊ីរ៉ង់បាននិ​យា​យថា កីឡាដ្ឋានដែលអាចផ្ទុកមនុស្ស​បាន​ ​១០០​.០០០នាក់ ត្រៀមខ្លួនរួចរាល់ដើម្បីផ្ទុកអ្នកទស្ស​នា​ជាស្រ្តីយ៉ា​ងច្រើ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×