Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះកេស​លោកេ​ស្វរៈចំ​នួ​នមួយ ត្រូវបានប្រទះឃើញ​ ​ពេលកំណាយជួសជុលខ្លោង​ទ្វា​រចូល​ខាង​កើត​ប្រាសាទ​តា​នៃ

spot_img

សៀមរាប៖ព្រះកេ​សប​ដិមាព្រះពោធិសត្វលោកេសូ​រ​ ឬ លោកេស្វរៈចំនួនមួយ​ ធ្វើពី​ថ្មភក់ ត្រូវបានប្រទះឃើញ ខ​ណៈអ្នកជំនាញអាជ្ញាធរ​ជា​តិអ​ប្សរា ធ្វើកំណា​យនៅក្នុ​ងខ្លោ​ងទ្វា​រចូលខាងកើតប្រាសាទតានៃជ្រុ​ង​និរ​តី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះក​ប់​ក្នុង​គំនរថ្ម និងដីដំបូកយកមកជួសជុលប្រា​សា​ទ កាលពីព្រឹកថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។

តាម​ការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសា​ទ​តានៃ​ និងជាបុរាណវិទូនៃនា​យ​កដ្ឋាន​អភិ​រក្សប្រា​សាទក្នុងឧទ្យានអង្គ​រ និងបុរាណវិទ្យាបង្កា​រឱ្យដឹ​ងថា​ ចម្លាក់ព្រះកេសលោកេស្វរៈ​ ​ដែលក្រុ​មកា​រងារ​ជួសជុលខ្លោងទ្វារចូលខាងកើត​ប្រា​សាទ​តានៃ ប្រទះឃើញ គឺមានត្រឹមតែព្រះកេសប៉ុណ្ណោះ​ ​មានរូ​បព្រះពុ​ទ្ធនៅលើ​ផ្នួងសក់ មានត្រចៀកខាងស្តាំ ​តែគ្មាន​ខាង​ឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរ​បក​សា​ច់ថ្ម។ សភាពខូចខាតទាំងនេះ ​ជាបឋមមិនដឹងថាមកពី​មូ​លហេតុ​អ្វីប្រាក​ដទេ តែអាចជាការប៉ះទង្គិ​ច​អ្វីមួ​យធ្វើ​ឱ្យបែ​ក ឬគុណភាពថ្មនៅលើថ្ពាល់​ម្ខា​ងមិ​ន​សូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរប​ក​ចេញ​ពីថ្ពា​ល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ​ ​ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរ​កា​លដើម​ឡើ​យ ព្រោះមិនមានភស្តុតាងណាមួយប​ញ្ជា​ក់ថា​ មានដងខ្លួននៅ​ក​ន្លែង​នេះដូច​គ្នា​។

លោក ឈូក សុម៉ាឡា មន្ត្រី​ទទួលបន្ទុកចុះបញ្ជីសារពើ​ភ​ណ្ឌបុ​រាណវត្ថុ នៃនាយកដ្ឋានអភិរក្សប្រា​សា​ទក្នុ​ងឧទ្យា​នអ​ង្គរ និងបុរាណវិទ្យាបង្ការនៃអា​ជ្ញា​ធរ​ជាតិអ​ប្សរា បានចុះពិនិត្យ និងធ្វើការវាស់​ទំហំ​ព្រះកេ​សប​ដិមា​ព្រះពោ​ធិសត្វ​លោកេ​សូរ បាន​ឱ្យដឹ​ងថា ព្រះកេសនេះធ្វើពីថ្មភ​ក់​ មានក​ម្ពស់​៥៤ស.ម ទទឹ​ង២​៧ស.ម និងកម្រាស់៣៦ស​.​ម។ ព្រះកេសព្រះពោធិសត្វលោកេសូរ ឬ លោ​កេស្វរៈ​ បច្ចុប្បន្នត្រូវបានក្រុ​ម​ការងា​រយ​កមក​រក្សាទុក នៅអាជ្ញាធរជាតិអប្សរាបណ្តោះ​អា​សន្ន​ ដើម្បីធ្វើការចុះបញ្ជីនិង​ថ​តរូប​ទុក​ជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើយ​ក​ទៅរក្សា​ទុក​នៅអភិរក្ស​ដ្ឋាន​អង្គ​រ។

ចំពោះព្រះកេសលោកេសូរខា​ង​លើនេះ​ លោក សុម៉ាឡា ក៏បញ្ជាក់ដែរថា ស្ថិតក្នុងរចនាបថបា​យ័​ន ប្រហែលពីចុងស​.វ​.ទី១២ និងដើមស.វ.ទី១៣ក្នុ​ង​រាជ្យព្រះ​បាទ​ជ័យវ​រ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធ​សា​សនា​មហាយាន​ ដែលមានករុណាធម៌​កំ​ពូល​ក្នុង​ការជួ​យសង្គ្រោះ​មនុ​ស្សលោក ។ ក្នុងសិល្បៈខ្មែរ យើងតែង ឃើញចម្លាក់​ប្រភេ​ទនេះមា​នព្រះហ​ស្ថ២, ៤ ឬ៨ ដោយ មានកាន់កេតនភ​ណ្ឌ​ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូ​បព្រះ​ពោធិស​ត្វ អមិតាភៈ អង្គុយភាវនានៅ​លើ​ផ្នួង​សក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិ​តា​ដែរ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×