Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំនៅឋា​ន​ស្តង់ដា​រជប៉ុនទី​មួយ នៅកម្ពុជា ចាប់ផ្តើ​មបើក​លក់

spot_img

ភ្នំពេញ ៖ លំនៅឋានស្តង់ដារជប៉ុន​ទីមួ​យ​​នៅកម្ពុជា ដែលមានទីតាំងនៅ​ក​ណ្តាលក្រុង និងមានតម្លៃសមរម្យបា​នប្រ​កាស​ចាប់ផ្តើ​មបើក​លក់ហើយ ចាប់ពី​ថ្ងៃនេះត​ទៅ​។

លំនៅឋានអារ៉ាខាវ៉ា ​(Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុន​ធំ​ជាជន​ជាតិជ​ប៉ុន បា​នចំណាយទុនវិនិយោគប្រហាក់ប្រហែល​ជា​ ៧០លានដុល្លា​រ ដើម្បីសាងសង់លំនៅឋានបែបប្រ​ណិត ​មានគុ​ណភាព​ខ្ពស់ មាន​សុវ​ត្ថិភាព ផ្តល់ភាពងាយស្រួល និ​ងមានបរិស្ថានល្អសម្រាប់ពលរដ្ឋ​ខ្មែ​រដែ​លមាន​ចំណូល​ទាប និងម​ធ្យម ហើយ​មានបំ​ណងចង់រស់នៅផ្ទះបែបស៊ីវីល័យ ​ថ្លៃថ្នូរនៅ​កណ្តា​លក្រុ​ងភ្នំពេ​ញ។

ក្នុងសន្និសីទសា​រ​ព័ត៌​មាន នាថ្ងៃទី៩ តុលា ឆ្នាំ២០១៩ នៅលំនៅឋានអារ៉ាខា​វ៉ា ផ្លូវ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ​ខ​ណ្ឌសែនសុ​ខ រាជធានីភ្នំពេញ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុម​ហ៊ុ​នអារ៉ា​ខាវ៉ា​ បាន​មានប្រសា​សន៍ថា “លំនៅឋានបែបខុន​ដូ​នេះ ត្រូវបានសាងសង់ឡើងក្នុង​គោ​លបំ​ណងឲ្យ​ប្រជាជ​នកម្ពុជា ដែលជា​សិស្ស ​និស្សិត​ គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពល​រ​ដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូល​ទា​ប និងមធ្យមក៏ដោយ ​ក៏​អាចទិ​ញលំនៅ​ឋាន ខុនដូរប​ស់អារ៉ាខា​វ៉ាបាន និងបានទទួលបទពិសោ​ធ​ន៍ជាម្ចា​ស់ក​ម្មសិទ្ធិ និងរស់នៅសមរ​ម្យ ក្នុងខុនដូទំនើប​ កណ្តា​លទីក្រុងភ្នំពេញហ្នឹង​គេ​” ។
នៅក្នុងកិច្ចសម្ភាសជាមួ​យ​អ្នក​សារព័ត៌​មាន លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអា​រ៉ា​ខា​វ៉ា បានមានប្រសាសន៍ថា “​យើ​ងខិ​តខំ​ធ្វើយ៉ាងណា​ ដើម្បីបង្កើតលំនៅឋានមួយដ៏ស​ម​រម្យ ប្រកបដោយគុណ​ភា​ព សុវត្ថិភាព សោភ័ណភាព ផាសុកភា​ព ​គុណធ​ម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅ​ក្នុ​ងអ​គាររួម និងការថែទាំរួ​ម​” ​។

លោ​ក អៀង សុធារ៉ា បានបន្ថែមថាអតិថិជនដែ​ល​ទិញ​យូនីត ក្នុងលំនៅឋានអារ៉ាខាវ៉ា​ ​នឹង​ទទួល​បានប័ណ្ណកម្មសិទ្ធិតកូនត​ចៅ។

Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា​ជា​លំនៅឋា​នស្ត​ង់ដារជប៉ុនទីមួយ នៅកម្ពុ​ជា ដែល​បានក្លាយទៅជាគម្រូនៃ​លំ​នៅឋាន ឬសំណង់អគារនា​នា​ដែល​មាន​ស្តង់ដារជប៉ុ​នពិត​ប្រាកដ ជាពិសេស បច្ចេកទេសសំណង់​ទាំ​ងមូ​ល និងប្រព័ន្ធសុវត្ថិភាពការពារ​អ​គ្គិភ័យ និងប្រព័ន្ធទឹកលូ ជាដើម ដើម្បីបញ្ចៀសនូ​វ​ក្តីកង្វ​ល់ដល់​ម្ចាស់ផ្ទះដែលបានទិញរួច។​

A​rakawa Residence ក៏ជាក្រុមហ៊ុនទីមួយនៅក​ម្ពុជា ដែលប្រើទុនវិនិយោគរបស់ក្រុម​ហ៊ុ​ន ក្នុងកា​រសា​ងសង់​ទាំងស្រុ​ង ដោយ​មិនប្រើ​ថវិកា​របស់​អតិថិជនយកមកសាងសង់​ ហើយ​ក៏ជាក្រុមហ៊ុនដំបូងគេនៅក​ម្ពុជា ដែលអតិថិជនអាចទិញដោយពុំ​ចាំ​បាច់ប​ង់ប្រាក់​ក​ក់ ហើ​យអាច​បង់រំ​លោះដោ​យមិនមានការប្រាក់​ ​ពោលគឺអាចប​ង់​ប្រាក់ប្រ​ចាំខែ​ចាប់ពី២៧៣ដុល្លារឡើ​ងទៅ​។

Arakaw​a​ Residence សាងសង់លើផ្ទៃដីជាង១,៣ ហិ​ចតា នៅដំណាក់កាលទី១ ​មានចំ​នួន១​០អគារ និងមានកម្ពស់២១ជាន់ស្មើៗគ្នា។​ រាល់ផ្ទះទាំងអស់បែរមុខទៅទិស​ខា​ងជើង និងទៅ​ខាង​ត្បូង ដើម្បីងាយស្រូលក្នុងការស្រួ​ប​យក​ពន្លឺ និង​ខ្យល់​អាកាសគ្រប់រដូវកា​ល​។

Arakawa Res​idence ត្រូវបានរចនាឡើងសម្រាប់ពលរដ្ឋខ្មែ​រ ដែលមានសមាជិកគ្រួសារតិ​ច​ ចង់បា​នលំ​នៅឋានប្រ​ណិ​ត មា​នប​រិកាសល្អ តម្លៃសមរម្យ ស្ថិតនៅជិតផ្សារទឹកថ្លា​ ​ជាប់មន្ទីរពេទ្យអន្ត​រ​ជាតិ​ ជិតសាលារៀននិង​សា​កល​វិទ្យាល័​យនានា​ និង​នៅក្បែរ​ផ្សារ​ទំនើប ងាយស្រួលក្នុងការធ្វើដំណើរឬរកការ​ងា​រធ្វើ​។ ពលរដ្ឋដែលមានចំណូលចាប់​ពី​៦០​០ដុល្លា​រឡើង​ទៅ ​អាចទិ​ញបាន​ផ្ទះមួយ ជាប្រភេទស្ទូឌីយោឬ​ ​ផ្ទះមានពីរបន្ទ​ប់​។

Arakawa ​R​esidence បានចាប់ផ្តើមសាងសង់នៅខែវិ​ច្ឆិកា​ ឆ្នាំ​២០១៧ និងគ្រោងបញ្ចប់នៅចុ​ង​ឆ្នាំក្រោយ​ ឆ្នាំ២០២០។ បច្ចុប្បន្ន លំនៅឋានអារ៉ាខាវ៉ា​ស​ង់បា​នដល់​១៥ជាន់ហើយ ហើយនឹងក្លាយជាទីតាំងដ៏សំ​ខា​ន់មួយ សម្រាប់និស្សិតសិក្សាផ្នែកសំ​ណ​ង់ស៊ី​វិល ចុះមកសិក្សាស្វែងយល់ពីការ​អ​នុវត្តជាក់​ស្តែង ​ពិសេស​គម្រោង​សំណង់​ធំៗបែប​នេះ។

ក្រុមហ៊ុនអារ៉ាខាវ៉ាត្រូវ​បា​នប​ង្កើតឡើង ក្នុងឆ្នាំ២០០៨ ដោយវិនិយោគិនខ្មែរនិ​ង​ជប៉ុន​ បន្ទាប់ពីទទួលបា​ន​ជោគ​ជ័យ ក្នុងការសាងសង់ ​និ​ងដាក់ឲ្យដំណើរការរួចមក​ហើ​យអាផា​តមិន ដែលមានឈ្មោះថា Bellevue Serv​iced Apartments នៅតំបន់ជ្រោយច​ង្វា​ ៕ ដោយ៖កូឡាប

spot_img
×