Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ ​និង​រថយន្ត​ បុក​គ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់ស្លាប់​

spot_img

​បន្ទាយមានជ័យ ៖ ម៉ូតូ និង​ថយ​ន្តក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់ កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​៧ មករា ឆ្នាំ​២០១៨​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ 56A ក្នុង​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ ដុំ ចិត្ត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក​បានឲ្យដឹងថា​ ៖ ជនរងគ្រោះ​មានឈ្មោះ រី ទាប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គំរូ ឃុំ​គំរូ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​នៅ​មុនពេល​កើតហេតុ​នោះ មាន​ម៉ូតូ​ម៉ាក MSX ព​ណ៍ស គ្មាន​ស្លាក​លេខ​បើក​លើ​ថ្នល់ជាតិ​ ក្នុង​ល្បឿន​លឿន​ពុំមាន​ពាក់មួក​សុ​វត្តិភាព​បើក​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន ។ លុះ​បើក​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​បើក​ទៅ​បុក​ថយ​ន្ត​ពីមុខ​ពេញទំហឹង​ ម៉ាក​ហិន​ដាយ​ពណ៌​ស យី​ឌុប ពាក់​ស្លាក​លេតា​កែវ ​3A0045​ បណ្តាលឲ្យ​របួសធ្ងន់​។​

​លោក​បន្តថា​ក្រោយ​ពី​កើតហេតុ​រួច​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក ។ តែ​ដោយ​ជនរងគ្រោះ​របួស​ធ្ងន់​ពេក​ក៏​ដឹក​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន មង្គល​បូរី ។​តែ​ដឹក​មកដល់​ពាក់កណ្តាល​ផ្លូវ ជនរងគ្រោះ​បាន​ស្លាប់​៕ ដោយ ៖ បន្ទាយ​

 

spot_img
×