Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ដាក់ផែនការដើម្បីសម្រេចគោលដៅ​ឈាន ទៅដណ្តើ​មបា​នជោគជ័យ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ​លើ​កទី៣២ ឆ្នាំ២០២៣

spot_img

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រ​សួងកា​រពារជាតិ និងជាប្រធានគណៈកម្មាធិការ​ជា​តិរៀប​ចំការ​ប្រកួត​កីឡាអា​ស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំ​ត្រី​មាស​ទី៣ ឆ្នាំ២០១៩ នៅថ្ងៃទី៨ ខែតុលា នេះនៅវិមានមិត្តភាព ដោ​យគណៈ​កម្ម​ការជំនាញបានបង្ហាញនូវការងារដែ​ល​សម្រេច​បានក​ន្លងមក និងដាក់ផែនការ​ប​ន្តប​ន្ទាប់ ដើម្បីសម្រួចគោលដៅឈានទៅដណ្តើម​បា​នជោ​គជ័យ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យមើលពីលទ្ធផ​ល​ការ​ងារ ក្នុងត្រីមាសទី៣ និងទិសដៅអនុ​វ​ត្តប​ន្តរ​បស់ CAMSOC។ អង្គប្រជុំក៏បានពិនិត្យមើលពីកា​រ​ងារសំ​ខាន់ៗ ទាំងក្នុងទាំងក្រៅប្រទេស​ ​ព្រម​ទាំង​ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួ​យ​ក្រសួង​អប់រំ យុវជន និងកីឡា ឲ្យកាន់តែល្អ និងបន្តធ្វើការកែទម្រ​ង់​ឲ្យបា​នកាន់តែស៊ី​ជ​ម្រៅ អំពីសហព័ន្ធកីឡាជាតិ​ ​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺ​ន​កី​ឡា ដើម្បីពង្រឹងការហ្វឹកហា​ត់​ ​និងកា​រហ្វឹកហាត់ឲ្យកាន់តែមា​ន​គុណ​ភាព។ កិច្ចប្រជុំក៏បានស្ដាប់របាយការ​ណ៍​រប​ស់ស​ហព័ន្ធ​កី​ឡាជា​តិ ព្រមទាំងពិនិត្យមើលពី​ប​ញ្ហាលំបា​កនា​នា និងស្ដាប់ពីសំណូមពរ​រ​បស់ស​ហព័​ន្ធជា​តិ ដើម្បីរិះរកមធ្យោបាយ​ដោះ​ស្រាយទៅ​តាម​លទ្ធភា​ពជាក់ស្ដែ​ង​។

លោក ថោង ខុ​ន អនុប្រធានអចិន្ត្រៃយ៍​ CAMSOC បានជម្រាបជូនសម្តេចពិជ័យ​សេ​នាប្រ​ធាន ពីរបាយការណ៍វឌ្ឍន​ភា​ពការ​ងារ CAMSOC លើ៥ចំណុចធំៗ​ រួមមាន៖

១-ការអភិវឌ្ឍ​ធន​ធាន​មនុស្ស៖ លោកបានបង្ហាញនូវការព្រួយបារម្ភនៃពេលវេលាចេះ​តែ​ខិតម​កជិត​ដល់ ហើយពេលវេលានៃការកសា​ង​សម​ត្ថភាពម​ន្ត្រីកីឡា និងកីឡាករ កីឡាការិនី ក៏កាន់តែខ្លីទៅ​ៗគួ​រឲ្យ​ព្រួយបារ​ម្ភ​ដែរ ដោយ CAMSOC នៅសល់ពេលវេលាប្រមាណ​៣​ឆ្នាំ៦​ខែ សម្រាប់កសាងធនធានមនុស្សប្រកប​ដោ​យស​មត្ថ​ភាព និងគុណវុឌ្ឍ ហើយលោក​ក៏បានបង្ហាញនូវផែនការបណ្តុះបណ្តា​ល​ ការហ្វឹកហាត់នៅក្រៅប្រទេស​ជា​បន្ត​បន្ទាប់​។

២-ហេដ្ឋារចនាសម្ព័ន្ធកីឡា​៖ គឺបានដំណើរការសាងសង់​កី​ឡដ្ឋាន​ធំ “Main Stadium” នៃពហុកីឡដ្ឋានជាតិមរត​ក​តេជោ​ដោយរ​លូន​ ដែលបច្ចុប្បន្នលទ្ធផលនៃសំ​ណ​ង់ទាំ​ងមូល​បាន​៦០% ហើយសំណង់ទាំងមូល ​នឹ​ងហើយរួចរាល់នៅដំណាច់​ខែ​ធ្នូ ​ឆ្នាំ២០២០។ ចំពោះភូមិកីឡា “At​h​lete Village” នឹងសាងសង់ក្នុងពហុកីឡដ្ឋាន​ជា​តិមរ​តក​តេជោ សម្រាប់ទទួលកីឡាករ កីឡាការិនី មន្ត្រីកីឡា SEA Games ឆ្នាំ២០២៣ ប្រ​មា​ណពី ៧,០០០ ទៅ ១០,០០០ នាក់។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបា​ន​ស្នើសុំ​ក្រសួង​អ​ប់រំ យុវជន និងកីឡា បំពាក់កៅអីអង្គុយក្នុងពហុកីឡដ្ឋានជា​តិ​អូឡាំពិ​ក​ ដើម្បីឲ្យស្របតាមស្តង់ដារប្រកួតរ​ប​ស់ស​ហព័ន្ធ​កី​ឡាបា​ល់ទាត់​អន្តរ​ជាតិ (FIFA)។

៣-ការងារសង្គមពា​ក់​ព័ន្ធ៖ តាមរយៈវេទិកាជាតិលើ​ក​ទី១ ស្តីពីការសម្ពោធកាលបរិ​ច្ឆេ​ទ​ផ្លូវ​ការ SEA Games ឆ្នាំ២០២៣ និងការផ្សព្វផ្សាយព្រឹ​ត្តិ​ការ​ណ៍ SEA Games, ASEAN PARA Games ឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយរលូន​ ​និងបានជ្រួតជ្រាបយ៉ាងទូលំទូ​លា​យលើ​យុទ្ធ​នាកា​រ “ប្រជាជនម្នាក់ហាត់កីឡា​មួ​យមុ​ខ”។ យុទ្ធនាការ “កម្ពុជាស្អាត” និងកា​រ​កាត់​បន្ថយ​គ្រឿងញៀ​ន គ្រោះថ្នាក់ចរាចរ​ ​ដើម្បីជួយលើកមុខមាត់កេរ្តិ៍ឈ្មោះកម្ពុជា​ ​ក្នុងនា​មជាម្ចា​ស់ផ្ទះ​ ឆ្នាំ២០២៣។

ចំពោះចំណុ​ចទី៤ និងទី៥ លោក ថោង ខុន បានលើកឡើងនូវយន្តកា​រ​សម្រា​ប់គ​ណៈក​ម្មកា​រជំ​នាញមួ​យចំ​នួន និងយន្តការស្តីពីព្រឹត្តិកា​រ​ណ៍កី​ឡាជន​ពិកា​រឆ្នាំ២០​២៣ផងដែរ ដោយគ្រប់ចំណុចធំៗទាំ​ង​៥នេះ​ លោកអនុប្រធានអចិន្ត្រៃយ៍បា​ន​បង្ហា​ញនូវ​សេចក្តី​លម្អិតជា​ក់ច្បាស់ ក្នុងដំណើរការឆ្ពោះទៅរៀបចំម្ចា​ស់​ផ្ទះ​ ស៊ីហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់​ ​ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នៅមុនដំណាច់ឆ្នាំ២០១៩​នេះ​ CAMSOC នឹងទទួលបានការប្រើប្រា​ស់​និមិត្ត​សញ្ញា-ឡូហ្គោ ស៊ីហ្គេម ជាផ្លូវការ ក្រោយពីដាក់ឲ្យប្រឡងស្នាដៃជាសា​ធា​រ​ណៈ កាលពីពេលកន្ល​ង​ទៅ។​ “សម្រាប់ឆ្នាំ២០​២០ យើងមានការប្រកួតអូឡាំពិក​ហ្គេ​ម នៅប្រទេសជប៉ុ​ន​ ដែលយើងមិនផ្តោតសំខា​ន់​ពេក​ទេ ដោ​យសារ​នេះជាការប្រកួតកម្រិតពិភព​លោ​កក​ម្រិតខ្ព​​ស់ពេក ហើយអ្វីដែលសំខាន់បំផុ​ត​ គឺការបណ្តុះបណ្តាល​ម​ន្ត្រី​ កា​រហ្វឹក​ហាត់រ​បស់​កីឡាករ កីឡាការិនីទ្រង់ទ្រាយធំនៅប្រ​ទេ​ស​ចិន ចន្លោះពី១១០នាក់ ទៅ១៦០នាក់ ពីខែមេសា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០​២​៣ ​ដែលជាឆ្នាំស៊ីហ្គេ​ម​តែម្ត​ង”៕ដោយ៖កូឡាប

spot_img
×