Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយនឹងក្លាយជាគ្រាប់បែកមួយ បើសិនជាយើងមិនមានការប្រុងប្រយ័ត្ន

spot_img

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ព័ត៌មានក្លែងក្លាយវានឹងក្លាយជា​គ្រាប់​បែកមួយ បើសិនជាយើងមិនប្រយ័ត្ន​ ទេនោះ ​ដែលនេះជាការសំខាន់ ​ដែលយើងត្រូវឈ្វេងយល់អំពីព័ត៌មាន​ ហើយលោកក៏ជំរុញឱ្យមន្ត្រីព័ត៌មាន ឈ្វេងយល់ អំពីរបៀ​បស​រសេរ​សារព័ត៌មាន ពិសេសការរៀនពីរ​បៀបយ​ក​ព័​ត៌មាន ដោយប្រើប្រាស់ ទូរស័ព្ទ ​Smart Fone ព្រោះឥឡូវនេះទូរស័ព្ទដៃបា​ន​ឈាន​ដល់​​ក​ម្រិត​មួយ ដែលអាចប្រើ សម្រាប់ថតផ្សាយតាមទូរ​ទ​ស្ស​​ន៍​ក៏បាន ថតផ្សាយកាសែតក៏បាន​។​​

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសម​​ត្ថភាព ស្តីពី សារព័ត៌មានជីឌីថ​ល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ​ នាព្រឹ​កថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង ​លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ថ្ងៃ​នេះយើង​រៀន​ពីព័ត៌​មាន​ជីឌីថល ដែលហៅថា សកម្មភា​ព​ថ្មីនៃទ​សវត្សរ៍ទី២១ “ជាទសវត្សរ៍នៃសេដ្ឋកិច្ច​ពុ​ទ្ធិ” ជាទសវត្សរ៍នៃលំហូរ​​ព័​ត៌មា​ន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅចុងទសវត្សរ៍ទី២​០ នៅពេ​លដែល អ៊ីនធឺណិតកើតឡើង​ ទាមទារមានចំណេះដឹងគ្រប់​គ្រា​ន់ ដើ​ម្បីតា​ម​ដាន ពិនិត្យធ្វើការសម្រេចផ្សេងៗ ​ធ្វើជាមូលដ្ឋានត្រិះរិះពិ​ចារ​ណា ព្រោះថានៅពេលដែលអ៊ីនធឺណិតកើ​ត​​​ឡើង​​ព័ត៌​មាន សម្បូរណ៍បែបបាន​ប្រ​ជែង​គ្នា មានទាំងព័ត៌មាន​ពិ​ត ព័​ត៌មានក្លែ​ងក្លាយ​បង្ហោះតា​មអ៊ីន​ធឺណិត។​ ប៉ុន្តែព័ត៌មានក្លែង​ក្លាយ វានឹងក្លាយជាគ្រាប់បែ​ក​មួយ បើសិនជាយើងមិនប្រយ័​ត្ន​ទេនោះ ដែលនេះជាការសំខាន់ ដែល​យើ​ងត្រូ​វឈ្វេង​យល់អំ​ពីព័ត៌​មាន។ ដូចកាលសម័យអ៊ីមែ​ល យើងផ្អើលដុតស្ថាន​ទូ​តថៃ​។ ឥឡូវសម័យ F​acebook បានថយបន្តិចហើយ ដ​ល់​រឿង Youtube មានគេជឿច្រើនដោ​យ​សារ​ YouTube មានរូបជាក់ស្តែង អ្នកមិនចេះអក្សរ​ក៏​ អាច​មើល​បាន។ ប្រការនេះមន្ត្រីព័ត៌មានត្រូវឈ្វេ​ង​យល់អំ​ពីដំ​ណឹង ការស្រាវជ្រាវប្រ​ភព ដំណឹង គឺជាការសំខាន់បំផុត ​ហើ​យដំណឹ​ងត្រូវឱ្យ​មានកា​រប្រទា​ក់ក្រឡាគ្នា។ ចំពោះព័ត៌មានក្លែងក្លាយ ព័​ត៌​មា​នក្លែងបន្លំ យើងអាចបន្សាបបាននៅពេល​ណា​យើង​យក​ ព័ត៌មានពិតមក​ប​ន្សាប ប៉ុន្តែបើយើងនៅរង់ចាំយូ​រ​ពេក រហូតដល់ព័​ត៌មានឆេះ ទើបយើងរត់ ទៅរ​កទឹក​មួយកំ​ប៉ុងយ​កទៅ​ចាក់ គឺវាមិនរលត់ទេ ដូ​ចដែលក្រសួងតែងតែណែនាំគ្រប់​ម​ន្ត្រី​ព័ត៌មាន គឺត្រូវតែ​ប្រតិ​កម្ម​ឱ្យបានរហ័សបំ​ផុ​ត នៅ​ពេលដែ​លឃើញព័​ត៌មានក្លែ​ងក្លាយ ត្រូវតែមានការប្រុង​ប្រ​យ័ត្ន ពិសេសនៅពេលជិតដល់ពេលបោះ​ឆ្នោ​តមា​ន ព័ត៌មានក្លែង ក្លាយច្រើន វិធីប​ន្សាប​ដំណឹ​ង ក្លែងក្លាយ គឺមានតែវិធីយកដំណឹង​ពិ​តទៅប​ន្សាប តែធ្វើយ៉ាងណាឱ្យបានរហ័ស​ និងទា​ន់ពេ​លវេលា។

លោករដ្ឋ​មន្ត្រីក្រសួងព័ត៌មាន ក៏បានឱ្យ​ដឹងដែ​រថា ជាបន្តបន្ទាប់ទៀតក្រសួងនឹ​ង​មាន ការងារទៀត ដើម្បីបើកបណ្តុះបណ្តាលផ្នែក​ច្បា​ប់ ​ដែលមន្ត្រីព័ត៌មានត្រូវតែមាន​កា​រយ​ល់ ដឹងអំពីអ្វីដែលនៅ​ជុំ​វិញ​ខ្លួន ពិសេសការយល់ដឹងពីច្បាប់​សំ​ខាន់​ណាស់​៕ដោយ៖កូឡាប

spot_img
×