ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារអ្វីមានបញ្ហាមិនល្អយាយី និង ពិសេសតែងកើតរឿងរាវប្រទាំងប្រទើសច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សះផ្សាជម្លោះវិវាទអ្វីមួយដែលកើតឡើងតាំងពីយូរមកហើយជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នានិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងប្រុសប្រកែកស្រីប្រកាន់កើតរឿងធំអាប់ឱនអស់កិត្តិយស៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អទេ ដូចនេះបើចង់ពន្យាពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះលោកអ្នកចូរប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមនុស្សភេទផ្ទុយគ្នាបង្កើតជាបញ្ហាទៅថ្ងៃខាងមុខ។នៅក្នុងផ្ទះសម្បែងវិញចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនដែរ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការចាស់ៗឬកិច្ចការសេសសល់ពីមុនមកជាការល្អបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងជួបរឿងរាវយាយីផងដែរ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដួងរាសីល្អប្រសើរ ម្ល៉ោះហើយបើចង់ទំនាក់ទំនងជាមួយអតិថិជនឬចង់ទំនាក់ទំនងទិញដូរអ្វីមួយតែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យមួយចំនួនត្រឡប់មកវិញ។អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរទេ ហើយបើទោះបីធ្វើអ្វីមួយតែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ ពិសេសមានបញ្ហាចូលលុកលុយយាយីផង។ការរស់នៅមានភាពសុខដុមនិងបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាមានការជឿនលឿនទៅមុខតិចណាស់ ហើយបើមានអតិថិជនជំពាក់ប្រាក់កាសផងចូរប្រយ័ត្នត្រូវគេបោកអសារឥតការ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានសភាពផ្លាស់ប្តូរច្រើនហើយម្នាក់ៗក៏ចាំតែប្រឆាំងគ្នាឬចង់ចាញ់ឈ្នះគ្នា៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ការប្រកបការងារមានការជឿនលឿនទៅមុខនិងហុចផលមកវិញក៏លឿនដែរ។នៅថ្ងៃនេះដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ថ្ងៃនេះមិនថាកិច្ចការងារឬធ្វើអ្វីមួយតែងជួបប្រទះនូវរឿងតប់ប្រម៉ល់និងរឿងរាវត្រូវឈឺក្បាលផង។ ការបំពេញកិច្ចការងារក៏ដូច្នេះដែរលោកអ្នកមិនអាចធ្វេសប្រហែសឬធ្វើឱ្យតែបានៗនោះឡើយប្រយ័ត្នត្រូវទទួលរងការស្តីបន្ទោសឬការវាយប្រហារដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូល បំពេញបំពង់គ្រាន់ទប់ទល់គ្រួសារផង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងមើលផ្លូវអាក្រក់ចំពោះគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកចរចា បណ្តាក់ទុន ឬចុះហត្ថលេខាអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីដែរតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សច្រើនដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចនឹងជួបផលអាក្រក់ណាមួយពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯមនោសញ្ចេតនាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីមិនអាចយកភាពឆេវឆាវដាក់ខ្លួនបានឡើយពីព្រោះថាងាយកើតបញ្ហាអាក្រក់នាពេលក្រោយវិញណាស់។អ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះអត់ឱនឱ្យគ្នាមិនត្រូវចង់ឈ្នះចាញ់ឬមើលគ្នាក្នុងផ្លូវអាក្រក់ពេកឡើយពុំនោះកើតតែបញ្ហាចម្រូងចម្រាសជាមួយអ្នកនៅក្បែរខាងឬអ្នកមានមុខរបរដូចគ្នាតែប៉ុណ្ណោះ។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីចេះប្រយ័ត្នប្រយែងអាត្មាខ្លួន។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមជួនជូរចត់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំជ្រូកតាមក្បួនហោរាសាស្ត្រហើយបានឱ្យដឹងថាក្នុងខែនេះដួងរាសីរបស់លោកអ្នកពិសេសបុរសស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ការប្រកបការងារនៅថ្ងៃនេះវិញឃើញថាតែងកើតមានភាពរកាំចិត្តបន្តិចតែយ៉ាងណាក៏មានភាពលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានដំណើររិចរិលនិងថយក្រោយច្រើន ម្ល៉ោះហើយទោះចង់រកប្រាក់ចំណូលចិញ្ចឹមជីវិតក៏ជួបការលំបាកដែរ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាប្រុសស្រីមានតែការហួងហែងនិងប្រចែប្រច័ណ្ឌហួសហេតុហេតុនេះគួរកាត់បន្ថយទើប្រសើរ៕