Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ស្វាយរៀង ចុះ​រក​មូលហេតុ​ករណី​បុគ្គលិកពុល​អាហារ​ ២៨នាក់ នៅ​ខារ៉ាអូខេ «​ហ្វា​ង​ថា​ង​លាំង​ហ្វា​ន់​ស័​រ​»

spot_img

​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​បាវិត និង​មន្ត្រី​សាលាក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ KTV «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​ស័​រ​» នៅ​ក្រុង​បាវិត ដែល​បេសកម្ម​នេះ​មានការ​សហការ​ពី​ម្ចាស់ KTV ដើម្បី​យក​មី និង​បន្លែ​ដែល​ហូប​ពុល ដើម្បី​ធ្វើតេស្ត​រក​សារធាតុពុល​នៅ​មន្ទីរពិសោធន៍​ឡា​បូ នៅ​រាជធានី​ភ្នំពេញ​។​

​លោក ហោ ដា​រ៉េត អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បានបញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍ ឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​, លោក និង​មន្ត្រី សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​កិច្ច ចុះ​ពិនិត្យ​រក​មូលហេតុ​នៃ​ការពុល​អាហារ​នៅ KTV នេះ ហើយ​ជំហាន​ដំបូង​មន្ត្រី​ជំនាញ បាន​យក​មី​ម៉ាក​មី​គី​ផលិត​នៅ​វៀតណាម បន្លែ ស្ពៃ​តឿ ស៊ុត ទឹក​ស៊ុប ដើម្បី​ទៅធ្វើ​តេស្ត មក​ពិនិត្យ​រក​សារធាតុពុល ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ពុល​បណ្តា​មកពី​អ្វី​ឲ្យ​ពិតប្រាកដ​។​

​ទោះបីយ៉ាងណា បើតាម​មន្ត្រី​ជំនាញ បាន​បញ្ជាក់ថា ជំហាន​ដំបូង​ករណីនេះ​សង្ស័យ​មកពី​ពុល​មី តែ​ដើម្បី​ឲ្យ​ដឹង​ច្បាស់​នោះ រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ឡា​បូ​នៅ​ភ្នំពេញ​សិន ទើប​អាច​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​។​

​លោក​បាន​បន្តទៀតថា «​មន្ត្រី​ជំនាញ​យើង បាន​ចុះ​ទៅដល់​កន្លែង​ទីតាំង​លក់​មី​វៀតណាម នៅក្នុង​សង្កាត់​បាវិត ដើម្បី​ណែនាំ​ដល់​អ្នកលក់​មី​ប្រភេទ​នេះ បញ្ឈប់​លក់​ជា​បណ្តោះអាសន្ន រង់ចាំ​មន្ត្រី​ជំនាញ​ធ្វើការ​ពិសោធន៍​ថា តើ​មាន​ជាតិពុល ឬ​អត់ តែបើ​មិនមាន​ទេ​ទើប​អន​ញ្ញាត​ឲ្យ​លក់​បន្ត តែបើ​រកឃើញ​មាន​ជាតិពុល​វិញ គឺ​មិន​អនុញ្ញាត​ឲ្យ​លក់​មីនេះ​ទៀត​ជាដាច់ខាត​»​។​

​បើតាម​ស្ត្រី​ម្នាក់​ដែល​បំរើ​ការងារ​នៅក្នុង KTV នេះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៖៣០​នាទី រំលង​អា​ធ្រា​ត្រ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩ នៅ KTV «​ហ្វា​ង​ថា​ង​ល៊ាំ​ង​ហ្វា​ន់​លៀន​ស័​រ​» បាននាំគ្នា​ហូប​មី​វៀតណាម ដោយបាន​ឆុង​ជាមួយ​ទឹក​ធម្មតា និង​លាយ​ស្បៃ​តឿ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក មាន​អា​ការៈមិន​ស្រួលខ្លួន ដោយ​អ្នកខ្លះ​វិលមុខ ក្អួតចង្អោរ រាក​រុស ថប់ដង្ហើម​ជាដើម​ត្រូវបាន​មេការ KTV ខាងលើ បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​ក្លីនិក​ឯកជន​មួយកន្លែង​នៅ​ក្រុង​បាវិត​។​

​ស្ត្រី​ខាងលើ​បាន​បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ ពួកគេ​មិនសូវ​ហូប​មី​ទេ គឺ​ហូបបាយ​ជា​ម្ហូប​ធម្មតា តែដោយសារ​តែ​ចុងភៅ​អត់​នៅ​ក៏​នាំគ្នា​ឆុង​មី​ហូប​ស្រាប់តែ​ពុល​តែម្តងទៅ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​គេ​នៅចាំ​លទ្ធផល​វិភាគ​រកសារ​ជាតិពុល​ពិតប្រាកដ​សិន​ទើប​ដឹង​ពីព្រោះ​គ្រឿង​បរិភោគ​ទាំងអស់នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​ធ្វើ​ការពិសោធ​ន៍​នៅឯ​រាជធានី​ភ្នំពេញ​៕​ ដោយ ៖ វ៉ៃ​កូ​

spot_img
×