Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​វីដេអូ ប៉េអឹម​ខេត្តកំពង់ឆ្នាំង ចាប់​ឡាន​អត់​ពន្ធ​ជំរិត​យកលុយ​គេ ៥០០០​ដុល្លារ ទើប​ដោះលែង

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាប អំពី​ករណី​ឃាត់​រថយន្ត​ម៉ាក LEXUS RX330 ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2AD 0356 និង​ម្ចាស់​រថយន្ត​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រាំបួន​និង​សូន្យ​នាទី នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​សេចក្តីប្រកាស​នេះ លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ ប៉ុណ្ណា អ្នកនាំពាក្យ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ជម្រាប​បញ្ជាក់ជូន​ថា ទោះយ៉ាងណា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យ​មានការ​ត្រួតពិនិត្យ​រាល់​កិច្ចការរដ្ឋបាល ការបំពេញ​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ គ្រប់ពេលវេលា ដូចជា​ករណី​ខាងលើនេះ នឹងធ្វើ​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ រកឱ្យឃើញ​ការពិត​។​

​កងរាជអាវុធហត្ថ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហការ និង​រីករាយ​ទទួលយក​រាល់​ព័ត៌មាន ការរិះគន់​ក្នុងន័យ​ស្ថាបនា ជាការ​រួមចំណែក​កសាង​អង្គភាព​កងរាជអាវុធហត្ថ​រឹងមាំ​។​

​អ្នកនាំពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឃើញ​ព័ត៌មាន​ផ្សាយ​នូវ​អត្ថបទ​មាន​​ចំណងជើង​ថា “​បែកធ្លាយ​វីដេអូ ប៉េអឹម​ខេត្តកំពង់ឆ្នាំង​ជំរឹត​យកលុយ​គេ មន្ត្រី​កងរាជអាវុធហត្ថ​​ខេត្តកំពង់ឆ្នាំង ចាប់​ឡាន​អត់​ពន្ធ​ជំរឹត​យកលុយ​គេ ៥០០០​ដុល្លារ ទើប​ដោះលែង មាន​វីដេអូ​​ប្រគល់​ទទួល​លុយ​” និង​មាន​អត្ថបទ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ នាពេល​កន្លងទៅ​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ ប៉ុណ្ណោះ អ្នកនាំពាក្យ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាបថា នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០១៥​វេលា​ម៉ោង​ប្រាំបី​និង​សាមសិប​នាទី នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង​​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កម្លាំង​កងរាជអាវុធហត្ថ បានធ្វើការ​ត្រួតពិនិត្យ និង​ឈានដល់​​ឃាត់​រថយន្ត​ម៉ាក LEXUS RX330 ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2AD 0356 និង​ម្ចាស់​រថ​​យន្ត​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ ដើម្បី​ធ្វើការ​ស្តាប់​ចម្លើយ​តាម​នីតិវិធី​។ ក្រោយពី​ធ្វើការ​​ស្តាប់​ចម្លើយ បុគ្គល​ដែលជា​ម្ចាស់​រថយន្ត​ឈ្មោះ ឈុន ឈី​វ​ជាតិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជន​​ជាតិខ្មែរ សញ្ជាតិ​ខ្មែរ ទីកន្លែង​កំណើត​ភូមិ​រតនៈ ឃុំ​រតនៈ សង្កាត់​ស្វាយប៉ោ​៣ ខេត្តបាត់ដំបង រួច​
​មក និង​ដោយ​ពិនិត្យឃើញថា បុគ្គល​ឈ្មោះ ឈុន ឈី​វ​ជាតិ ពុំ​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​​ដែលជាសមត្ថកិច្ច​រប​ស់​កងរាជអាវុធហត្ថ ទើប​បានធ្វើ​កិច្ចសន្យា​ចំពោះមុខ​សមត្ថកិច្ច​កង​រាជ​​អាវុធហត្ថ​ដូចតទៅ​៖ ១-​ឈប់​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្លេង​និង​អត់​ពន្ធ​តទៅទៀត​។ ២-​ចូលខ្លួន​គ្រប់ពេលវេលា នៅពេល​មានការ​កោះហៅ​របស់​សម​ត្ថ​កិច្ច​។ ចំណែកឯ រថយន្ត​ម៉ាក LEXUSRX330 ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2AD 0356 និង​បុគ្គល​ឈ្មោះ ឈុន ឈី​វ​ជាតិ ត្រូវបាន​​ឈ្មោះ ម៉ី ស៊ីណា​រ៉ា អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ត្រូវជា​ប្រពន្ធ​របស់​បុគ្គល​ឈ្មោះ ឈុន​ ​ឈី​វ​ ជាតិ​ធានា និង​បាន​អនុញ្ញាតឱ្យ​វិល​ទៅ​លំនៅឋាន​វិញ​។ កងរាជអាវុធហត្ថ បាន​កសាង​​សំណុំ​រឿងនេះ បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។ រីឯ រូបភាព​បុគ្គល​ឈ្មោះ លន់ ឡ​ន ដែល​ទទួល​
​យកលុយ បាន​បង្ហោះ​ក្នុង​ឃ្លី​ប​វីដេអូ​នោះ មិនមែនជា​មន្ត្រី​កងរាជអាវុធហត្ថ​ទេ​។​

​លោកស្រី​បាន​ជម្រាបជូន​ថា ទោះយ៉ាងណា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង​​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យ​មានការ​ពិនិត្យ​រាល់​កិច្ចការរដ្ឋបាល ការបំពេញ​តួនាទី ភារកិច្ច​របស់​កងរាជអាវុធហត្ថ គ្រប់ពេល​​វេលា ដូចជា​ករណី​ខាងលើនេះ នឹងធ្វើ​ការត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ រកឱ្យឃើញ​ការពិត​។​

​ទន្ទឹមនឹង​នោះដែរ កងរាជអាវុធហត្ថ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​​សហការ និង​រីករាយ​ទទួលយក​រាល់​ព័ត៌មាន ការរិះគន់​ក្នុងន័យ​ស្ថាបនា ជាការ​រួមចំណែក​កសាង​​អង្គភាព​កងរាជអាវុធហត្ថ​រឹងមាំ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ករណី​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ចាប់​រថយន្ត​អត់​ពន្ធ ជំរិត​យកប្រាក់​៥,០០០​ដុល្លារ កំពុង​ល្បី​កក្រើក​ពេញ​បណ្តាញ​សង្គម និង​ជាការ​ចាប់​អារ​ម្ម​ណ៏​បំផុត​ពី​អ្នកសារព័ត៌មាន​ផងដែរ​។

បើ​យោងតាម​ការចុះផ្សាយ​រប​ស់​បណ្តាញ​សង្គម លោក ផែង វណ្ណៈ បាន​លើកឡើងថា ករណី​មន្ត្រី អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម ហាក់ ចាប់​រថយន្ដ​អត់​ពន្ធ​ជំរឹត​យកលុយ​គេ​ចំនួន ៥០០០​ដុល្លារ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០១៩ ត្រូវបាន​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​អោយធ្វើ​របាយការណ៍​ផ្ញើមក​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ថ្នាក់លើ​ពិនិត្យ​មុននឹង​បង្កើត​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច​លើ លោក លឹម ហាក់ ។

​លោក ផែង វណ្ណៈ បង្ហាញ​ទៀតថា ករណី​ប៉េ​អ៊ឹម ខេត្តកំពង់ឆ្នាំង ចាប់​ឡាន​អត់​ពន្ធ នៅ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០១៩ គឺជា​ការចុះ​ចាប់​ដើម្បី​ជំរឹត​យកលុយ​សុទ្ធសាធ ព្រោះថា ខាង​សមត្ថកិច្ច​គយ ក៏​មិនដឹង ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ក៏​មិនដឹង ។ មុននេះ​បន្តិច ខ្ញុំ​(​ផែង វណ្ណៈ​)​បាន​ទូរស័ព្ទ​សួរ​ទៅ លោក ទិ​ត្យ វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សា​​លា​ដំបូង​ខេត្តកំពង់ឆ្នាំង លោក​ព្រះរាជអាជ្ញា​ប្រាប់ថា លោក​មិន​បានដឹង​រឿងនេះ​ទេ លោក​ទើបតែ​ដឹង​ពេល​ព័ត៌មាន​ផ្សាយ​តែប៉ុណ្ណោះ ។ ចំណែក​លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ក៏បាន​បញ្ជាក់ប្រាប់​ខ្ញុំ​(​ផែង វណ្ណៈ​)​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ ហើយ​ខាង​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ក៏​មិន​បានមក​សហការ​ជាមួយ​សមត្ថកិច្ច​គយ​ដែរ ។​

​លោក ផែង វណ្ណៈ បញ្ជាក់ទៀតថា តើ​មន្ត្រី​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ លឹម ហាក់ ចុះ​ចាប់​រថយន្ដ​អត់​ពន្ធ​នេះ តាម​បញ្ជា​អ្នកណា ? អ្នកណា​បញ្ជា​អោយ​យកលុយ​ចំនួន​៥០០០ ដុល្លារ ពី​ម្ចាស់​ឡាន​អត់​ពន្ធ ? តើ​នេះ​មិនមែនជា​ការចាប់​ជំរឹត​ទេ​ឬ ? អ្វីដែល​ហួសចិត្ត​នោះ គឺ​បន្ទាប់ពី​បាន​លុយ ៥០០០ ដុល្លារ ហើយ មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បាន​ដោះលែង​ម្ចាស់​ឡាន និង ឡាន​វិញ ។ ប៉ុន្ដែ មន្ត្រី​អាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឈ្មោះ ម៉ៅ បាន​តាម​ទិញ​រថយន្ត Luxus RX 330 អត់​ពន្ធ​នោះ​ពី​ម្ចាស់​រថយន្ត​យកមកប្រើ​បន្ត ។​

​លោក ផែង វណ្ណៈ បន្តទៀតថា ពេលនេះ ម្ចាស់​រថយន្ត កំពុង​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹងទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ១ ច្បាប់ ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មួយច្បាប់ ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×