Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ​៖ កម្ពុជា​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការសិក្សា​របស់​យុវជន​នៅក្រៅ​ប្រទេស​

spot_img

​ភ្នំពេញ ​៖ តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​៩​ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងថា សុខសន្តិភាព និង​ស្ថិរភាព​សង្គម និង​នយោបាយ​នៅ​កម្ពុ​ជាជាង​៣០​ឆ្នាំ​មកនេះ បានផ្តល់​ឱកាស​យ៉ាងច្រើន​ដល់​យុវជន​ក្នុងការ​សិក្សា​រៀនសូត្រ ទាំង​នៅក្នុង និង​ក្រៅប្រទេស​។ មាន​សិស្សានុសិស្ស និង​និស្សិត​ជាច្រើន បាន​ចេញទៅ​បន្ត​ការសិក្សា នៅឯ​បរទេស​លើ​មុខជំនាញ​ជាច្រើន ក្នុងនោះ​រួមទាំង​វិស័យ​កងទ័ព​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វិស័យ​កងទ័ព គឺជា​វិស័យ​ដ៏​មាន​សារសំខាន់​បំផុត ក្នុងការ​ថែរក្សា​ការពារ​សន្តិភាព និង​បូរ​ណា​ភាព​ទឹកដី ដែល​តម្រូវ​ឲ្យ​មានការ​បណ្តុះបណ្តាល ធនធានមនុស្ស ប្រកបដោយ​គុណភាព ទាំង​នៅក្នុង​និង​ក្រៅប្រទេស ដែល​យើង​អាចមាន​លទ្ធភាព​ធ្វើទៅបាន​។ កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ ឲ្យ​ទទួលបាន​សិក្សា​នៅក្រៅ​ប្រទេស ដើម្បី​ស្វែងរក​ចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍​ល្អៗ មកជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ មិន​ថា​ពួកគេ​មាន​ប្រភព​មកពីណា ឬ​ស្ថិតក្នុង​ជីវភាព​គ្រួសារ​បែបណា ជា​កសិករ អាជីវករ ឬ​ជា​មន្ត្រីរាជការ គឺ​ពួកគេ​ទាំងអស់​សុទ្ធតែ​ត្រូវបាន​រាជរដ្ឋាភិបាល ផ្តល់ឱកាស ជម្រុញ និង​លើកទឹកចិត្ត​ឲ្យ​បាន​រៀនសូត្រ​នៅ​សាលា​ល្អៗ ដែលមាន​កម្មវិធី​ហ្វឹកហ្វឺន​ប្រកបដោយ​គុណភាព​។​

​ជាក់ស្តែង​ដូច​យុវជន​ប៉ុន្មាន​រូបនេះ គឺ​បាន​តស៊ូ និង​អំណត់​អត់ធន់​រៀនសូត្រ នៅ​បរទេស​រហូត​បញ្ចប់​ការសិក្សា ហើយ​បាន​វិល​មកកាន់​មាតុប្រទេស​វិញ​។ ទន្ទឹមនឹងនោះ ក៏មាន​យុវជន យុវតី​ខ្មែរ​យើង​ជាច្រើនរូប​ទៀត ដែល​បាននិងកំពុង​សិក្សា​យ៉ាងច្រើន​នៅ​បរទេស ដើម្បី​ស្រូបយក​ចំណេះដឹង​ថ្មីៗ បទពិសោធន៍​ល្អៗ និង​ជំនាញ​មក​បម្រើ​ប្រទេសជាតិ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែងតែ​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវជន ពី​គ្រប់​ស្រទាប់វណ្ណៈ​ឲ្យ​ទទួលបាន​ការសិក្សា​ជ្រៅជ្រះ ទាំង​ក្នុង​វិស័យ​កងទ័ព និង​នៅក្នុង​វិស័យ​ដទៃៗ​ទៀត សម្រាប់​យកមក​ចូលរួម​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង ឲ្យ​កាន់តែ​រីកចម្រើន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×