Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សា​លើ​សេចក្តីព្រាង «​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣»

spot_img

​ភ្នំពេញ​៖​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង «​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៩-២០២៣» ដោយមាន​ការអញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​ដែលជា​សមាជិក​នៃ​គណៈកម្មាធិការ​គ្រប់គ្រង​បំណុល​សាធារណៈ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សេចក្តីព្រាង «​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង បំណុល​សាធារណៈ ២០១៩ – ២០២៣ នេះ ត្រូវបាន​រៀបចំឡើង​
​អនុលោម​តាម​បរិការណ៍​ជាក់ស្តែង​របស់​កម្ពុជា និង ឧ​ត្ត​មា​នុ​វត្ត​ជា​អន្តរជាតិ ដោយ + ១. ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​​អនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៥ – ២០១៨ ព្រមទាំង ២. វិភាគ​លើ​ហានិភ័យ​, បញ្ហា​​ប្រឈម , និង​កាលានុវត្តភាព នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ​កម្ពុជា ហើយនឹង ដាក់ចេញ​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​​មួយចំនួន ដើម្បី​ឆ្លើយតប​ទៅនឹង បរិការណ៍​ថ្មី​នៃ​សេដ្ឋកិច្ច​ដែល​កាន់តែ​រីកលូតលាស់ និង មាន​ភាព​ស្និត​ស្មាញ​ជាង​មុន​​សំដៅ​រួមចំណែក​ក្នុងការ​បង្កើនល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង ដែលជា​មូលដ្ឋាន​​គ្រឹះ​ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ប្រកបដោយ​ចីរភាព និង បរិ​យា​ប័ន្ន ឆ្ពោះទៅ​សម្រេច​បង្គោល​ចរ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ២០៥០ ។ ជាមួយគ្នានេះ ដើម្បី​ធានាបាន​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា​​ជាមួយ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា​, សេចក្តីព្រាង « យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩ – ២០២៣» នេះ ត្រូវបាន​ដាក់​ឆ្គង កិច្ចពិភាក្សា​កម្រិត​បច្ចេក​ទេស​ផ្ទៃក្នុង ក​. ស​.​ហ​.​វ​, ជាច្រើនលើក​ច្រើនសារ​​ដែល​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចុងក្រោយ កាលពី​ថ្ងៃទី 09 ខែ សីហា ឆ្នាំ ២០១៥ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​គ្រប់គ្រង បំណុល​សាធារណៈ មុននឹង​​យក មក ដាក់​ឆ្លង​កិច្ចប្រជុំ​តណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង បំណុល​សាធារណៈ នាពេលនេះ ។​

​ដើម្បី​បន្ត​ធានា​នូវ​ប្រសិទ្ធភាព , ស័ក្ដិសិទ្ធិ​ភាព , តម្លាភាព​, តំណ​នេ​យ្យ​ភាព , និង ចិ​រ​ភាព​នៃ​ការគ្រប់គ្រង​បំណុល​​សាធារណៈ ក្នុង​រយៈពេល​មធ្យម និង​វែង​, សម្រាប់​ឆ្នាំ ២០១៥-២០២៣, រាជរដ្ឋាភិបាល​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​​គន្លឹះ​ទាំង ៥ រួមមាន​៖ ១. ក្តី​ឥណទាន​ក្នុង​ទំហំ​សមស្រប ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ;២. តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន ឬ​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​; ៣. ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់ ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ ផលិតភាព​ផលិតកម្ម ៤
. ប្រើប្រាស់​ឥណទាន​ទាំងនោះ ប្រកបដោយ​តម្លាភាព , គណនេយ្យភាព , ប្រសិទ្ធភាព , និង ស័ក្តិសិទ្ធិ​ភាព​ខ្ពស់ ៥
. ប្រើប្រាស់​ឥណទាន សម្រាប់​ហិ​រ​ញ្ច​ប្ប​ទាន​គម្រោង​វិនិយោគ លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​ត្រូវមាន​ស្តងដារ និង គុណភាព​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ​នៅក្នុង ដំណាក់កាល​ថ្មី ពិសេស ធានា បាន​នូវ​ចីរភាព​សេដ្ឋកិច្ច​, សង្គម , បរិស្ថាន និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ។​
​អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​អំពី​សារសំខាន់​នៃ​យុទ្ធសាស្ត្រ ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ ២០១៩ -២០២៣» នេះ ហើយ​បាន​ពិភាក្សា ស៊ីធំ​ម្រៅ​លើ​ខ្លឹមសារ​តាម​ជំពូក​នីមួយៗ នៃ​សេចក្តីព្រាង យុទ្ធសាស្ត្រ សំដៅ​ធានាបាន​
​នូវ​សង្គតិភាព និង​ភាព​ប្រឡាក់​ក្រឡា​ជាមួយ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ផ្សេងទៀត ។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង ជា​ប្រធាន​អង្គប្រជុំ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មតិយោបល់​ល្អៗ​របស់​សមាជិក សមាជិកា​នៃ​អង្គប្រជុំ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច ខិតខំ​ប្រឹងប្រែង របស់​ក្រុមការងារ​បច្ចេកទេស អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​
​ក​. ស​.​ហ​.​វ ដែល​បានរៀបចំ​សេចក្តីព្រាង យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់​នេះ ប្រកបដោយ​ភាព​គ្រប់​ជ្រុងជ្រោយ ៕​ដោយ​៖​កូ​ឡាប​

spot_img
×