Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​មណ្ឌលគិរី ចេញ​សេចក្តីប្រកាស​ព័ត៌មាន ឆ្លើយតប​ចំពោះ​ការចុះផ្សាយ រឿង​លោក​វីល្លាម បាន​រកឃើញ​កំហុស​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី​

spot_img

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​មណ្ឌលគិរី ចេញ​សេចក្តីប្រកាស​ព័ត៌មាន ឆ្លើយតប​ចំពោះ​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន CEN (Cambodia Express News) ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ​ថា លោក សុខ​សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង​(​វិ​ល្លាម​) សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ផ្តល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញ​កំហុស​របស់​ចៅហ្វាយខេត្ត​មណ្ឌលគិរី ថា ឯកឧត្តម​អភិបាលខេត្ត​អសកម្ម និង​បាន​ភូតកុហក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ករណី​បន្លំ​អង្គហេតុ​ស្ថានភាព​ភ្នំ​ដោះ​ក្រមុំ​ដែលមាន KTV ចំនួន​០៣​កន្លែង បើក​នៅលើ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិភាគតិច នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៩​តុលា​នេះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ សារព័ត៌មាន ដែលមាន​ឈ្មោះថា CEN (Cambodia Express News) បាន​ចុះផ្សាយ​ថា លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង (​វិ​ល្លាម​) សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​​យោបល់​មកពី​គណបក្ស​ខ្មែរ​ក្រោក បាន​រកឃើញ​កំហុស​របស់​ចៅហ្វាយ​ខេ​មណ្ឌលគិរីៗ​ថា ឯកឧត្តម​អភិបាលខេត្ត​អសកម្ម និង​បាន​ភូតកុហក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ករណី​បន្លំ​អង្គហេតុ​ស្ថានភាព​​ភ្នំ​ដោះ​ក្រមុំ ដែលមាន KTV ចំនួន ០៣​កន្លែង បើក​នៅលើ​ភ្នំ​ដោះ​ក្រមុំ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​​ភាគតិច នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​​ចំពោះ​ករណីនេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី ។ សូមបញ្ជាក់ថា ៖ អាជ្ញាធរខេត្ត បាន​ខិតខំ​​ប្រឹងប្រែង​យកចិត្តទុកដាក់ ដោយបាន​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​នេះ ដើម្បី​ទុកជា​ទី​សក្ការបូជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​បំភ្លឺ​ជូន​រួចហើយ​ដែរ ។ ករណីនេះ សម្តេច បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​​ដើម្បី​ដឹកនាំ​សម្របសម្រួល​ក្នុងការ​ដោះស្រាយ​។​

​ចំពោះ​បញ្ហា KTV ស្ថិតនៅ​តំបន់​ផលប៉ះពាល់​ជើងភ្នំ​នេះ ជា​យូរ​មកហើយ មិនមែន​នៅលើ​ភ្នំ​ដូច​ការលើកឡើង​នោះទេ និង​មាន​ចំនួន​០២ មិនមែន​០៣​ទេ​។​

​ម្យ៉ាងវិញទៀត សារព័ត៌មាន​ក៏បាន​ចុះ​អំពី​ករណី​ប្រជាពលរដ្ឋ ឈ្មោះ ថុល សីហា នៅ​ភូមិ​ពូធ​ប​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែល​បាន​ប្តឹង​ចំពោះ​ឧកញ៉ា ឆាំង ទ្រី ដែល​បាន​ត្រៃ​បន្លំ​រំលោភ​ដី និង​ភាព​អសកម្ម​របស់​រដ្ឋបាល​ខេត្ត​ក្នុងការ​ដោះស្រាយ​។ បញ្ហា​នេះ​គឺជា​ទំនាស់​ពាក់ព័ន្ធ​រឿង​ទិញ​លក់​ដីធ្លី ដោយ​កន្លងមក​
​ឈ្មោះ ថុល សីហា បាន​លក់​ដី​ឲ្យ​ឧកញ៉ា ធាង ទ្រី ប៉ុន្តែ​ដោយសារ​មិនទាន់​បានធ្វើ​ការទូទាត់​គ្រប់​ចំនួន ធ្វើ​ឲ្យ​
​លោក ថុល សីហា ប្តឹង​ទាមទារ​យក​ដី​វិញ ទើប​មានទំនាស់​បែបនេះ​។ ចំពោះ​បញ្ហា​នេះ អាជ្ញាធរខេត្ត​បាន​
​សម្រេច​ឲ្យ​ភាគី​ទាំងពីរ ធ្វើការ​សម្របសម្រួល​ដោះស្រាយ ដោយ​ឈរលើ​ការព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំងពីរ​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​៖​

spot_img
×