Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រង្វង់​មូល​រូប​សំណក​គោ​៤ ជា​និមិត្តសញ្ញា​តំណាងឱ្យ​ខេត្តស្វាយរៀង​ត្រូវ​រថយន្ត​យី​ឌុប​ភ្លៅ​៥ បុក​ប្រល័យ​គ្មាន​ស្តាយស្រណោះ​ទាំង​កណ្តាលរាត្រី​

spot_img

​ខេត្តស្វាយរៀង ៖ ​រង្វង់​មូល​រូបសំណាក​គោ​៤​ជា​និមិត្តសញ្ញា​តំណាងឱ្យ​ខេត្តស្វាយរៀង​ត្រូវ​រថយន្ត​យី​ឌុប​ភ្លៅ​៥​បុក​ប្រល័យ​គ្មាន​ស្តាយស្រណោះ​បាន​បណ្តាលឱ្យ​រូបសំណាក​សត្វ​គោ​១​ក្បាល​ក្នុងចំណោម​រូបសំណាក​សត្វ​គោ​ទាំង​៤​បាន​បាក់ក​គួរឱ្យ​អ​ណោ​ច​អធម​ជា​ពន់ពេក​បង្កឱ្យមាន​កា​រ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​ក្បែរ​នោះ​ទាំង​កណ្តាលរាត្រី​។ ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​ស្ថិតនៅ​ភូមិ​រូប​គោ​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​:​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​យី​ឌុប​ភ្លៅ​៥​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A0665 បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​។ លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បង្ក​ក៍បាន​បុក​រូបសំណាក​សត្វ​គោ​១​ក្នុងចំណោម​រូបសំណាក​សត្វ​គោ​ទាំង​៤​ប៉ែក​ខាងត្បូង​បាន​បណ្តាលឱ្យ​រូបសំណាក​សត្វ​គោ​នោះ​បាក់ក​ចំណែក​រថយន្ត​ក៍បាន​រេ​ចង្កូត​បុកគ្រឹះ​រង្វង់​មូល​បណ្តាលឱ្យ​បែក​កង់​មុខ​ប៉ែក​ខាង​ខាងឆ្វេង​រេ​ចង្កូត​បន្តទៅ​បុក​រប​ង​ទ្វារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ lolc​តែ​សំណាងល្អ​ពុំបាន​បណ្តាលឱ្យមាន​អ្នករងរបួស​រឺ​ក៍​ស្លាប់​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ទេ​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថាៈ​ក្រោយ​កើត​ខាង​សមត្ថកិច្ច​ដែល​នៅ​ប្រចាំការ​ត្រង់ចំណុច​រូបសំណាក​សត្វ​គោ​៤​ខាងលើ​បាន​ជួយ​ធ្វើការ​សម្រួល​ចរាចរណ៍​ព្រមទាំង​បានធ្វើការ​ទំនាក់ទំនង​ទៅខាង​អគ្គិសនី​ខេត្ត​ដើម្បី​យក​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យក​រថយន្ត​ខាងលើ​ឱ្យ​សមត្ថកិច្ច​យកទៅ​រក្សាទុក​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។​

​សាក្សី​ខាងលើ​បាន​បន្ថែមទៀតថា៖ នៅត្រង់ចំណុច​រូបសំណាក​សត្វ​គោ​៤​នេះ​គឺ​:​ឧស្សាហ៍​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ណាស់​សង្ស័យ​អាច​បណ្តាលមកពី​អ្នកបើកបរ​ងងុយដេក​ផង​និង​មកពី​ទីនោះ​មាន​សភាព​ងងឹត​ព្រោះ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ខ្លះ​បាន​ដាច់​ស្ទើរ​អស់​ទៅហើយ​ទើប​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដូច្នេះ​ ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×