Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ​ឆ្មក់​ចូល​ឆែកឆេ​ផ្ទះសំណាក់​មួយកន្លែង នៅ​ស្រុក​ត្រាំកក់​រកឃើញ​មនុស្ស​ប្រុស​ស្រី​៨​នាក់ ពាក់ព័ន្ធ​និង​ការ​ចែកចាយ​គ្រឿងញៀន​

spot_img

តាកែវ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន ៨​នាក់ ត្រូវបាន​កងកំលាំង​អាវុធហត្ថ​ខេត្តតាកែវ កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី ០៥ ខែតុលា ២០១៧ នេះ ដោយ​ពួកគេ​ទាំង​ប្រាំ​បីនាក់​នេះ​បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នៅក្នុង​ផ្ទះសំណាក់​ថ្ម​ស​ពីរ​។​

​កំលាំង​ជំនាញ​បាន​ចុះបង្ក្រាប​មុខសញ្ញា រក្សាទុក​និង​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់​នៅ​ចំណុច ផ្ទះសំណាក់​ថ្ម​ស​២ នៅក្នុង​បន្ទប់​លេខ ៤៣ និង​បន្ទប់ លេខ​៤៥ ស្ថិតនៅ​ក្នុងភូមិ អង្គតាសោម ឃុំ​អង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ ។

​លោក​ប្រធានការិយាល័យ​បាន​បន្តថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ​គឺ​រួមមាន​ឈ្មោះ ៖

1/​ឈ្មោះ មុំ ស៊ីម​សំណាង ភេទ ប្រុស អាយុ 21 ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ ភូមិ ដូន​តួ​ត ឃុំ ញ៉ែញ៉ង ស្រុក​ត្រាំកក់ ។​
2/​ឈ្មោះ គង់ ផានិត ភេទ ប្រុស អាយុ 21​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ ព្រៃ​រំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ។​
3/​ឈ្មោះ យៀ​ត វួ​ច អេង ភេទ ស្រី អាយុ 20 ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ រស់នៅ ភូមិ ព្រៃ​រំដួល ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ។​
4/​ឈ្មោះ ឃុន សារាយ ភេទ ប្រុស អាយុ 21 ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ រស់នៅ​ភូមិ ព្រៃ​បាត​ឃុំ ព្រែក​ទន្លាប់ ស្រុក លើកដែក ខេត្តកណ្តាល​។​
5/​ឈ្មោះ លី សំណាង ភេទ ប្រុស អាយុ 21​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ ព្រៃ​គុយ ឃុំ លាយ​បូ ស្រុក​ត្រាំកក់
6/​ឈ្មោះ ស៊ា សុច​ន្ថា ភេទ ស្រី អាយុ 24 ឆ្នាំ មុខរបរ អ៊ុតសក់ រស់នៅ​ភូមិ ទួល​ក្លុង ឃុំ អូ​សារាយ ស្រុក​ត្រាំកក់
7/​ឈ្មោះ ស៊ិន ឧ​ត្ត​ម ភេទ ប្រុស អាយុ 24 ឆ្នាំ មុខរបរ ជាង​បិត​ស្គុ​ត​ម៉​តូ រស់នៅ ភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក ត្រាំកក់​
8/​ឈ្មោះ នាក់ សោភា ភេទ ស្រី អស​យុ 21 ឆ្នាំ រស់នៅ ភូមិ ពោធិ​ដុះ ឃុំ ត្រពាំង​ធំ ស្រុក​ត្រាំកក់​
​ដកហូត វត្ថុតាង បាន​ម្សៅ​ក្រាម ស​ថ្លា ចំនួន 14​កញ្ចប់ ទំងន់ 1,76​ក្រាម សំភា​រះ​វេច​ខ្ចប់ គ្រឿងញៀន​មួយចំនួន សំភារៈ​សេព ថ្នាំញៀន​មួយចំនួន ទូរ​សព្ទ ដៃ ចំនួន 07 គ្រឿង ម៉ូតូ 2​គ្រឿង (​នី​ច 1​គ្រឿង ឌូ​ប 1​គ្រឿង​) ៕

spot_img
×