Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពើ​ហិង្សាវាយតប់​​​គ្នាយប់មិញ សមត្ថកិ​ច្ច​ចាប់ឃា​ត់ខ្លួន ជនជាតិចិន ៦នាក់

spot_img

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត​ព្រះ​សីហនុ បានឲ្យដឹងថា កាលពីយប់មិញវេលាម៉ោង​ ​៨ និង ៤៥នាទី យប់ថ្ងៃទី៩ ខែតុលា មានករណីប្រើហិង្សា១ក​រណី បង្កឡើងដោយជនជាតិចិ​ន​ នៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ ៣​សង្កា​ត់លេខ​៣ ក្រុង-ខេត្តព្រះសីហ​នុ​។

សមត្ថកិច្ចនគរបាលខេត្ត​ព្រះ​សីហ​នុ បញ្ជាក់ថា ករណីហិង្សាខាងលើនេះ ​ប​ង្កឡើងដោយជនជា​តិ​ចិ​នចំ​នួន ៦នាក់ បានយកដំបងដេ​ញ​វាយ​គ្នាទៅលើ​ជន​ជាតិចិន​ដូចគ្នា (មិនទាន់ដឹងមូលហេ​តុ​) ។

ក្រោយពេលកើតហេតុ​ ​កម្លាំងចម្រុះគណៈបញ្ជា​ការឯក​ភាពខេ​ត្តព្រះសី​ហនុ មានកម្លាំងកងរាជ​អា​វុធហត្ថ និងនគរបាល ក៏​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ និងបានឃាត់ខ្លួ​ន​ជនសង្ស័យ ៦នាក់បញ្ជូនទៅកាន់ស្នង​កា​រន​គរបា​លខេត្ត​ព្រះសីហ​នុ ដើម្បីសាកសួរ និងដោះស្រាយតាមនី​តិ​វិធី៕ ដោយ៖ ដែន សីមា

spot_img
×