Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតី​តអភិ​បាល​ក្រុង​បាវិត ត្រូវបា​នប្រ​កាសចូ​លកាន់​មុខ​តំណែងជា អភិបាលរងខេត្តស្វាយរៀង​

spot_img

ខេត្តស្វាយរៀងៈ លោ​ក ស​ក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​តំ​ណាងដ៏ខ្ព​ង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង​​​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃ ​នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញ​ជាអ​ធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកា​ន់មុខ​តំណែង​លោក សេង សិលា ជាអភិបាលរង នៃគណៈ​អភិ​បាលខេ​ត្តស្វាយរៀ​ង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពី​សំ​ណាក់​លោកម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វា​យ​រៀង លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រ​មទាំ​ងមានអញ្ជើញចូល​រួ​មពី​អស់លោ​កលោកស្រី​ជា ប្រតិភូក្រសួងមហាផ្ទៃ​ ព្រមទាំ​ងអ​ស់លោ​ក លោកស្រីជាអភិបាលរ​ង​ខេត្ត សមាជិកក្រុមប្រឹក្សា​ខេត្ត លោក លោកស្រីប្រធានមន្ទី​រ អង្គភាព កងកម្លាំងទាំង៣ប្រ​ភេទ លោក​អភិបា​ល​ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងលោក លោកស្រីជាមន្ត្រីរាជការជា​ច្រើ​នរូប​ទៀត​។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បាន​​សម្តែង​នូវកា​រស្វាគ​មន៍ និងថ្លែងអំណរគុណចំពោះ​លោ​ករ​ដ្ឋលេខា​ធិកា​រ និងគណៈប្រតិភូក្រសួង​ម​ហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញ​ជា​អធិ​បតី និងចូលរួមនៅថ្ងៃ​នេះ និងបានបង្ហាញជូនពីលទ្ធ​ផ​លការ​ងារ​សំខា​ន់ៗ ដែល​រដ្ឋបា​លខេ​ត្តសម្រេចបាននាពេ​ល​កន្ល​ងមក រួមទាំងការអភិវឌ្ឍសេដ្ឋ​កិ​ច្ចសង្គ​ម ការ​ផ្ដល់សេ​វាសាធា​រណៈ ការកសាងហេដ្ឋារច​នា​សម្ព័ន្ធ​រូប​វ័ន្ត និងការថែរក្សាសន្តិ​សុ​ខ សុវត្ថិ​ភាព សណ្ដា​ប់ធ្នាប់​សាធារ​ណៈ ក្នុងខេ​ត្តស្វាយ​រៀង​ជាដើម។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួ​ង​មហា​ផ្ទៃ បានថ្លែងនូវការកោតស​រ​សើរ​ និងវាយតម្លៃ​ខ្ព​ស់ ចំពោះក្រុមប្រឹក្សា​ខេ​ត្ត ​គណៈអ​ភិបា​ល​ខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់ ដែលបានរួមសាមគ្គី​ស​ហកា​រគ្នា ខិត​ខំប្រឹង​ប្រែង​យ៉ា​ងស​កម្ម ក្នុងកា​រ​អនុ​វត្ត​ស្របតាមកម្មវិធីនយោបាយ និ​ងយុទ្ធសាស្រ្តចតុកោណ របស់​រាជ​រដ្ឋា​ភិបា​លក​ម្ពុជា ដោយបានជំរុញការអភិ​វ​ឌ្ឍខេ​ត្តឲ្យ​មានការរីកចម្រើនលើគ្រប់​វិ​ស័យ​ និងរក្សាបាននូ​វ​សន្តិសុខ​សណ្ដាប់ សាធារ​ណៈបា​នល្អ​ប្រ​សើរ នាពេលកន្ល​ង​មក។

លោករដ្ឋលេខាធិការ ក៏បាន​ផ្តាំផ្ញើ​ដល់រ​ដ្ឋបា​លខេត្ត និងអាជ្ញាធរពាក់ព័​ន្ធ​គ្រប់​លំដាប់​ថ្នាក់ នូវ​ចំណុច​សំខាន់​ៗមួយ​ចំនួន​ដូចជា៖
១- ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ​ ​និងទប់ស្កាត់ឲ្យបាននូ​វប​ដិវត្តន៍ពណ៌ ដែលជា​សក​ម្មភាព​មិន​ស្រប​ច្បាប់ មិន​ស្របតា​មគោ​លកា​រណ៍លទ្ធិប្រជាធិប​តេ​យ្យ សេរី ពហុ​បក្ស នៅកម្ពុ​ជា។ ២- ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ ​សុ​វត្ថិ​ភាពស​ង្គម និងត្រូវប្រកាន់ភ្ជាប់នូ​វ​ការអ​នុវត្តគោល​នយោ​បាយ ភូមិឃុំ​មាន​សុវ​ត្ថិភាព​។ ៣- ការគ្រប់គ្រង ការអភិវឌ្ឍនៅតាមតំ​ប​ន់ព្រំដែ​ន ដូចពង្រឹងកិច្ចសហប្រតិប​ត្តិ​ការល្អ ជាមួយ​អាជ្ញាធរ នៃប្រទេ​សជិ​តខាង​បន្ថែម​ទៀត​ ក្នុង​ការកា​រពា​រសន្តិសុខសណ្តាប់​ធ្នាប់ នៅតាម​តំបន់​ព្រំដែន ឲ្យក្លាយទៅជាព្រំដែនសន្តិភា​ព​ និងកា​រអភិវ​ឌ្ឍ។ ៤- ត្រូវយកចិត្តទុកដាក់​អនុ​វត្ត​ការ​ងារ កំណែទ​ម្រ​ង់ វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ទាម​ទាឲ្យមានការចូលរួម​ពី​គ្រប់​ភាគីពាក់​ព័​ន្ធ។ ៥- ត្រូវរួមគ្នាបន្តពង្រឹងការ​ផ្ត​ល់សេវា​សាធា​រណៈ និងការដោះស្រាយបញ្ហាប្រឈមនានា​នៅ​ក្នុងមូល​ដ្ឋាន​។ ៦- រដ្ឋបាលដែនដី​ គ្រប់លំដាប់ថ្នាក់​ត្រូ​វប​ន្តពង្រឹង របៀប​របប​ធ្វើការ​ងារ រួមមានការទំនាក់ទំ​ន​ង សា​មគ្គីភាព ឯកភាពផ្ទៃក្នុង​ឲ្យ​បាន​ល្អ និងការអនុវ​ត្ត​នូវតួ​នាទីភា​រកិច្ច របស់ស្ថាប័ន អង្គភាពនីមួ​យ​ៗ។

សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេ​ខ១​១១៤ អនក្រ.តត ចុះថ្ងៃអង្គារ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំងអតីតអភិ​បា​លក្រុ​ងបា​វិត លោក សេង សិលា ឋានន្តរ​ស័ក្តិ​វរម​ន្ត្រីថ្នាក់​លេខ​៦ ឲ្យកាន់មុខតំ​ណែង ជាអភិបាល​រ​ង នៃគណៈអភិបាលខេត្តស្វាយរៀ​ង​៕ដោយ៖វ៉ៃកូ

spot_img
×