Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​ស្វាគមន៍​ចោរឆក់​កាបូប ២​នាក់ ឡើង​ប៉ោង​មុខ​

spot_img

សៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) នៅ​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ​២០១៩ ។ ជនសង្ស័យ​ចំនួន ០២​នាក់ ១. ឈ្មោះ ហេង ភា​រុណ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​បច្ចុប្បន្ន ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ។ ២. ឈ្មោះ គីម លឿង ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប ពាក់ព័ន្ធ​និង​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ការ​បូ​ប​)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥​និង​១០​នាទី​នៅ​ចំណុច ខាងត្បូង​កា​រ៉ា​ស​សាំង ភូមិ​ខ្នារ សង្កាត់​ជ្រាវ ចម្ងាយ​ប្រហែល ១០០ ម៉ែត្រ មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ២​នាក់​ដែលមាន​ឈ្មោះ​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ បិទ​តែម ២០១៥ គ្មាន​ផ្លាកលេខ គ្មាន​កញ្ចក់ គ្មាន​កន្ត្រក និង​កុង​ទ័​រ ដែលមាន​លេខ​តួលេខ​និង​លេខ​ម៉ាស៊ីន ៥៤០៤៩០១ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រាក់​ពណ៌​ផ្កាឈូក ពី​ជនរងគ្រោះ​ឈ្មោះ យី ចន្ថា ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ចេក សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​ដោយ​ក្នុង​កាបូប​មាន ប្រាក់រៀល​ចំនួន ១២ ម៉ឺន​រៀល ទូរស័ព្ទ​ម៉ាក oppo A៧១k ខ្សែក​ផ្លាក​ទីន ចំនួន​៣​ខ្សែ កងដៃ ផ្លាក​ទីន ចំនួន ២​កង និង​ចិញ្ចៀន​មួយ​វង់ ផ្លាក​ទីន ដាំ​ត្បូង ។​

​ក្រោយពី​ជនសង្ស័យ​ទាំងពីរ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ក៏​ជិះ​គេចខ្លួន​សំដៅទៅ​ផ្លូវ​កុងស៊ី ក្នុងភូមិ​ខាងលើ​ហើយ ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ហើយ​ស្រែក​ឆោឡោ​ឲ្យ​ជួយ​ចាប់ចោរ លុះដល់​ចំណុច​ក្រុមទី​១០ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ម៉ូតូ​របស់​ជនសង្ស័យ​បាន​រលត់ ត្រូវ​ហើយ​កម្លាំង​ប៉ុស្តិ៍ នឹង​ប្រជា​ការពារ​ភូមិ​ខ្នារ​ដែល​កំពុង​ល្បាត រួមទាំង​ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ ហើយ​នាំយកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ​តែម្ដង ក្រោយពី​សួរនាំ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ខ្លួន​នឹង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនរងគ្រោះ​ពិតមែន រីឯ​ជនសង្ស័យ​ឈ្មោះ​ហេង ភា​រុណ ហៅ យក់ ក៏បាន​សារភាព​ផងដែរ​ថា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤:០០​នាទី ខ្លួន​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ហើយ​យើង​ក៏បាន​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​រួច​ផងដែរ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×